Romans - រ៉ូម 6

1ដូច្នេះ យើង នឹង ថា ដូច ម្តេច តើ ត្រូវ ឲ្យ យើង ចេះ តែ ប្រព្រឹត្ត អំពើ បាប ទៅ ទៀត ដើម្បី ឲ្យ ព្រះ‌គុណ បាន ចំរើន ឡើង ឬ អី 2ទេ មិន ត្រូវ ឡើយ ធ្វើ ដូច ម្តេច ឲ្យ យើង ដែល ស្លាប់ ខាង ឯ អំពើ បាប ហើយ បាន នៅ រស់ ក្នុង អំពើ បាប ទៀត បាន 3តើ អ្នក រាល់ គ្នា មិន ដឹង ទេ ឬ អី ថា យើង ទាំង ប៉ុន្មាន ដែល បាន ទទួល បុណ្យ ជ្រមុជ ក្នុង ព្រះ‌យេស៊ូវ គ្រីស្ទ នោះ គឺ បាន ទទួល ជ្រមុជ ក្នុង សេចក្តី សុគត នៃ ទ្រង់ ដែរ 4ដូច្នេះ យើង បាន ត្រូវ កប់ ជា មួយ នឹង ទ្រង់ ហើយ ដោយ ទទួល ជ្រមុជ ក្នុង សេចក្តី ស្លាប់ ដើម្បី ឲ្យ យើង បាន ដើរ ក្នុង ជីវិត បែប ថ្មី ដូច ជា ព្រះ‌គ្រីស្ទ បាន រស់ ពី ស្លាប់ ឡើង វិញ ដោយ‌សារ សិរី‌ល្អនៃ ព្រះ‌វរ‌បិតា ដែរ 5ដ្បិត បើ យើង បាន ជាប់ ជា មួយ នឹង ទ្រង់ ក្នុង ការ ដែល ជា គំរូ ពី សេចក្តី សុគត របស់ ទ្រង់ នោះ ក៏ នឹង បាន ជាប់ ក្នុង សេចក្តី រស់ ឡើង វិញ របស់ ទ្រង់ ដែរ 6ដោយ ដឹង សេចក្តី នេះ ថា មនុស្ស ចាស់ របស់ យើង បាន ត្រូវ ឆ្កាង ជា មួយ នឹង ទ្រង់ ហើយ ដើម្បី ឲ្យ តួ អំពើ បាបបាន ត្រូវ សូន្យ ទៅ ប្រយោជន៍ កុំ ឲ្យ យើង នៅ បំរើ អំពើ បាប ទៀត ឡើយ 7ដ្បិត អ្នក ណា ដែល ស្លាប់ នោះ ក៏ បាន រាប់ ជា សុចរិត រួច ពី បាប ហើយ 8បើ សិន ជា យើង ស្លាប់ ជា មួយ នឹង ព្រះ‌គ្រីស្ទ នោះ យើង ជឿ ថា យើង នឹង រស់ នៅ ជា មួយ នឹង ទ្រង់ ដែរ 9ដោយ ដឹង ថា ដែល ព្រះ‌គ្រីស្ទ មាន ព្រះ‌ជន្ម រស់ ពី ស្លាប់ ឡើង វិញ នោះ ទ្រង់ មិន ចេះ សុគត ទៀត ឡើយ ព្រោះ សេចក្តី ស្លាប់ គ្មាន អំណាច លើ ទ្រង់ ទៀត 10ដ្បិត ដែល ទ្រង់ សុគត នោះ គឺ បាន សុគត ខាង ឯ បាប ១ ដង ជា សំរេច ហើយ ដែល ទ្រង់ មាន ព្រះ‌ជន្ម រស់ នោះ ទ្រង់ រស់ ខាង ឯ ព្រះ វិញ 11ដូច្នេះ ចូរ អ្នក រាល់ គ្នា រាប់ ខ្លួន ទុក ជា ស្លាប់ ខាង បាប ដែរ តែ រស់ ខាង ឯ ព្រះ វិញ ចុះ ដោយ នូវ ព្រះ‌គ្រីស្ទ យេស៊ូវ ជា ព្រះ‌អម្ចាស់ នៃ យើង រាល់ គ្នា។ 12ហេតុ នេះ កុំ ឲ្យ បាប សោយ រាជ្យ ក្នុង រូប‌កាយ របស់ អ្នក រាល់ គ្នា ដែល តែង តែ ស្លាប់ ដើម្បី នឹង ស្តាប់ តាម សេចក្តី ប៉ង‌ប្រាថ្នា របស់ បាប នោះ ឡើយ 13ក៏ កុំ ឲ្យ ប្រគល់ អវយវៈ ទាំង ប៉ុន្មាន របស់ អ្នក រាល់ គ្នា ទៅ ក្នុង អំពើ បាប ទុក ដូច ជា ប្រដាប់ ទុច្ចរិត នោះ ឡើយ គឺ ត្រូវ ប្រគល់ ខ្លួន ទៅ ព្រះ ដូច ជា បាន រស់ ពី ស្លាប់ នោះ ឡើង វិញ ហើយ ថ្វាយ អវយវៈ របស់ អ្នក រាល់ គ្នា ទៅ ព្រះ ទុក ដូច ជា ប្រដាប់ ប្រដា សុចរិត ផង 14ដ្បិត បាប មិន ត្រូវ មាន អំណាច លើ អ្នក រាល់ គ្នា ទៀត ឡើយ ដោយ ព្រោះ អ្នក រាល់ គ្នា មិន នៅ ក្រោម ក្រឹត្យ‌វិន័យ គឺ នៅ ក្រោម ព្រះ‌គុណ វិញ។ 15ដូច្នេះ ធ្វើ ដូច ម្តេច តើ គួរ ឲ្យ យើង ប្រព្រឹត្ត អំពើ បាប ដោយ ព្រោះ នៅ ក្រោម ព្រះ‌គុណ មិន នៅ ក្រោម ក្រឹត្យ‌វិន័យ ឬ អី ទេ មិន គួរ ឡើយ 16តើ អ្នក រាល់ គ្នា ដឹង ទេ ឬ អី ថា អ្នក រាល់ គ្នា ប្រគល់ ខ្លួន ទៅ ធ្វើ ជា បាវ បំរើ និង ស្តាប់ តាម ចៅ‌ហ្វាយ ណា នោះ អ្នក ជា បាវ បំរើ របស់ ចៅ‌ហ្វាយ នោះ ឯង ដែល អ្នក ស្តាប់ តាម ទោះ ជា របស់ ផង អំពើ បាប ឲ្យ បាន សេចក្តី ស្លាប់ ឬ ជា របស់ ផង សេចក្តី ស្តាប់ បង្គាប់ ឲ្យ បាន សុចរិត ក្តី 17ឯ អ្នក រាល់ គ្នា ពី ដើម ជា បាវ បំរើ របស់ អំពើ បាប មែន ប៉ុន្តែ អរ ព្រះ‌គុណ ដល់ ព្រះ‌អង្គ ឥឡូវ នេះ បាន ស្តាប់ ដោយ ស្ម័គ្រ ពី ចិត្ត តាម ក្បួន នៃ លទ្ធិ ដែល គេ បាន ប្រគល់ មក អ្នក រាល់ គ្នា 18ហើយ អ្នក រាល់ គ្នា បាន ត្រឡប់ ជា បាវ បំរើ នៃ សេចក្តី សុចរិត វិញ ដោយ ទ្រង់ បាន ប្រោស ឲ្យ រួច ពី អំពើ បាប ហើយ 19ខ្ញុំ និយាយ តាម បែប មនុស្ស លោក ដោយ ព្រោះ សេចក្តី កំសោយ របស់ សាច់ ឈាម នៃ អ្នក រាល់ គ្នា ដ្បិត ដូច ជា កាល ពី ដើម អ្នក រាល់ គ្នា បាន ប្រគល់ អវយវៈ ទាំង ប៉ុន្មាន ទៅ បំរើ សេចក្តី ស្មោក‌គ្រោក និង សេចក្តី ទទឹង ច្បាប់ កាន់ តែ ច្រើន ឡើង យ៉ាង ណា ឥឡូវ នេះ ចូរ អ្នក រាល់ គ្នា ប្រគល់ អវយវៈ ទាំង អស់ នោះ ទៅ បំរើ សេចក្តី សុចរិត វិញ ប្រយោជន៍ ឲ្យ បាន បរិសុទ្ធ យ៉ាង នោះ ដែរ 20ពី ព្រោះ កាល ពី ដើម ដែល នៅ ជា បាវ បំរើ របស់ អំពើ បាប នោះ អ្នក រាល់ គ្នា មិន នៅ ក្នុង អំណាច នៃ សេចក្តី សុចរិត ទេ 21កាល ណោះ តើ អ្នក រាល់ គ្នា បាន ផល អ្វី ខ្លះ ក្នុង អំពើ ដែល ឥឡូវ នេះ អ្នក រាល់ គ្នា អៀន‌ខ្មាស វិញ ដ្បិត ទី បំផុត នៃ អំពើ ទាំង នោះ ជា សេចក្តី ស្លាប់ 22តែ ឥឡូវ នេះ ដែល ព្រះ បាន ប្រោស ឲ្យ រួច ពី បាប ហើយ អ្នក រាល់ គ្នា បាន ត្រឡប់ ជា បាវ បំរើ ដល់ ទ្រង់ នោះ អ្នក រាល់ គ្នា បាន ផល ខាង ឯ សេចក្តី បរិសុទ្ធ វិញ ហើយ ទី បំផុត នៃ អំពើ ទាំង នោះ គឺ ជា ជីវិត អស់ កល្ប ជានិច្ច ផង 23ដ្បិត ឈ្នួល របស់ អំពើ បាប នោះ ជា សេចក្តី ស្លាប់ តែ អំណោយ ទាន នៃ ព្រះ វិញ គឺ ជា ជីវិត ដ៏ នៅ អស់ កល្ប ជានិច្ច ដោយ ព្រះ‌គ្រីស្ទ យេស៊ូវ ជា ព្រះ‌អម្ចាស់ នៃ យើង រាល់ គ្នា។


Copyright
Learn More

will be added

X\