Romans - រ៉ូម 5

1ដូច្នេះ ដែល យើង រាល់ គ្នា បាន រាប់ ជា សុចរិត ដោយ ការ ជឿ នោះ ឈ្មោះ ថា យើង បាន មេត្រី នឹង ព្រះ ដោយ‌សារ ព្រះ‌យេស៊ូវ គ្រីស្ទ ជា ព្រះ‌អម្ចាស់ នៃ យើង រាល់ គ្នា ហើយ 2ក៏ ដោយ‌សារ ទ្រង់ យើង មាន ផ្លូវ ចូល ក្នុង ព្រះ‌គុណនេះ ជា ទី ដែល យើង កំពុង ឈរ នៅ ដោយ សេចក្តី ជំនឿ ហើយ យើង អួត ពី សេចក្តី សង្ឃឹម ដល់ សិរី‌ល្អ នៃ ព្រះ ផង 3មិន តែ ប៉ុណ្ណោះ សោត យើង នៅ តែ អួត ក្នុង កាល ដែល មាន ទុក្ខ លំបាក ដែរ ដោយ ដឹង ថា សេចក្តី ទុក្ខ លំបាក បង្កើត ឲ្យ មាន សេចក្តី ទ្រាំ ទ្រ 4សេចក្តី ទ្រាំ ទ្រ បង្កើត ឲ្យ មាន សេចក្តី ស៊ាំ‌ថ្នឹក សេចក្តី ស៊ាំ‌ថ្នឹក បង្កើត ឲ្យ មាន សេចក្តី សង្ឃឹម 5ឯ សេចក្តី សង្ឃឹម ក៏ មិន ដែល នាំ ឲ្យ យើង មាន សេចក្តី ខ្មាស ឡើយ ពី ព្រោះ សេចក្តី ស្រឡាញ់ របស់ ព្រះ បាន ផ្សាយ មក សព្វ ក្នុង ចិត្ត យើង រាល់ គ្នា ដោយ‌សារ ព្រះ‌វិញ្ញាណ បរិសុទ្ធ ដែល ព្រះ បាន ប្រទាន មក យើង ហើយ 6ដ្បិត កាល យើង នៅ ខ្សោយ នៅ ឡើយ លុះ ដល់ កំណត់ ហើយ នោះ ព្រះ‌គ្រីស្ទ ទ្រង់ បាន សុគត ជំនួស មនុស្ស ទមិល ល្មើស 7កម្រ នឹង មាន អ្នក ណា ព្រម ស្លាប់ ជំនួស មនុស្ស សុចរិត ណាស់ ប៉ុន្តែ ប្រហែល ជា មាន អ្នក ខ្លះ ហ៊ាន ស្លាប់ ជំនួស មនុស្ស ល្អ ដែរ ទេ ដឹង 8តែ ឯ ព្រះ ទ្រង់ សំដែង សេចក្តី ស្រឡាញ់ របស់ ទ្រង់ ដល់ យើង រាល់ គ្នា ឲ្យ ឃើញ ច្បាស់ ដោយ ព្រះ‌គ្រីស្ទ បាន សុគត ជំនួស យើង រាល់ គ្នា នោះ គឺ ក្នុង កាល ដែល យើង នៅ មាន បាប នៅ ឡើយ ផង 9ដូច្នេះ ដែល បាន រាប់ ជា សុចរិត ដោយ‌សារ ព្រះ‌លោហិត ទ្រង់ នោះ ប្រាកដ ជា យើង នឹង បាន រួច ចេញ ពី សេចក្តី ក្រោធ ដោយ‌សារ ទ្រង់ ជា មិន ខាន លើស ទៅ ទៀត 10ដ្បិត កាល យើង ជា ខ្មាំង‌សត្រូវ បើ យើង បាន ជា មេត្រី នឹង ព្រះ វិញ ទៅ ហើយ ដោយ ព្រះ‌រាជ‌បុត្រា ទ្រង់ សុគត ដូចេ្នះ ដែល យើង បាន ជា មេត្រី ហើយ នោះ ប្រាកដ ជា យើង នឹង បាន សង្គ្រោះ ជា មិន ខាន លើស ទៅ ទៀត ដោយ ទ្រង់ មាន ព្រះ‌ជន្ម រស់ ឡើង វិញ 11ហើយ មិន តែ ប៉ុណ្ណោះ សោត យើង ក៏ មាន សេចក្តី រីក‌រាយ ចំពោះ ព្រះ ផង ដោយ នូវ ព្រះ‌យេស៊ូវ គ្រីស្ទ ជា ព្រះ‌អម្ចាស់ នៃ យើង រាល់ គ្នា ដែល ឥឡូវ នេះ យើង បាន ជា មេត្រី ដោយ‌សារ ទ្រង់ ហើយ។ 12ដូច្នេះ ដែល បាប បាន ចូល មក ក្នុង លោកីយ៍ ដោយ‌សារ មនុស្ស តែ ម្នាក់ ហើយ ក៏ មាន សេចក្តី ស្លាប់ ចូល មក ដែរ ដោយ‌សារ អំពើ បាប នោះ ជា យ៉ាង ណា នោះ សេចក្តី ស្លាប់ បាន ឆ្លង រាល‌ដាល ដល់ មនុស្ស គ្រប់ គ្នា យ៉ាង នោះ ដែរ ដ្បិត គ្រប់ គ្នា បាន ធ្វើ បាប ហើយ 13(ព្រោះ រមែង មាន