Romans - រ៉ូម 2

1ដូច្នេះ ឱ មនុស្ស អើយ អស់ អ្នក ណា ដែល ថ្កោល ទោស គេ នោះ គ្មាន សេចក្តី ដោះ សារ ចំពោះ ខ្លួន ឡើយ ដ្បិត ដែល អ្នក ថ្កោល ទោស គេ នោះ ឈ្មោះ ថា កាត់ ទោស ខ្លួន ឯង ហើយ ពី ព្រោះ អ្នក ឯង ដែល ថ្កោល ទោស គេ ក៏ ប្រព្រឹត្ត ដូច គ្នា ដែរ 2តែ យើង រាល់ គ្នា ដឹង ថា ចំណែក សេចក្តី ជំនុំ‌ជំរះ របស់ ព្រះ វិញ នោះ ត្រូវ នឹង សេចក្តី ពិត ទាស់ នឹង ពួក អ្នក ដែល ប្រព្រឹត្ត យ៉ាង នោះ 3មួយ ទៀត ឱ មនុស្ស អើយ ដែល អ្នក ថ្កោល ទោស ដល់ អស់ អ្នក ដែល ប្រព្រឹត្ត ការ យ៉ាង នោះ តែ ខ្លួន អ្នក ក៏ ប្រព្រឹត្ត ដូច្នោះ ដែរ នោះ តើ អ្នក ស្មាន ថា ខ្លួន អ្នក នឹង រួច ពី សេចក្តី ជំនុំ‌ជំរះ របស់ ព្រះ ឬ អី 4ឬ អ្នក មើល‌ងាយ សេចក្តី សប្បុរស ដ៏ ឥត គណនា ព្រម ទាំង សេចក្តី ទ្រាំ ទ្រ និង សេចក្តី អត់ ធន់ របស់ ទ្រង់ ដោយ មិន ដឹង ថា សេចក្តី សប្បុរស នៃ ព្រះ ទាញ នាំ ឲ្យ អ្នក បាន ប្រែ ចិត្ត ឬ អី 5តែ ដោយ អ្នក រឹង របឹង ហើយ មិន ព្រម ប្រែ ចិត្ត សោះ បាន ជា អ្នក ឈ្មោះ ថា កំពុង តែ ប្រមូល សេចក្តី ក្រោធ ទុក សំរាប់ ខ្លួន ដល់ ថ្ងៃ នៃ សេចក្តី ក្រោធវិញ ជា ថ្ងៃ ដែល សេចក្តី ជំនុំ‌ជំរះ ដ៏ សុចរិត របស់ ព្រះ នឹង សំដែង មក 6ដែល ទ្រង់ នឹង សង ដល់ គ្រប់ គ្នា តាម អំពើ ដែល ខ្លួន បាន ប្រព្រឹត្ត 7គឺ ជា ជីវិត អស់ កល្ប ជានិច្ច ដល់ ពួក អ្នក ដែល រក សិរី‌ល្អ កេរ្តិ៍ ឈ្មោះ និង សេចក្តី មិន ពុក‌រលួយ ដោយ គេ កាន់ ខ្ជាប់ ក្នុង ការ ល្អ 8តែ ពួក អ្នក ដែល ទាស់ ទទឹង មិន ព្រម ស្តាប់ តាម សេចក្តី ពិត គឺ ស្តាប់ តាម តែ សេចក្តី ទុច្ចរិត វិញ នោះ នឹង បាន សេចក្តី ក្រោធ និង សេចក្តី ឃោរ‌ឃៅ 9ជា សេចក្តី វេទនា និង សេចក្តី លំបាក នៅ លើ គ្រប់ ទាំង ព្រលឹង មនុស្ស ណា ដែល ប្រព្រឹត្ត អាក្រក់ មាន សាសន៍ យូដា ជា ដើម និង សាសន៍ ក្រេក ផង 10តែ អស់ អ្នក ដែល ប្រព្រឹត្ត ល្អ នោះ នឹង បាន សិរី‌ល្អ កេរ្តិ៍ ឈ្មោះ និង សេចក្តី សុខ វិញ គឺ មាន សាសន៍ យូដា ជា ដើម និង សាសន៍ ក្រេក ផង 11ដ្បិត ព្រះ ទ្រង់ មិន យោគ‌យល់ ខាង អ្នក ណា សោះ 12ព្រោះ អស់ អ្នក ណា ដែល បាន ធ្វើ បាប ឥត ស្គាល់ ក្រឹត្យ‌វិន័យ នោះ នឹង ត្រូវ វិនាស ទៅ ឥត ក្រឹត្យ‌វិន័យ ដែរ ហើយ អស់ អ្នក ណា ដែល បាន ធ្វើ បាប ក្នុង បន្ទុក ក្រឹត្យ‌វិន័យ នោះ នឹង ត្រូវ ក្រឹត្យ‌វិន័យ ជំនុំ‌ជំរះ វិញ 13(ដ្បិត ពួក អ្នក ដែល គ្រាន់ តែ ស្តាប់ ក្រឹត្យ‌វិន័យ នោះ មិន មែន ឈ្មោះ ថា សុចរិត នៅ ចំពោះ ព្រះ ឡើយ គឺ បាន រាប់ ជា សុចរិត តែ ពួក អ្នក ដែល ប្រព្រឹត្ត តាម ក្រឹត្យ‌វិន័យ ប៉ុណ្ណោះ ទេ 14ពី ព្រោះ កាល ណា ពួក សាសន៍ ដទៃ ដែល គ្មាន ក្រឹត្យ‌វិន័យ គេ បាន ប្រព្រឹត្ត តាម ក្រឹត្យ‌វិន័យ ពី បវេណី នោះ ពួក ដែល គ្មាន ក្រឹត្យ វិន័យ នោះ ឯង គេ ជា ក្រឹត្យ‌វិន័យ ដល់ ខ្លួន គេ វិញ 15ដោយ សំដែង ថា របៀប ក្រឹត្យ‌វិន័យ បាន កត់ ទុក ក្នុង ចិត្ត គេ ហើយ បញ្ញា ចិត្ត គេ ក៏ ធ្វើ បន្ទាល់ ឲ្យ ហើយ គំនិត គេ ជួន‌កាល ប្រកាន់ ទោស ជួន‌កាល ដោះ សា គ្នា ទៅ វិញ ទៅ មក) 16គឺ ក្នុង ថ្ងៃ ដែល ព្រះ ទ្រង់ នឹង ជំនុំ‌ជំរះ អស់ ទាំង ការ លាក់ កំបាំង របស់ មនុស្ស តាម ដំណឹង ល្អ ខ្ញុំ ដោយ‌សារ ព្រះ‌យេស៊ូវ គ្រីស្ទ។ 17បើ អ្នក មាន ឈ្មោះ ជា សាសន៍ យូដា ទាំង ទុក ចិត្ត នឹង ក្រឹត្យ‌វិន័យ ហើយ អួត សរសើរ ពី ព្រះ 18ក៏ ស្គាល់ ព្រះ‌ហឫ‌ទ័យ ទ្រង់ ហើយ ចេះ សំគាល់ រើស សេចក្តី ល្អ ដោយ បាន រៀន តាម ក្រឹត្យ‌វិន័យ 19ទាំង ជឿ ប្រាកដ ថា ខ្លួន ជា អ្នក ដឹក‌នាំ មនុស្ស ខ្វាក់ ជា ពន្លឺ ដល់ ពួក អ្នក ងងឹត 20ជា អ្នក ទូន្មាន ប្រដៅ ដល់ ពួក ខ្លៅ ល្ងង់ ជា គ្រូ បង្រៀន ដល់ កូន ក្មេង ក៏ មាន គំរូ ពី សេចក្តី ចេះ ដឹង និង សេចក្តី ពិត នៅ ក្នុង