Romans - រ៉ូម 3

1ដូច្នេះ តើ សាសន៍ យូដា វិសេស ជាង គេ យ៉ាង ណា ឬ ការ កាត់ ស្បែក មាន ប្រយោជន៍ ដូច ម្តេច ខ្លះ 2មាន គ្រប់ ជំពូក ជា ច្រើន ណាស់ មុន ដំបូង គឺ ពី ព្រោះ បាន ផ្ញើ ព្រះ‌បន្ទូល ទុក នឹង គេ 3តែ បើ មាន អ្នក ខ្លះ មិន ជឿ នោះ ដូច ម្តេច ទៅ សេចក្តី ដែល គេ មិន ជឿ នោះ តើ នឹង ធ្វើ ឲ្យ សេចក្តី ជំនឿ ជឿ ដល់ ព្រះ ទៅ ជា មិន កើត ការ វិញ ឬ អី 4ទេ មិន មែន ឡើយ សូម ឲ្យ ព្រះ បាន រាប់ ជា ពិត ហើយ គ្រប់ ទាំង មនុស្ស ជា ភូត‌ភរ វិញ ចុះ ដូច មាន សេចក្តី ចែង ទុក មក ថា «ឲ្យ ទ្រង់ បាន រាប់ ជា សុចរិត ក្នុង កាល ដែល ទ្រង់ មាន ព្រះ‌បន្ទូល ហើយ ឲ្យ ទ្រង់ បាន ឈ្នះ ក្នុង កាល ដែល គេ ជំនុំ‌ជំរះ ទ្រង់» 5ប៉ុន្តែ បើ សិន ជា សេចក្តី ទុច្ចរិត របស់ យើង រាល់ គ្នា បាន នាំ ឲ្យ គេ ឃើញ សេចក្តី សុចរិត របស់ ព្រះ ច្បាស់ ជាង នោះ តើ នឹង ថា ដូច ម្តេច តើ ព្រះ ទ្រង់ ទុច្ចរិត ឬ អី ដែល ទ្រង់ ធ្វើ ទោស នោះ (នេះ ខ្ញុំ និយាយ តាម បែប មនុស្ស លោក) 6ទេ មិន មែន ឡើយ តែ បើ សិន ជា ទុច្ចរិត មែន នោះ ធ្វើ ដូច ម្តេច ឲ្យ ព្រះ ជំនុំ‌ជំរះ លោកីយ៍ បាន 7ដ្បិត បើ សិន ជា សេចក្តី ពិត របស់ ព្រះ បាន ចំរើន ឡើង សំរាប់ ជា សិរី‌ល្អ ដល់ ទ្រង់ ដោយ‌សារ សេចក្តី ភូត‌ភរ របស់ ខ្ញុំ នោះ តើ ហេតុ អ្វី បាន ជា ខ្ញុំ ជាប់ សេចក្តី ជំនុំ‌ជំរះ ទុក ដូច ជា មនុស្ស មាន បាប ទៀត 8ហើយ ហេតុ អ្វី បាន ជា យើង ខ្ញុំ មិន ថា ចូរ ប្រព្រឹត្ត ការ អាក្រក់ ដើម្បី ឲ្យ ការ ល្អ បាន កើត ឡើង ដូច ជា គេ និយាយ បង្កាច់ យើង ខ្ញុំ ហើយ ខ្លះ ប្រកាន់ ថា យើង ខ្ញុំ ប្រដៅ ដូច្នោះ មែន នោះ ឯ ទោស នៃ ពួក អ្នក ដែល ប្រកាន់ ដូច្នោះ នោះ ត្រឹម ត្រូវ ហើយ។ 9ដូច្នេះ តើ ដូច ម្តេច យើង ល្អ ជាង គេ ឬ ទេ មិន មែន ទេ ដ្បិត យើង ខ្ញុំ បាន ចោទ ប្រកាន់ រួច ហើយ ថា ទោះ ទាំង សាសន៍ យូដា និង សាសន៍ ក្រេក ផង សុទ្ធ តែ នៅ ក្រោម អំពើ បាប 10ដូច មាន សេចក្តី ចែង ទុក មក ថា «គ្មាន អ្នក ណា សុចរិត សោះ សូម្បី តែ ម្នាក់ ក៏ គ្មាន ផង 11គ្មាន អ្នក ណា ដែល យល់ គ្មាន អ្នក ណា ដែល ស្វែង រក ព្រះ 12គ្រប់ គ្នា បាន បែរ ចេញ ហើយ ត្រឡប់ ជា ឥត ប្រយោជន៍ ទាំង អស់ គ្នា គ្មាន អ្នក ណា ដែល ប្រព្រឹត្ត តាម សេចក្តី សប្បុរស សោះ តែ ម្នាក់ ក៏ គ្មាន ផង 13បំពង់ ក គេ ជា ផ្នូរ ខ្មោច នៅ ចំហ គេ ប្រើ អណ្តាត គេ សំរាប់ នឹង បញ្ឆោត ឯ នៅ បបូរ មាត់ គេ មាន សុទ្ធ តែ ពិស ពស់ ហនុមាន 14ហើយ មាត់ គេ មាន ពេញ ដោយ សេចក្តី បណ្តាសា និង សេចក្តី ជូរ ចត់ 15ជើង គេ រហ័ស នឹង កំចាយ ឈាម 16នៅ អស់ ទាំង ផ្លូវ របស់ គេ មាន សុទ្ធ តែ សេចក្តី វិនាស និង សេចក្តី ទុក្ខ លំបាក 17គេ មិន បាន ស្គាល់ ផ្លូវ សុខ សាន្ត សោះ 18ក៏ គ្មាន សេចក្តី កោត‌ខ្លាច ចំពោះ ព្រះ នៅ ភ្នែក គេ ឡើយ» 19រីឯ គ្រប់ ទាំង សេចក្តី ដែល ក្រឹត្យ‌វិន័យ បង្គាប់ នោះ យើង ដឹង ថា បង្គាប់ ដល់ តែ ពួក អ្នក ដែល នៅ ក្នុង បន្ទុក ក្រឹត្យ‌វិន័យ ទេ ដើម្បី ឲ្យ គ្រប់ ទាំង មាត់ ត្រូវ បិទ ហើយ ឲ្យ លោកីយ៍ ទាំង មូល ជាប់ មាន ទោស នៅ ចំពោះ ព្រះ 20ហេតុ នោះ បាន ជា គ្មាន មនុស្ស ណា បាន រាប់ ជា សុចរិត នៅ ចំពោះ ទ្រង់ ដោយ អាង ការ ប្រព្រឹត្ត តាម ក្រឹត្យ‌វិន័យ នោះ ឡើយ ដ្បិត ក្រឹត្យ‌វិន័យ គ្រាន់ តែ សំដែង ឲ្យ ស្គាល់ អំពើ បាប ប៉ុណ្ណោះ។ 21ប៉ុន្តែ ឥឡូវ នេះ ក្រៅ ពី ក្រឹត្យ‌វិន័យ សេចក្តី សុចរិត ផង ព្រះ ដែល មាន ទាំង ក្រឹត្យ‌វិន័យ និង ពួក ហោរា ធ្វើ បន្ទាល់ ឲ្យ ផង នោះ បាន លេច ចេញ មក ហើយ 22គឺ ជា សេចក្តី សុចរិត របស់ ព្រះ ដែល បាន ដោយ‌សារ សេចក្តី ជំនឿ ជឿ ដល់ ព្រះ‌យេស៊ូវ គ្រីស្ទ ក៏ សំរាប់ គ្រប់ អស់ អ្នក ណា ដែល ជឿ ផង ដ្បិត គ្មាន ខុស អំពី គ្នា ទេ 23ពី ព្រោះ គ្រប់ គ្នា បាន ធ្វើ បាប ហើយ ខ្វះ មិន ដល់ សិរី‌ល្អនៃ ព្រះ 24តែ ដោយ ពឹង ដល់ ព្រះ‌គុណ ទ្រង់ នោះ បាន រាប់ ជា សុចរិត ទទេ ដោយ‌សារ សេចក្តី ប្រោស លោះ ដែល នៅ ក្នុង ព្រះ‌គ្រីស្ទ យេស៊ូវ 25ដែល ព្រះ បាន តាំង ទ្រង់ ទុក ជា ទី សន្តោស ប្រោស ដោយ‌សារ សេចក្តី ជំនឿ ដល់ ព្រះ‌លោហិត ទ្រង់ សំរាប់ នឹង សំដែង ឲ្យ ឃើញ សេចក្តី សុចរិត របស់ ព្រះ ចំពោះ ការ ដែល ទ្រង់ មិន ប្រកាន់ អំពើ បាប ដែល គេ ប្រព្រឹត្ត ពី ដើម ដោយ ទ្រង់ មាន ព្រះ‌ហឫ‌ទ័យ អត់‌ធ្មត់ 26ដើម្បី នឹង សំដែង ឲ្យ ឃើញ សេចក្តី សុចរិត របស់ ព្រះ នៅ ជាន់ ឥឡូវ នេះ ប្រយោជន៍ ឲ្យ ទ្រង់ បាន សុចរិត ព្រម ទាំង រាប់ ពួក អ្នក ដែល មាន សេចក្តី ជំនឿ ជឿ ដល់ ព្រះ‌យេស៊ូវ ថា ជា សុចរិត ដែរ។ 27ដូច្នេះ តើ សេចក្តី អួត អាង នៅ ឯ ណា គឺ ត្រូវ លើក ចោល ហើយ តើ ច្បាប់ ណា ដែល លើក ចោល នោះ តើ ជា ច្បាប់ ខាង ឯ ការ ប្រព្រឹត្ត ឬ មិន មែន ទេ គឺ ជា ច្បាប់ ខាង ឯ សេចក្តី ជំនឿ វិញ ទេ តើ 28ដ្បិត យើង ខ្ញុំ អាង ថា មនុស្ស បាន រាប់ ជា សុចរិត ដោយ‌សារ សេចក្តី ជំនឿ គឺ មិន មែន ដោយ ការ ប្រព្រឹត្ត តាម ក្រឹត្យ‌វិន័យ ទេ 29តើ ព្រះ‌អង្គ ទ្រង់ ជា ព្រះ នៃ សាសន៍ យូដា តែ ប៉ុណ្ណោះ តើ ទ្រង់ មិន មែន ជា ព្រះ នៃ សាសន៍ ដទៃ ដែរ ទេ ឬ អី មែន ហើយ ទ្រង់ ជា ព្រះ នៃ សាសន៍ ដទៃ ដែរ 30ដ្បិត គឺ ជា ព្រះ តែ ១ ព្រះ‌អង្គ ដែល នឹង រាប់ ទាំង ពួក កាត់ ស្បែក ថា ជា សុចរិត ដោយ‌សារ តែ គេ មាន សេចក្តី ជំនឿ ព្រម ទាំង ពួក អ្នក ដែល មិន កាត់ ស្បែក ផង ដោយ គេ មាន សេចក្តី ជំនឿ នោះ ដែរ 31ដូច្នេះ តើ យើង ឈ្មោះ ថា ធ្វើ ឲ្យ ក្រឹត្យ‌វិន័យ ទៅ ជា ឥត ប្រយោជន៍ ដោយ សេចក្តី ជំនឿ ឬ អី ទេ មិន មែន ឡើយ គឺ ឈ្មោះ ថា យើង តាំង ក្រឹត្យ‌វិន័យ ឲ្យ កាន់ តែ មាំ‌មួន ឡើង វិញ ទេ តើ។


Copyright
Learn More

will be added

X\