Romans - រ៉ូម 16

1ខ្ញុំ ទុក ដាក់ នាង ភីបេ ជា បង ប្អូន យើង នឹង អ្នក រាល់ គ្នា នាង ជា អ្នក ជំនួយ ដល់ ពួក ជំនុំ នៅ ក្រុង កេងគ្រា 2ដើម្បី ឲ្យ អ្នក រាល់ គ្នា បាន ទទួល នាង ក្នុង ព្រះ‌អម្ចាស់ តាម បែប ដែល គួរ ឲ្យ ពួក បរិសុទ្ធ ធ្វើ ហើយ ឲ្យ អ្នក រាល់ គ្នា បាន ជួយ នាង ក្នុង ការ អ្វី ដែល នាង ត្រូវ ការ នឹង អ្នក រាល់ គ្នា ដែរ ដ្បិត នាង បាន ជួយ គេ ជា ច្រើន ព្រម ទាំង ខ្ញុំ ផង។ 3សូម ជំរាប សួរ ដល់ នាង ព្រីស៊ីល និង អ្នក អ័គីឡា ជា អ្នក ដែល ធ្វើ ការ ជា មួយ នឹង ខ្ញុំ ក្នុង ព្រះ‌គ្រីស្ទ យេស៊ូវ 4គេ បាន ប្រថុយ ជីវិត ដោយ ព្រោះ ខ្ញុំ មិន មែន តែ ខ្ញុំ ដែល អរ‌គុណ ដល់ គេ ប៉ុណ្ណោះ គឺ ទាំង ពួក ជំនុំ សាសន៍ ដទៃ ទាំង ប៉ុន្មាន ថែម ទៀត 5សូម ជំរាប សួរ ពួក ជំនុំ ដែល ប្រជុំ នៅ ផ្ទះ គេ ដែរ សូម ជំរាប សួរ អ្នក អេប៉ាយនេត ជា ស្ងួន‌ភ្ងា ខ្ញុំ ដែល ជា ផល ដំបូង ថ្វាយ ព្រះ‌គ្រីស្ទ ពី ស្រុក អាស៊ី 6សូម ជំរាប សួរ នាង ម៉ារា ដែល បាន នឿយ ហត់ ជា ច្រើន ប្រយោជន៍ នឹង ជួយ យើង 7សូម ជំរាប សួរ អ្នក អាន់‌ត្រូ‌នីក និង អ្នក យូនាស ជា ញាតិ ខ្ញុំ គឺ ជា អ្នក ជាប់ គុក ជា មួយ នឹង ខ្ញុំ ដែល មាន កេរ្តិ៍ ឈ្មោះ ក្នុង ពួក សាវ័ក ក៏ ជឿ ដល់ ព្រះ‌គ្រីស្ទ មុន ខ្ញុំ ដែរ 8សូម ជំរាប សួរ អ្នក អាំភ្លាស ជា ស្ងួន‌ភ្ងា ខ្ញុំ ក្នុង ព្រះ‌អម្ចាស់ 9សូម ជំរាប សួរ អ្នក អ៊ើ‌បាន់ ដែល ធ្វើ ការ ជា មួយ នឹង យើង ក្នុង ព្រះ‌គ្រីស្ទ និង អ្នក ស័តា‌ឃីស ជា ស្ងួន‌ភ្ងា ខ្ញុំ ដែរ 10សូម ជំរាប សួរ អ្នក អ័ពេលេស ដែល ជា អ្នក ខ្ជាប់‌ខ្ជួន ក្នុង ព្រះ‌គ្រីស្ទ ហើយ សូម ជំរាប សួរ ពួក ផ្ទះ អើរិ‌ស្តូ‌ប៊ូល 11សូម ជំរាប សួរ អ្នក ហេរ៉ូឌាន ជា ញាតិ ខ្ញុំ សូម ជំរាប សួរ ពួក ផ្ទះ ណើគីស ដែល នៅ ក្នុង ព្រះ‌អម្ចាស់ 12សូម ជំរាប សួរ នាង ទ្រីភេន និង នាង ទ្រីផូស ដែល ធ្វើ ការ ក្នុង ព្រះ‌អម្ចាស់ សូម ជំរាប សួរ នាង ពើ‌ស៊ីស ជា អ្នក ស្ងួន‌ភ្ងា ដែល ធ្វើ ការ នឿយ ហត់ ជា ច្រើន ក្នុង ព្រះ‌អម្ចាស់ 13សូម ជំរាប សួរ អ្នក រូភូស ដែល ព្រះ‌អម្ចាស់ បាន រើស តាំង និង ម្តាយ គាត់ ដែល រាប់ ជា ម្តាយ ខ្ញុំ ដែរ 14សូម ជំរាប សួរ អ្នក អ័ស៊ីង‌គ្រីត អ្នក ភ្លេកូន អ្នក ហ៊ើម៉ាស អ្នក ប៉ាត្រូ‌បាស អ្នក ហ៊ើមេស និង ពួក បង ប្អូន ដែល នៅ ជា មួយ នឹង អ្នក ទាំង នោះ 15សូម ជំរាប សួរ អ្នក ភីឡូឡូក និង នាង យូលាស អ្នក នេ‌រើស និង ប្អូន ស្រី គាត់ ហើយ អ្នក អូលីមប៉ាស និង ពួក បរិសុទ្ធ ដែល នៅ ជា មួយ នឹង អ្នក ទាំង នោះ 16សូម អ្នក រាល់ គ្នា ជំរាប សួរ គ្នា ទៅ វិញ ទៅ មក ដោយ ការ ថើប យ៉ាង បរិសុទ្ធ ពួក ជំនុំ នៃ ព្រះ‌គ្រីស្ទ ទាំង អស់ សូម ជំរាប សួរ មក អ្នក រាល់ គ្នា។ 17ឱ បង ប្អូន អើយ ខ្ញុំ ទូន្មាន អ្នក រាល់ គ្នា ឲ្យ ចំណាំ មើល អស់ អ្នក ដែល បណ្តាល ឲ្យ បាក់ បែក គ្នា ហើយ នាំ ឲ្យ មាន សេចក្តី រវាត ចិត្ត ខុស នឹង សេចក្តី ដែល អ្នក រាល់ គ្នា បាន រៀន មក ត្រូវ ឲ្យ បែរ ចេញ ពី អ្នក ទាំង នោះ 18ដ្បិត មនុស្ស បែប យ៉ាង នោះ មិន មែន គោរព ប្រតិ‌បត្តិ ដល់ ព្រះ‌គ្រីស្ទ ជា ព្រះ‌អម្ចាស់ នៃ យើង រាល់ គ្នា ទេ គេ បំរើ តែ ពោះ ខ្លួន គេ វិញ ទាំង បញ្ឆោត ចិត្ត មនុស្ស ស្លូត‌ត្រង់ ដោយ ពាក្យ ផ្អែម ពីរោះ និង ពាក្យ បញ្ចើច ផង 19ដ្បិត មនុស្ស ទាំង អស់ បាន ដឹង ពី បែប ដែល អ្នក រាល់ គ្នា ស្តាប់ បង្គាប់ ហើយ ដូច្នេះ ខ្ញុំ ត្រេក‌អរ ពី ដំណើរ អ្នក រាល់ គ្នា ណាស់ ប៉ុន្តែ ខ្ញុំ ចង់ ឲ្យ អ្នក រាល់ គ្នា មាន ប្រាជ្ញា ខាង ឯ សេចក្តី ល្អ ហើយ ល្ងង់ ខាង ឯ សេចក្តី អាក្រក់ វិញ 20ឯ ព្រះ នៃ សេចក្តី សុខ សាន្ត នៅ បន្តិច ទៀត ទ្រង់ នឹង កិន អារក្ស សាតាំង នៅ ក្រោម ជើង អ្នក រាល់ គ្នា ហើយ សូម ឲ្យ អ្នក បាន ប្រកប ដោយ នូវ ព្រះ‌គុណ នៃ ព្រះ‌យេស៊ូវ គ្រីស្ទ ជា ព្រះ‌អម្ចាស់ នៃ យើង ចុះ។ 21អ្នក ធីម៉ូថេ ជា អ្នក ធ្វើ ការ ជា មួយ នឹង ខ្ញុំ ហើយ អ្នក លូគាស អ្នក យ៉ា‌សុន និង អ្នក សូសិ‌ប៉ាត្រុស ជា ញាតិ ខ្ញុំ គេ សូម ជំរាប សួរ មក អ្នក រាល់ គ្នា ដែរ 22ឯ ខ្ញុំ ឈ្មោះ ទើទាស ដែល សរសេរ សំបុត្រ នេះ ក៏ សូម ជំរាប សួរ មក អ្នក រាល់ គ្នា ក្នុង ព្រះ‌អម្ចាស់ ដែរ 23អ្នក កៃយុស ជា អ្នក ដែល ទទួល ខ្ញុំ និង ពួក ជំនុំ ទាំង អស់ ផង គាត់ សូម ជំរាប សួរ មក អ្នក រាល់ គ្នា អ្នក អេរ៉ា‌ស្ទុស ជា មេ ត្រួត ត្រា ក្នុង ទី ក្រុង និង អ្នក ក្វើតុស ជា ពួក បង ប្អូន គេ ក៏ សូម ជំរាប សួរ មក អ្នក រាល់ គ្នា ដែរ 24សូម ឲ្យ អ្នក រាល់ គ្នា បាន ប្រកប ដោយ នូវ ព្រះ‌គុណ នៃ ព្រះ‌យេស៊ូវ គ្រីស្ទ ជា ព្រះ‌អម្ចាស់ នៃ យើង រាប់ គ្នា ទាំង អស់ អាម៉ែន។ 25រីឯ ព្រះ ដែល អាច នឹង តាំង អ្នក រាល់ គ្នា ឲ្យ ខ្ជាប់‌ខ្ជួន តាម ដំណឹង ល្អ ខ្ញុំ នឹង តាម ខ្លឹម នៃ លទ្ធិ របស់ ព្រះ‌យេស៊ូវ គ្រីស្ទ ដែល ត្រូវ នឹង សេចក្តី បើក សំដែង អំពី ការ អាថ៌‌កំបាំង ដែល បាន លាក់ ទុក នៅ អស់ ទាំង កល្ប រៀង មក 26តែ ឥឡូវ នេះ បាន បើក សំដែង មក ឲ្យ គ្រប់ ទាំង សាសន៍ ដឹង ដោយ‌សារ គម្ពីរ ហោរា តាម បង្គាប់ នៃ ព្រះ ដ៏ មាន ព្រះ‌ជន្ម រស់ អស់ កល្ប ជានិច្ច ដើម្បី ឲ្យ គេ បាន ចុះ ចូល ជឿ ដោយ‌សារ ព្រះ‌យេស៊ូវ គ្រីស្ទ 27ជា ព្រះ ដ៏ មាន ប្រាជ្ញា តែ ១ ព្រះ‌អង្គ សូម ឲ្យ ទ្រង់ បាន សិរី‌ល្អ នៅ អស់ កល្ប រៀង ទៅ។ អាម៉ែន។:៚


Copyright
Learn More

will be added

X\