Romans - រ៉ូម 15

1គួរ តែ ឲ្យ យើង រាល់ គ្នា ដែល មាន កំឡាំង បាន ទ្រាំ‌ទ្រ នឹង សេចក្តី កំសោយ របស់ ពួក អ្នក ដែល គ្មាន កំឡាំង វិញ ឥត បំពេញ ចិត្ត ខ្លួន យើង ឡើយ 2ត្រូវ ឲ្យ យើង ទាំង អស់ គ្នា បំពេញ ចិត្ត អ្នក ជិត ខាង ខ្លួន សំរាប់ ជា សេចក្តី ល្អ ឲ្យ បាន ស្អាង ចិត្ត ឡើង 3ដ្បិត ព្រះ‌គ្រីស្ទ ទ្រង់ មិន បាន បំពេញ ព្រះ‌ហឫ‌ទ័យ ទ្រង់ ដែរ ដូច ជា មាន សេចក្តី ចែង ទុក មក ថា «សេចក្តី ដំនៀល ដែល គេ ត្មះ‌តិះ‌ដៀល ទ្រង់ នោះ បាន ធ្លាក់ មក លើ ទូល‌បង្គំ វិញ» 4ដ្បិត អស់ ទាំង សេចក្តី ដែល បាន ចែង ទុក មក ជា មុន នោះ បាន ចែង សំរាប់ នឹង បង្រៀន ដល់ យើង រាល់ គ្នា ដើម្បី ឲ្យ យើង បាន សេចក្តី សង្ឃឹម ដោយ សេចក្តី អត់ ធន់ និង សេចក្តី កំសាន្ត ចិត្ត ដោយ‌សារ គម្ពីរ 5ឥឡូវ នេះ សូម ព្រះ នៃ សេចក្តី អត់‌ធ្មត់ និង សេចក្តី កំសាន្ត ចិត្ត ទ្រង់ ប្រទាន ឲ្យ អ្នក រាល់ គ្នា មាន គំនិត តែ ១ តាម ព្រះ‌គ្រីស្ទ យេស៊ូវ 6ដើម្បី ឲ្យ អ្នក រាល់ គ្នា ព្រម ព្រៀង មូល មាត់ តែ មួយ នឹង សរសើរ‌ដំកើង ដល់ ព្រះ ដ៏ ជា ព្រះ‌វរ‌បិតា នៃ ព្រះ‌យេស៊ូវ គ្រីស្ទ ជា ព្រះ‌អម្ចាស់ នៃ យើង រាល់ គ្នា។ 7ដូច្នេះ ចូរ ទទួល គ្នា ទៅ វិញ ទៅ មក ដូច ជា ព្រះ‌គ្រីស្ទ បាន ទទួល យើង ដែរ សំរាប់ នឹង សរសើរ ដល់ ព្រះ ចុះ។ 8ឥឡូវ ខ្ញុំ ថា ព្រះ‌យេស៊ូវ គ្រីស្ទ ទ្រង់ បាន ត្រឡប់ ជា អ្នក បំរើ ដល់ ពួក អ្នក កាត់ ស្បែក ដើម្បី នឹង សំដែង សេចក្តី ស្មោះ‌ត្រង់ នៃ ព្រះ ប្រយោជន៍ នឹង បញ្ជាក់ សេចក្តី សន្យា ដែល បាន តាំង នឹង ពួក ឰយុកោ 9ហើយ ឲ្យ ពួក សាសន៍ ដទៃ បាន សរសើរ‌ដំកើង ព្រះ ដែរ ដោយ ព្រោះ សេចក្តី មេត្តា‌ករុណា របស់ ទ្រង់ តាម សេចក្តី ដែល ចែង ទុក មក ថា «ហេតុ នោះ បាន ជា ទូល‌បង្គំ នឹង សរសើរ‌ដំកើង ទ្រង់ ក្នុង ពួក សាសន៍ ដទៃ ហើយ ទូល‌បង្គំ នឹង ច្រៀង ទំនុក បរិសុទ្ធ ថ្វាយ ព្រះ‌នាម ទ្រង់» 10ហើយ មាន សេចក្តី មួយ ទៀត ថា «ឱ សាសន៍ ទាំង ប៉ុន្មាន អើយ ចូរ អរ សប្បាយ ជា មួយ នឹង រាស្ត្រ ទ្រង់» 11ក៏ មាន ១ ទៀត ថា «ឱ សាសន៍ ទាំង‌ឡាយ អើយ ចូរ សរសើរ ដល់ ព្រះ‌អម្ចាស់ ឱ ជន រាល់ គ្នា អើយ ចូរ ដំកើង ទ្រង់ ចុះ» 12ក្នុង បទ ១ ទៀត លោក អេសាយ ក៏ មាន ប្រសាសន៍ ថា «នឹង មាន ឫស របស់ អ៊ីសាយ ១ កើត ឡើង សំរាប់ នឹង កាន់ កាប់ លើ អស់ ទាំង សាសន៍ ដទៃ សាសន៍ ទាំង