Romans - រ៉ូម 4

1បើ ដូច្នេះ យើង នឹង ថា លោក អ័ប្រា‌ហាំ ជា ឰយុកោ យើង បាន អ្វី ខ្លះ ខាង ឯ សាច់ ឈាម 2ដ្បិត បើ សិន ណា ជា លោក អ័ប្រា‌ហាំ បាន រាប់ ជា សុចរិត ដោយ ការ ដែល លោក ប្រព្រឹត្ត នោះ លោក មាន កន្លែង នឹង អួត ខ្លួន ហើយ តែ មិន មែន ចំពោះ ព្រះ ទេ 3តើ គម្ពីរ ថា ដូច ម្តេច គម្ពីរ ថា «អ័ប្រា‌ហាំ បាន ជឿ ដល់ ព្រះ ហើយ សេចក្តី ជំនឿ នោះ បាន រាប់ ជា សេចក្តី សុចរិត ដល់ លោក» 4រីឯ អ្នក ណា ដែល ធ្វើ ការ នោះ រង្វាន់ មិន រាប់ ជា គុណ របស់ ចៅ‌ហ្វាយ ទេ គឺ ទុក ជា ថ្លៃ ឈ្នួល វិញ ទេ តើ 5តែ ចំណែក អ្នក ដែល មិន ធ្វើ ការ សោះ គឺ គ្រាន់ តែ ជឿ ដល់ ព្រះ‌អង្គ ដែល ទ្រង់ ប្រោស ឲ្យ មនុស្ស ទមិល ល្មើស បាន សុចរិត នោះ សេចក្តី ជំនឿ របស់ អ្នក នោះ បាន រាប់ ទុក ជា សេចក្តី សុចរិត វិញ 6ដូច ជា ហ្លួង ដាវីឌ បាន សំដែង ពី សណ្ឋាន ដ៏ មាន ពរ នៃ មនុស្ស ដែល ព្រះ ទ្រង់ រាប់ ជា សុចរិត ក្រៅ ពី ការ ប្រព្រឹត្ត ថា 7«មាន ពរ ហើយ អ្នក ណា ដែល ការ ទទឹង ច្បាប់ របស់ ខ្លួន បាន អត់ ទោស ឲ្យ និង បាន ខ្លួន បាន គ្រប បាំង 8មាន ពរ ហើយ មនុស្ស ណា ដែល ព្រះ‌អម្ចាស់ មិន រាប់ ជា មាន បាប ឡើយ»។ 9ដូច្នេះ តើ បាន ពរ នោះ ចំពោះ តែ ពួក កាត់ ស្បែក តែ ប៉ុណ្ណោះ ឬ ពួក មិន កាត់ ស្បែក ក៏ បាន ដែរ ដ្បិត យើង ថា សេចក្តី ជំនឿ បាន រាប់ ទុក ជា សេចក្តី សុចរិត ដល់ លោក អ័ប្រា‌ហាំ 10ចុះ សេចក្តី នោះ បាន រាប់ ដូច ម្តេច តើ ពី កាល លោក បាន កាត់ ស្បែក រួច ហើយ ឬ នៅ ឡើយ មិន មែន ពី កាល លោក បាន កាត់ ស្បែក ហើយ នោះ ទេ គឺ ក្នុង កាល ដែល មិន ទាន់ កាត់ ស្បែក នៅ ឡើយ វិញ 11ហើយ លោក បាន ទទួល ពិធី កាត់ ស្បែក នេះ ទុក ជា ទី សំគាល់ ជា ត្រា នៃ សេចក្តី សុចរិត ដែល មក ដោយ សេចក្តី ជំនឿ នោះ ឯង គឺ ជា សេចក្តី ជំនឿ ដែល លោក មាន ពី កាល មិន ទាន់ កាត់ ស្បែក នៅ ឡើយ ដើម្បី ឲ្យ បាន ធ្វើ ជា ឪពុក ដល់ អស់ អ្នក ដែល ជឿ ឥត កាត់ ស្បែក ផង ប្រយោជន៍ ឲ្យ បាន រាប់ សេចក្តី សុចរិត នេះ ដល់ អ្នក ទាំង នោះ 12ហើយ ឲ្យ បាន ធ្វើ ជា ឪពុក ដល់ ពួក ដែល មិន គ្រាន់ តែ កាត់ ស្បែក ប៉ុណ្ណេះ គឺ ដែល ដើរ តាម‌ដាន នៃ សេចក្តី ជំនឿ របស់ លោក អ័ប្រា‌ហាំ ជា ឰយុកោ យើង ផង ជា សេចក្តី ជំនឿ ដែល លោក មាន ពី កាល មិន ទាន់ កាត់ ស្បែក នៅ ឡើយ។ 13ដ្បិត សេចក្តី សន្យា ដល់ លោក អ័ប្រា‌ហាំ និង ពូជ លោក ឲ្យ បាន លោកីយ៍ ជា មរដក នោះ មិន មែន ដោយ‌សារ ក្រឹត្យ‌វិន័យ ទេ គឺ ដោយ‌សារ សេចក្តី សុចរិត ដែល មក ដោយ សេចក្តី ជំនឿ វិញ 14ពី ព្រោះ បើ សិន ជា ពួក អ្នក ដែល អាង ក្រឹត្យ‌វិន័យ បាន គ្រង មរដក នោះ សេចក្តី ជំនឿ បាន ទៅ ជា ឥត អំពើ វិញ ហើយ សេចក្តី សន្យា ក៏ ឥត ប្រយោជន៍ ដែរ 15ឯ ក្រឹត្យ វិន័យ នោះ បង្កើត សេចក្តី ក្រោធ ដ្បិត កន្លែង ណា ដែល គ្មាន ក្រឹត្យ‌វិន័យ នោះ ក៏ ឥត មាន សេចក្តី រំលង ដែល 16ដូច្នេះ សេចក្តី សន្យា បាន មក ដោយ សេចក្តី ជំនឿ ដើម្បី ឲ្យ បាន ត្រូវ ខាង ព្រះ‌គុណ ប្រយោជន៍ ឲ្យ សេចក្តី សន្យា បាន ខ្ជាប់‌ខ្ជួន ដល់ ពូជ លោក ត ទៅ មិន មែន ត្រឹម តែ ពូជ ដែល អាង ក្រឹត្យ‌វិន័យ ប៉ុណ្ណោះ គឺ ដល់ ទាំង ពូជ ដែល អាង សេចក្តី ជំនឿ របស់ លោក អ័ប្រា‌ហាំ ដែល ជា ឰយុកោ នៃ យើង ទាំង អស់ គ្នា ថែម ទៀត ផង 17ដូច មាន សេចក្តី ចែង ទុក មក ថា «អញ បាន តាំង ឯង ឲ្យ ធ្វើ ជា ឪពុក ដល់ សាសន៍ ជា ច្រើន» រីឯ នៅ ចំពោះ ព្រះ ជា ទី ជឿ របស់ លោក ដែល ទ្រង់ ប្រោស មនុស្ស ស្លាប់ ឲ្យ រស់ ឡើង វិញ ទាំង មាន ព្រះ‌បន្ទូល ពី របស់ ដែល គ្មាន ទុក ដូច ជា មាន ហើយ នោះ លោក ជា ឪពុក របស់ យើង មែន 18ដ្បិត កាល លោក អស់ ទី សង្ឃឹម ហើយ នោះ ក៏ ចេះ តែ ជឿ ដោយ សង្ឃឹម វិញ ដើម្បី ឲ្យ បាន ត្រឡប់ ជា ឪពុក ដល់ សាសន៍ ជា ច្រើន ដូច សេចក្តី ដែល មាន ព្រះ‌បន្ទូល ទុក មក ថា «ពូជ ឯង នឹង បាន ដូច្នោះ» 19ហើយ ដោយ ព្រោះ លោក មិន ខ្សោយ ខាង សេចក្តី ជំនឿ បាន ជា លោក មិន គិត ពី រូប‌កាយ លោក ដែល រាប់ ដូច ជា ស្លាប់ ដោយ មាន អាយុ ប្រហែល ជា ១០០ ឆ្នាំ ហើយ ឬ ពី ផ្ទៃ សារ៉ា ដែល រាប់ ដូច ជា ស្លាប់ ដែរ នោះ ទេ 20លោក ក៏ មិន បាន សង្ស័យ ចំពោះ សេចក្តី សន្យា របស់ ព្រះ ដោយ ចិត្ត មិន ជឿ ឡើយ គឺ រឹត តែ មាន សេចក្តី ជំនឿ ខ្លាំង ឡើង ទាំង សរសើរ‌ដំកើង ដល់ ព្រះ វិញ 21ហើយ ក៏ ជឿ‌ជាក់ អស់ ពី ចិត្ត ថា សេចក្តី អ្វី ដែល ទ្រង់ សន្យា នោះ អាច នឹង ធ្វើ ឲ្យ សំរេច បាន 22ហេតុ នោះ បាន ជា រាប់ សេចក្តី ជំនឿ របស់ លោក ទុក ជា សេចក្តី សុចរិត ដល់ លោក។ 23ប៉ុន្តែ ដែល ថា «បាន រាប់ ដល់ លោក»ដូច្នេះ នោះ មិន ចែង ទុក មក សំរាប់ លោក តែ ឯង ទេ 24គឺ សំរាប់ យើង រាល់ គ្នា ដែរ សេចក្តី សុចរិត នោះ នឹង បាន រាប់ ដល់ យើង រាល់ គ្នា ជា ពួក អ្នក ជឿ ដល់ ព្រះ‌អង្គ ដែល ទ្រង់ ប្រោស ព្រះ‌យេស៊ូវ ជា ព្រះ‌អម្ចាស់ នៃ យើង រាល់ គ្នា ឲ្យ បាន រស់ ពី ស្លាប់ ឡើង វិញ 25ដែល ទ្រង់ ត្រូវ គេ បញ្ជូន ទៅ ឲ្យ មាន ទោស ដោយ ព្រោះ អំពើ រំលង របស់ យើង រាល់ គ្នា ហើយ បាន ប្រោស ឲ្យ មាន ព្រះ‌ជន្ម រស់ ឡើង វិញ ប្រយោជន៍ ឲ្យ យើង រាល់ គ្នា បាន រាប់ ជា សុចរិត។


Copyright
Learn More

will be added

X\