ក្រឹត្យ‌វិន័យ 21ដូច្នេះ អ្នក ឯង ដែល បង្រៀន គេ តើ មិន បង្រៀន ដល់ ខ្លួន ឯង ទេ ឬ អី អ្នក ឯង ដែល ប្រដៅ ថា កុំ ឲ្យ លួច គេ តើ អ្នក លួច ឬ ទេ 22អ្នក ឯង ដែល ថា កុំ ឲ្យ ផិត គ្នា តើ អ្នក ផិត ឬ ទេ អ្នក ឯង ដែល ស្អប់ ខ្ពើម រូប ព្រះ តើ អ្នក ប្លន់ វិហារ ឬ ទេ 23អ្នក ឯង ដែល អួត ពី ក្រឹត្យ‌វិន័យ តើ អ្នក បង្អាប់ ព្រះ ដោយ ប្រព្រឹត្ត រំលង នឹង ក្រឹត្យ‌វិន័យ ឬ ទេ 24ដ្បិត ពួក សាសន៍ ដទៃ គេ ប្រមាថ ដល់ ព្រះ‌នាម ព្រះ ដោយ ព្រោះ តែ អ្នក រាល់ គ្នា ដូច ជា មាន សេចក្តី ចែង ទុក មក ហើយ។ 25រីឯ ការ កាត់ ស្បែក នោះ មាន ប្រយោជន៍ មែន បើ អ្នក ប្រព្រឹត្ត តាម ក្រឹត្យ‌វិន័យ តែ បើ អ្នក ប្រព្រឹត្ត រំលង ក្រឹត្យ‌វិន័យ វិញ នោះ ការ ដែល ទទួល កាត់ ស្បែក បាន ត្រឡប់ ដូច ជា មិន កាត់ វិញ 26ដូច្នេះ បើ សិន ជា ពួក ដែល មិន កាត់ ស្បែក គេ កាន់ តាម បញ្ញត្ត ក្រឹត្យ‌វិន័យ ទៅ នោះ ការ ដែល មិន បាន កាត់ ស្បែក តើ មិន រាប់ ដូច ជា បាន កាត់ វិញ ទេ ឬ អី 27ហើយ ពួក អ្នក ដែល មិន កាត់ ស្បែក តាម បវេណី បើ គេ ប្រព្រឹត្ត តាម ក្រឹត្យ‌វិន័យ សព្វ គ្រប់ តើ គេ មិន ជំនុំ‌ជំរះ អ្នក ទេ ឬ អី ដែល អ្នក មាន ទាំង គម្ពីរ និង ការ កាត់ ស្បែក ផង តែ ចេះ តែ ប្រព្រឹត្ត រំលង ក្រឹត្យ‌វិន័យ វិញ 28ឯ ដំណើរ ដែល ហៅ ថា សាសន៍ យូដា នោះ មិន មែន ចំពោះ តែ អ្នក ណា ដែល មាន ទី សំគាល់ ខាង ក្រៅ ប៉ុណ្ណោះ ទេ ហើយ ការ កាត់ ស្បែក សោត ក៏ មិន មែន ចំពោះ តែ សាច់ ខាង ក្រៅ ប៉ុណ្ណោះ ដែរ 29រីឯ សាសន៍ យូដា ដ៏ ពិត ប្រាកដ នោះ គឺ ខាង ក្នុង វិញ ហើយ ការ កាត់ ស្បែក ក៏ នៅ ក្នុង ចិត្ត ខាង ព្រលឹង វិញ្ញាណ ដែរ មិន មែន តាម តែ ន័យ ពាក្យ ប៉ុណ្ណោះ ទេ មនុស្ស យ៉ាង នោះ តែង មាន សេចក្តី សរសើរ មិន មែន មក ពី មនុស្ស គឺ ពី ព្រះ វិញ។


Copyright
Learn More

will be added

X\