បាប នៅ ក្នុង លោកីយ៍ ដរាប ដល់ ក្រឹត្យ‌វិន័យ តែ កាល មិន ទាន់ មាន ក្រឹត្យ‌វិន័យ នៅ ឡើយ នោះ មិន បាន រាប់ ជា ទោស ដល់ គេ ទេ 14ប៉ុន្តែ ចាប់ តាំង ពី លោក អ័ដាម ដរាប ដល់ លោក ម៉ូសេ នោះ សេចក្តី ស្លាប់ បាន សោយ រាជ្យ លើ ទាំង ពួក អ្នក ដែល ធ្វើ បាប មិន មែន ដូច ជា អំពើ រំលង របស់ លោក អ័ដាម ផង ដែល លោក ជា គំរូ ពី ព្រះ‌អង្គ ដែល ត្រូវ យាង មក 15ប៉ុន្តែ ព្រះ‌គុណ មិន មែន ដូច ជា អំពើ រំលង នោះ ទេ ដ្បិត បើ សិន ជា មាន មនុស្ស ជា ច្រើន បាន ស្លាប់ ដោយ ព្រោះ អំពើ រំលង របស់ មនុស្ស តែ ម្នាក់ នោះ ប្រាកដ ជា ព្រះ‌គុណ នៃ ព្រះ ហើយ នឹង អំណោយ ទាន នៃ ព្រះ‌គុណ នោះ ដែល មក ដោយ‌សារ មនុស្ស តែ ម្នាក់ គឺ ព្រះ‌យេស៊ូវ គ្រីស្ទ នឹង បាន ចំរើន លើស ទៅ ទៀត ដល់ មនុស្ស ជា ច្រើន ដែរ 16ហើយ អំណោយ ទាន នោះ ក៏ មិន មែន ដូច ជា អំពើ បាប ដែល មនុស្ស តែ ម្នាក់ បាន ធ្វើ នោះ ទៀត ដ្បិត សេចក្តី ជំនុំ‌ជំរះ ដែល កើត មក ដោយ ព្រោះ ម្នាក់ នោះ ឯង នោះ បាន កាត់ ទោស ហើយ តែ ព្រះ‌គុណ ដែល កើត មក ដោយ ព្រោះ ការ រំលង ជា ច្រើន នោះ បាន រាប់ យើង ទុក ជា សុចរិត វិញ 17ដ្បិត បើ សិន ជា សេចក្តី ស្លាប់ បាន សោយ រាជ្យ ដោយ‌សារ មនុស្ស តែ ម្នាក់ ដោយ ព្រោះ ម្នាក់ នោះ ឯង បាន ប្រព្រឹត្ត សេចក្តី រំលង ដូច្នេះ ប្រាកដ ជា ពួក អ្នក ដែល ទទួល ព្រះ‌គុណ ដ៏ បរិបូរ និង អំណោយ ទាន ជា សេចក្តី សុចរិត នោះ នឹង បាន សោយ រាជ្យ ក្នុង ជីវិតលើស ទៅ ទៀត ដោយ‌សារ តែ ម្នាក់ ដែរ គឺ ជា ព្រះ‌យេស៊ូវ គ្រីស្ទ) 18ដូច្នេះ ដែល មនុស្ស ទាំង អស់ ត្រូវ ទោស ដោយ ព្រោះ អំពើ រំលង តែ ១ នោះ មនុស្ស ទាំង អស់ ក៏ បាន រាប់ ជា សុចរិត ឲ្យ បាន ជីវិត វិញ ដោយ‌សារ អំពើ សុចរិត តែ ១ បែប ដូច្នោះ ដែរ 19ដ្បិត ដូច ជា មនុស្ស ជា ច្រើន បាន ត្រឡប់ ជា មាន បាប ដោយ‌សារ មនុស្ស តែ ម្នាក់ មិន បាន ស្តាប់ បង្គាប់ ជា យ៉ាង ណា នោះ មនុស្ស ជា ច្រើន ក៏ បាន ត្រឡប់ ជា សុចរិត ដោយ‌សារ ម្នាក់ បាន ស្តាប់ បង្គាប់ វិញ យ៉ាង នោះ ដែរ 20តែ ក្រឹត្យ‌វិន័យ បាន ចូល មក ថែម ទៀត ដើម្បី ឲ្យ សេចក្តី រំលង នោះ បាន រឹត តែ ធ្ងន់ ឡើង ប៉ុន្តែ កន្លែង ណា ដែល មាន បាប ចំរើន ជា បរិបូរ ឡើង នោះ ព្រះ‌គុណ ក៏ ចំរើន ជា បរិបូរ លើស ទៅ ទៀត 21ដើម្បី ឲ្យ ព្រះ‌គុណ បាន សោយ រាជ្យ ដោយ‌សារ សេចក្តី សុចរិត សំរាប់ ជា ជីវិត អស់ កល្ប ជានិច្ច ដោយ នូវ ព្រះ‌យេស៊ូវ គ្រីស្ទ ជា ព្រះ‌អម្ចាស់ នៃ យើង រាល់ គ្នា ដូច ជា បាប បាន សោយ រាជ្យ ឲ្យ ត្រូវ ស្លាប់ ពី ដើម នោះ ដែរ។


Copyright
Learn More

will be added

X\