នោះ នឹង យក ទ្រង់ ជា ទី សង្ឃឹម» 13ឥឡូវ នេះ សូម ព្រះ នៃ សេចក្តី សង្ឃឹម ប្រទាន ឲ្យ អ្នក រាល់ គ្នា បាន គ្រប់ អស់ ទាំង សេចក្តី អំណរ និង សេចក្តី សុខ សាន្ត ដ៏ ពោរ‌ពេញ ដោយ‌សារ សេចក្តី ជំនឿ ប្រយោជន៍ ឲ្យ បាន សេចក្តី សង្ឃឹម ជា បរិបូរ ដោយ ព្រះ‌ចេស្តា នៃ ព្រះ‌វិញ្ញាណ បរិសុទ្ធ។ 14ឱ បង ប្អូន អើយ ខ្ញុំ ជឿ‌ជាក់ ខាង ឯ អ្នក រាល់ គ្នា ថា អ្នក រាល់ គ្នា មាន សេចក្តី ល្អ ពេញ‌លេញ ហើយ ក៏ បាន ពេញ ជា ចំណេះ គ្រប់ មុខ ផង អាច នឹង ទូន្មាន គ្នា ទៅ វិញ ទៅ មក បាន ហើយ 15ហេតុ ដូច្នេះ បង ប្អូន អើយ ខ្ញុំ ធ្វើ សំបុត្រ នេះ ផ្ញើ មក អ្នក រាល់ គ្នា ដោយ មាន ចិត្ត ក្លៀវ‌ក្លា លើស ទៅ ទៀត ដែល មាន ១ ផ្នែក សំរាប់ នឹង រំឭក ដល់ អ្នក រាល់ គ្នា ដោយ‌សារ ព្រះ‌គុណដែល ព្រះ ទ្រង់ បាន ផ្តល់ មក ខ្ញុំ 16ឲ្យ ខ្ញុំ បាន ធ្វើ ជា ភ្នាក់‌ងារ នៃ ព្រះ‌យេស៊ូវ គ្រីស្ទ ដល់ ពួក សាសន៍ ដទៃ ព្រម ទាំង ធ្វើ ការ‌ងារ បរិសុទ្ធ គឺ ជា ការ ផ្សាយ ដំណឹង ល្អ របស់ ព្រះ ដើម្បី ឲ្យ ការ ប្រមូល ពួក សាសន៍ ដទៃ បាន ទុក ជា ដង្វាយ ថ្វាយ ព្រះ ដែល ទ្រង់ សព្វ ព្រះ‌ហឫ‌ទ័យ ទទួល បាន ទាំង ញែក ចេញ ជា បរិសុទ្ធ ដោយ ព្រះ‌វិញ្ញាណ បរិសុទ្ធ ផង។ 17ដូច្នេះ ខ្ញុំ មាន ហេតុ នឹង អួត ក្នុង ព្រះ‌គ្រីស្ទ យេស៊ូវ ពី សេចក្តី ទាំង ប៉ុន្មាន ខាង ឯ ព្រះ 18ព្រោះ ខ្ញុំ មិន ហ៊ាន និយាយ ពី ការ អ្វី លើក តែ ពី ការ ដែល ព្រះ‌គ្រីស្ទ បាន ធ្វើ ដោយ‌សារ ខ្ញុំ ប៉ុណ្ណោះ ទេ គឺ ជា ការ នាំ សាសន៍ ដទៃ ឲ្យ ស្តាប់ បង្គាប់ ទោះ ដោយ ពាក្យ សំដី ឬ ការ ធ្វើ ក្តី 19ទោះ ដោយ អំណាច នៃ ទី សំគាល់ ឬ ការ អស្ចារ្យ ឬ ដោយ ព្រះ‌ចេស្តា ព្រះ‌វិញ្ញាណ នៃ ព្រះ ក្តី ដល់ ម៉្លេះ បាន ជា ខ្ញុំ បាន ផ្សាយ ដំណឹង ល្អ ពី ព្រះ‌គ្រីស្ទ ពេញ‌ពាស ទួទៅ តាំង ពី ក្រុង យេរូ‌សា‌ឡិម ដើរ វាង រហូត ទៅ ដល់ ស្រុក អ៊ីលី‌រីកុន 20គឺ យ៉ាង ដូច្នោះ ឯង ដែល ខ្ញុំ ខំ សង្វាត នឹង ផ្សាយ ដំណឹង ល្អ មិន មែន នៅ កន្លែង ដែល គេ បាន ឮ ពី ព្រះ‌នាម ព្រះ‌គ្រីស្ទ រួច ហើយ នោះ ទេ ដើម្បី កុំ ឲ្យ ខ្ញុំ សង់ លើ ជើង ជញ្ជាំង របស់ គេ 21ដូច ជា មាន សេចក្តី ចែង ទុក មក ថា «ពួក អ្នក ដែល គ្មាន អ្នក ណា ទៅ ផ្សាយ ដំណឹង ពី ទ្រង់ ឲ្យ គេ ស្តាប់ នោះ នឹង ឃើញ ហើយ ពួក ដែល មិន បាន ឮ សោះ នោះ នឹង បាន យល់ វិញ»។ 22គឺ ដោយ ហេតុ នោះ បាន ជា ខ្ញុំ មាន សេចក្តី ឃាត់‌ឃាំង ជា ច្រើន ដង មិន ឲ្យ ខ្ញុំ មក ឯ អ្នក រាល់ គ្នា 23ប៉ុន្តែ ឥឡូវ នេះ ដោយ គ្មាន កន្លែង ណា សល់ នៅ ស្រុក ទាំង នេះ ទៀត ហើយ ដោយ ខ្ញុំ មាន ចិត្ត រឭក ចង់ មក ឯ អ្នក រាល់ គ្នា ជា យូរ ឆ្នាំ មក ហើយ ផង 24បាន ជា កាល ណា ខ្ញុំ ទៅ ឯ ស្រុក អេស្ប៉ាញ នោះ ខ្ញុំ នឹង ចូល មក សួរ អ្នក រាល់ គ្នា ដ្បិត ខ្ញុំ សង្ឃឹម ថា នឹង ឃើញ អ្នក រាល់ គ្នា តាម ផ្លូវ ហើយ ឲ្យ អ្នក រាល់ គ្នា បាន ជួយ ដំណើរ ខ្ញុំ ទៅ មុខ ទៀត គឺ ក្នុង គ្រា ក្រោយ ដែល បាន ពេញ ចិត្ត នឹង អ្នក រាល់ គ្នា បន្តិច 25តែ ឥឡូវ នេះ ខ្ញុំ ឡើង ទៅ ឯ ក្រុង យេរូ‌សា‌ឡិម ដើម្បី នឹង ជួយ ដល់ ពួក បរិសុទ្ធ សិន 26ដ្បិត ពួក ស្រុក ម៉ាសេដូន និង ស្រុក អាខៃ គេ សុខ ចិត្ត រៃ គ្នា ផ្ញើ ទៅ ជួយ ដល់ ពួក អ្នក ក្រីក្រ ក្នុង ពួក បរិសុទ្ធ នៅ ក្រុង យេរូ‌សា‌ឡិម 27គេ សុខ ចិត្ត ចង់ ធ្វើ ការ នោះ ហើយ គេ ក៏ ជំពាក់ ពួក នោះ ដែរ ដ្បិត បើ សិន ជា ពួក សាសន៍ ដទៃ បាន ទទួល ចំណែក នៃ អស់ ទាំង សេចក្តី ខាង ព្រលឹង វិញ្ញាណ ពី គេ នោះ គួរ តែ ជួយ គេ ក្នុង របស់ ទាំង ប៉ុន្មាន ខាង សាច់ ឈាម វិញ 28ដូច្នេះ កាល ណា ខ្ញុំ បាន សំរេច ការ នេះ គឺ ប្រគល់ ផល នៃ ការ ជំនួយ នេះ ដល់ គេ រួច ហើយ នោះ ខ្ញុំ នឹង ចេញ ដំណើរ ទៅ ឯ ស្រុក អេស្ប៉ាញ ដោយ‌សារ អ្នក រាល់ គ្នា 29ហើយ ខ្ញុំ ដឹង ថា ដែល ខ្ញុំ មក ឯ អ្នក រាល់ គ្នា នោះ ខ្ញុំ នឹង នាំ ទាំង ព្រះ‌ពរ នៃ ដំណឹង ល្អ ផង ព្រះ‌គ្រីស្ទ ដ៏ ពោរ‌ពេញ មក ដែរ។ 30តែ បង ប្អូន អើយ ខ្ញុំ ទូន្មាន អ្នក រាល់ គ្នា ដោយ នូវ ព្រះ‌យេស៊ូវ គ្រីស្ទ ជា ព្រះ‌អម្ចាស់ នៃ យើង រាល់ គ្នា ហើយ ដោយ នូវ សេចក្តី ស្រឡាញ់ នៃ ព្រះ‌វិញ្ញាណ ថា ចូរ អ្នក រាល់ គ្នា ខំ ប្រឹង អធិស្ឋាន ដល់ ព្រះ ជា មួយ នឹង ខ្ញុំ 31ដើម្បី ឲ្យ ខ្ញុំ បាន រួច ពី ពួក មនុស្ស មិន ជឿ នៅ ស្រុក យូដា ហើយ ឲ្យ ការ ដែល ខ្ញុំ ទៅ ធ្វើ នៅ ក្រុង យេរូ‌សា‌ឡិម បាន គាប់ ចិត្ត ដល់ ពួក បរិសុទ្ធ ផង 32ប្រយោជន៍ ឲ្យ ខ្ញុំ មក ឯ អ្នក រាល់ គ្នា ដោយ អំណរ តាម ព្រះ‌ហឫ‌ទ័យ ព្រះ ហើយ ឲ្យ ខ្ញុំ បាន លំហើយ ចិត្ត ជា មួយ នឹង អ្នក រាល់ គ្នា 33សូម ឲ្យ ព្រះ នៃ សេចក្តី សុខ សាន្ត គង់ ជា មួយ នឹង អ្នក រាល់ គ្នា អាម៉ែន។


Copyright
Learn More

will be added

X\