Titus - ទីតុស 1

1សំបុត្រ ប៉ុល ខ្ញុំ ជា បាវ បំរើ នៃ ព្រះ ហើយ ជា សាវ័ក របស់ ព្រះ‌យេស៊ូវ គ្រីស្ទ សំរាប់ ជា សេចក្តី ជំនឿ ដល់ ពួក រើស តាំង នៃ ព្រះ និង សេចក្តី ចេះ ដឹង ខាង ឯ សេចក្តី ពិត ដែល ត្រូវ នឹង សេចក្តី គោរព ប្រតិ‌បត្តិ ដល់ ព្រះ 2ដោយ សេចក្តី សង្ឃឹម ដល់ ជីវិត ដ៏ នៅ អស់ កល្ប ជានិច្ច ដែល ព្រះ ដ៏ មិន ចេះ ភូត ទ្រង់ បាន សន្យា មុន អស់ ទាំង កល្ប 3តែ នៅ ពេល កំណត់ នោះ ទើប បាន សំដែង ចេញ ឲ្យ ស្គាល់ ព្រះ‌បន្ទូល ទ្រង់ ដោយ ការ ប្រកាស ប្រាប់ ដែល ផ្ញើ ទុក នឹង ខ្ញុំ តាម បង្គាប់ របស់ ព្រះ ដ៏ ជា ព្រះ‌អង្គ សង្គ្រោះ នៃ យើង 4ខ្ញុំ ផ្ញើ មក អ្នក ទីតុស ជា កូន ពិត តាម សេចក្តី ជំនឿ ដែល យើង កាន់ ជា មួយ គ្នា សូម ឲ្យ អ្នក បាន ប្រកប ដោយ ព្រះ‌គុណ និង សេចក្តី សុខ សាន្ត មក អំពី ព្រះ ដ៏ ជា ព្រះ‌វរ‌បិតា ហើយ អំពី ព្រះ‌យេស៊ូវ គ្រីស្ទ ជា ព្រះ‌អង្គ សង្គ្រោះ នៃ យើង រាល់ គ្នា។ 5ខ្ញុំ បាន ទុក ឲ្យ អ្នក នៅ កោះ ក្រេត ដើម្បី នឹង រៀប‌ចំ ការ ដែល នៅ ខ្វះ ឲ្យ ស្រួល‌បួល ឡើង ហើយ នឹង តាំង ឲ្យ មាន ពួក ចាស់‌ទុំ នៅ គ្រប់ ទាំង ទី ក្រុង 6គឺ បើ មាន អ្នក ណា ដែល រក ចាប់ ទោស មិន បាន ដែល មាន ប្រពន្ធ តែ ១ ហើយ មាន កូន ចៅ ជឿ ដែរ ឥត មាន អ្នក ណា ចោទ ប្រកាន់ ថា ជា មនុស្ស ខូច អាក្រក់ ឬ រឹង‌ចចេស អ្វី ឡើយ នោះ ត្រូវ តាំង គេ ចុះ ដូច ជា ខ្ញុំ បាន បង្គាប់ អ្នក ហើយ 7ដ្បិត គួរ ឲ្យ អ្នក ដែល ត្រួត ត្រា បាន ឥត សៅ‌ហ្មង ដូច ជា អ្នក ជំនួយ របស់ ព្រះ ដែរ មិន ត្រូវ មាន ចិត្ត មានះ ឆាប់ ខឹង ចំណូល ស្រា ច្រឡោត ឬ ស៊ី សំណូក ឡើយ 8ត្រូវ មាន ចិត្ត ចៅ‌រ៉ៅ ស្រឡាញ់ ការ ល្អ មាន ចិត្ត ធ្ងន់‌ធ្ងរ ហើយ សុចរិត បរិសុទ្ធ ដឹង ខ្នាត វិញ 9ព្រម ទាំង កាន់ ខ្ជាប់ តាម ព្រះ‌បន្ទូល ដ៏ ពិត ដូច ជា បាន បង្រៀន មក យើង ហើយ ដើម្បី ឲ្យ អាច នឹង កំសាន្ត ចិត្ត គេ ដោយ សេចក្តី បង្រៀន ដ៏ ត្រឹម ត្រូវ ហើយ ឲ្យ បាន ផ្ចាញ់ ដល់ ពួក អ្នក ដែល ស្រដី ទទឹង 10ដ្បិត មាន មនុស្ស ជា ច្រើន គឺ ក្នុង ពួក អ្នក កាត់ ស្បែក ជា ដើម ដែល រឹង‌រូស ជា ពួក អ្នក ដែល ពោល ពាក្យ ឥត ប្រយោជន៍ ហើយ បង្ខូច គំនិត មនុស្ស 11ត្រូវ តែ បំបាត់ មាត់ គេ ដ្បិត គេ ផ្តួល ពួក អ្នក ផ្ទះ ទាំង មូល ដោយ បង្រៀន សេចក្តី ដែល មិន គួរ គប្បី ឲ្យ តែ បាន កំរៃ ដ៏ លាមក 12មាន ពួក គេ ម្នាក់ គឺ ជា ហោរា របស់ ផង គេ បាន ថា ពួក សាសន៍ ក្រេត ចេះ តែ ភូត‌កុហក ជា សត្វ ព្រៃ កំណាច ជា ពួក ល្មោភ ហើយ កំជិល 13សេចក្តី បន្ទាល់ នេះ ត្រូវ ណាស់ ដូច្នេះ ត្រូវ រំឭក ឲ្យ គេ ដឹង ខ្លួន ដោយ តឹង‌រ៉ឹង ដើម្បី ឲ្យ គេ មាន សេចក្តី ជំនឿ ត្រឹម ត្រូវ វិញ 14ឥត ស្តាប់ តាម រឿង ទំនៀម នៃ សាសន៍ យូដា ឬ តាម សេចក្តី បញ្ញត្ត របស់ មនុស្ស ដែល បែរ ចេញ ពី សេចក្តី ពិត នោះ ឡើយ 15គ្រប់ ទាំង អស់ ជា ស្អាត ដល់ អ្នក ណា ដែល ស្អាត តែ គ្មាន អ្វី ស្អាត សោះ ដល់ ពួក អ្នក ដែល ស្មោក‌គ្រោក ហើយ មិន ជឿ វិញ នោះ ឡើយ គេ ស្មោក‌គ្រោក ទាំង គំនិត ទាំង បញ្ញា ចិត្ត ដែរ 16គេ ប្រកាន់ ថា គេ ស្គាល់ ព្រះ តែ កិរិយា ប្រព្រឹត្ត របស់ គេ មិន ព្រម ស្គាល់ ព្រះ ទេ ដ្បិត គេ ជា មនុស្ស គួរ ខ្ពើម ហើយ រឹង‌ចចេស គឺ ជា មនុស្ស ឥត ប្រយោជន៍ អ្វី ដល់ ការ ល្អ ទាំង អស់។

will be added

X\