Titus - ទីតុស 3

1ចូរ រំឭក គេ ឲ្យ ចុះ ចូល នឹង ពួក នាម៉ឺន ហើយ នឹង ពួក មាន អំណាច ទាំង អស់ ព្រម ទាំង ស្តាប់ បង្គាប់ ហើយ ប្រុង ប្រៀប ធ្វើ គ្រប់ ទាំង ការ ល្អ 2មិន ត្រូវ និយាយ អាក្រក់ ពី អ្នក ណា ឬ ឈ្លោះ ប្រកែក ឡើយ ត្រូវ មាន ចិត្ត ស្លូត‌បូត ទាំង សំដែង សេចក្តី សុភាព គ្រប់ យ៉ាង ដល់ មនុស្ស ទាំង អស់ ផង 3ដ្បិត ពី ដើម យើង រាល់ គ្នា ក៏ ជា មនុស្ស ឥត ប្រាជ្ញា រឹង‌ចចេស ហើយ វង្វេង ដែរ ទាំង បំរើ សេចក្តី ប៉ង‌ប្រាថ្នា និង សេចក្តី សំរើប ផ្សេងៗ ទាំង រស់ នៅ ដោយ សេចក្តី គំរក់ និង សេចក្តី ឈ្នានីស យើង ក៏ គួរ ខ្ពើម ហើយ បាន ស្អប់ គ្នា ទៅ វិញ ទៅ មក ដែរ 4តែ កាល សេចក្តី សប្បុរស របស់ ព្រះ ដ៏ ជា ព្រះ‌អង្គ សង្គ្រោះ នៃ យើង និង សេចក្តី ស្រឡាញ់ របស់ ទ្រង់ ដល់ មនុស្ស បាន លេច មក ឲ្យ ឃើញ 5នោះ ទ្រង់ បាន ជួយ សង្គ្រោះ យើង មិន មែន ដោយ ការ ដែល យើង បាន ប្រព្រឹត្ត ដោយ សុចរិត នោះ ទេ គឺ ដោយ សេចក្តី មេត្តា‌ករុណា របស់ ទ្រង់ វិញ ដោយ‌សារ ការ សំអាត នៃ សេចក្តី កើត ជា ថ្មី ហើយ ការ ប្រោស ជា ថ្មី ឡើង វិញ នៃ ព្រះ វិញ្ញាណ បរិសុទ្ធ 6ដែល ទ្រង់ បាន ចាក់ មក លើ យើង ជា បរិបូរ ដោយ‌សារ ព្រះ‌យេស៊ូវ គ្រីស្ទ ជា ព្រះ‌អង្គ សង្គ្រោះ នៃ យើង 7ដើម្បី កាល ណា យើង បាន រាប់ ជា សុចរិត ដោយ‌សារ ព្រះ‌គុណ ទ្រង់ នោះ ឲ្យ យើង បាន ត្រឡប់ ជា អ្នក គ្រង មរដក តាម សេចក្តី សង្ឃឹម ដល់ ជីវិត ដ៏ នៅ អស់ កល្ប ជានិច្ច 8ពាក្យ នេះ គួរ ជឿ ហើយ ខ្ញុំ ចង់ បញ្ជាក់ អ្នក ពី សេចក្តី ទាំង នេះ ឲ្យ ច្បាស់ ដើម្បី ឲ្យ ពួក អ្នក ដែល បាន ជឿ ដល់ ព្រះ បាន ខំ ប្រឹង នឹង ធ្វើ ការ ល្អ អស់ ពី ចិត្ត នោះ ទើប ល្អ ហើយ មាន ប្រយោជន៍ ដល់ មនុស្ស 9ប៉ុន្តែ ចូរ ចៀស វាង ពី សេចក្តី ដេញ ដោល យ៉ាង ល្ងី‌ល្ងើ និង ពី រឿង ពង្សាវតារ ហើយ ពី សេចក្តី ឈ្លោះ ប្រកែក និង សេចក្តី ជជែក ពី ក្រឹត្យ‌វិន័យ ចេញ ទៅ ដ្បិត សេចក្តី ទាំង នោះ សុទ្ធ តែ ឥត ប្រយោជន៍ ហើយ ឥត អំពើ ទាំង អស់ 10ឯ មនុស្ស ណា ដែល បង្កើត បក្ស‌ពួក នោះ ត្រូវ កាត់ គេ ចោល ចេញ ក្នុង ពេល ក្រោយ ដែល ទូន្មាន ប្រដៅ គេ ម្តង ពីរ ហើយ 11ដោយ ដឹង ថា មនុស្ស យ៉ាង នោះ ខូច អស់ ហើយ ក៏ ចេះ តែ ធ្វើ បាប ព្រម ទាំង កាត់ ទោស ខ្លួន គេ ផង។ 12កាល ណា ខ្ញុំ ចាត់ អ្នក អើតេ‌ម៉ាស ឬ អ្នក ទី ឃីកុស មក ឯ អ្នក នោះ ត្រូវ ខំ ប្រឹង ទៅ ឯ ខ្ញុំ នៅ ក្រុង នីកូ‌ប៉ូល ផង ដ្បិត ខ្ញុំ បាន សំរេច នឹង នៅ ទី នោះ ក្នុង រដូវ រងា នេះ 13ចូរ ខំ ជួយ ដំណើរ ឲ្យ លោក សេ‌ន៉ាស ជា ស្មា ក្តី និង អ្នក អ័ប៉ុឡូស ឲ្យ បាន ទៅ ខាង មុខ ដើម្បី មិន ឲ្យ ខ្វះ ខាត អ្វី ឡើយ 14ហើយ ត្រូវ ឲ្យ ពួក យើង ហាត់ ធ្វើ ការ ល្អ ឲ្យ អស់ ពី ចិត្ត សំរាប់ បំពេញ កិច្ច ដែល ខ្វះ ខាត ដើម្បី កុំ ឲ្យ គេ នៅ តែ ឥត ផល ប្រយោជន៍ នោះ ឡើយ។ 15ពួក អ្នក ដែល នៅ ជា មួយ នឹង ខ្ញុំ គេ សូម ជំរាប សួរ មក អ្នក សូម ឲ្យ អ្នក ជំរាប សួរ ដល់ ពួក អ្នក ដែល ស្រឡាញ់ យើង ខ្ញុំ ក្នុង សេចក្តី ជំនឿ ផង សូម ឲ្យ អ្នក រាល់ គ្នា បាន ប្រកប ដោយ ព្រះ‌គុណ។ អាម៉ែន។:៚


Copyright
Learn More

will be added

X\