Romans - រ៉ូម 13

1ចូរ ឲ្យ គ្រប់ ទាំង មនុស្ស ចុះ ចូល នឹង រាជ‌ការ ដ្បិត គ្មាន អំណាច ណា ទេ លើក តែ មក ពី ព្រះ គឺ ព្រះ ទ្រង់ បាន តាំង ពួក លោក ទាំង នោះ ឲ្យ មាន អំណាច 2បាន ជា អ្នក ណា ដែល តាំង ខ្លួន ទាស់ នឹង អំណាច នោះ ក៏ ទាស់ ទទឹង នឹង បញ្ញត្ត នៃ ព្រះ ដែរ ហើយ អស់ អ្នក ដែល ទាស់ ទទឹង នោះ នឹង ត្រូវ ទោស ជា មិន ខាន 3ដ្បិត ពួក នាម៉ឺន មិន មែន ជា សេចក្តី ស្ញែង ខ្លាច ដល់ ការ ល្អ ទេ គឺ ដល់ ការ អាក្រក់ វិញ តើ អ្នក ចង់ រួច ពី សេចក្តី ស្ញែង ខ្លាច ចំពោះ អំណាច នោះ ឬ ទេ បើ ដូច្នេះ ចូរ ប្រព្រឹត្ត ល្អ ចុះ នោះ លោក នឹង ពោល សរសើរ ដល់ អ្នក ហើយ 4ដ្បិត លោក ជា អ្នក បំរើ របស់ ព្រះ សំរាប់ សេចក្តី ល្អ ដល់ អ្នក ប៉ុន្តែ បើ អ្នក ប្រព្រឹត្ត អាក្រក់ នោះ ត្រូវ ខ្លាច វិញ ដ្បិត លោក មិន មែន ស្ពាយ ដាវជា ឥត អំពើ ទេ ពី ព្រោះ ជា អ្នក បំរើ របស់ ព្រះ គឺ ជា អ្នក សំរាប់ សង‌សឹក ដើម្បី នឹង នាំ សេចក្តី ក្រោធរបស់ ព្រះ មក លើ អ្នក ណា ដែល ប្រព្រឹត្ត អាក្រក់ 5ដូច្នេះ ត្រូវ ឲ្យ ចុះ ចូល មិន មែន ដោយ ព្រោះ តែ សេចក្តី ក្រោធ ប៉ុណ្ណោះ គឺ ដោយ ព្រោះ បញ្ញា ចិត្តផង 6ដោយ ហេតុ នោះ បាន ជា អ្នក រាល់ គ្នា ត្រូវ បង់ ពន្ធ ដែរ ពី ព្រោះ លោក ទាំង នោះ ជា ភ្នាក់‌ងារ របស់ ព្រះ សំរាប់ នឹង ត្រួត ត្រា ការ នោះ ឯង ជានិច្ច 7ដូច្នេះ ចូរ សង ដល់ លោក ទាំង នោះ តាម ដែល អ្នក ជំពាក់ ចុះ គឺ ឲ្យ បង់ ពន្ធ ខ្លួន ដល់ លោក ណា ដែល ត្រូវ ទទួល បង់ ពន្ធ‌គយ ដល់ លោក ណា ដែល ទទួល ខាង ពន្ធ‌គយ ត្រូវ មាន សេចក្តី កោត‌ខ្លាច ចំពោះ លោក ណា ដែល គួរ កោត‌ខ្លាច ហើយ ត្រូវ គោរព ប្រតិ‌បត្តិ ដល់ លោក ណា ដែល គួរ គោរព ដែរ។ 8កុំ ឲ្យ ជំពាក់ អ្វី ដល់ អ្នក ណា ឡើយ ជំពាក់ បាន តែ សេចក្តី ស្រឡាញ់ ដល់ គ្នា ទៅ វិញ ទៅ មក ប៉ុណ្ណោះ ដ្បិត អ្នក ដែល ស្រឡាញ់ ដល់ គេ នោះ បាន ធ្វើ សំរេច តាម ក្រឹត្យ‌វិន័យ ហើយ 9ពី ព្រោះ បទ ដែល ថា «កុំ ឲ្យ ផិត ឲ្យ សោះ កុំ ឲ្យ សំឡាប់ មនុស្ស ឲ្យ សោះ កុំ ឲ្យ លួច ឲ្យ សោះ កុំ ឲ្យ លោភ ឲ្យ សោះ» ហើយ បើ មាន បញ្ញត្ត ណា ទៀត នោះ ក៏ រួម គ្នា មក ក្នុង ពាក្យ ១ ម៉ាត់ នេះ ឯង ដែល ថា «ចូរ ស្រឡាញ់ អ្នក ជិត ខាង ដូច ខ្លួន ឯង» 10សេចក្តី ស្រឡាញ់ មិន ដែល ធ្វើ អាក្រក់ ដល់ អ្នក ជិត ខាង ឡើយ ដូច្នេះ សេចក្តី ស្រឡាញ់ ជា កិច្ច សំរេច តាម ក្រឹត្យ‌វិន័យ ហើយ។ 11ត្រូវ ប្រព្រឹត្ត ដូច្នោះ ដោយ ដឹង ពេល វេលា ថា ដល់ ម៉ោង នឹង ភ្ញាក់ ពី ដេក ហើយ ដ្បិត ឥឡូវ នេះ សេចក្តី សង្គ្រោះ បាន មក ជិត បង្កើយ ជា ជាង កាល យើង ទើប នឹង ជឿ នោះ 12យប់ យូរ ណាស់ ហើយ ថ្ងៃក៏ ជិត រះ ដូច្នេះ យើង ត្រូវ ដោះ ចោល អស់ ទាំង ការ របស់ សេចក្តី ងងឹតចេញ ហើយ ពាក់ គ្រឿង សឹក របស់ ពន្លឺ វិញ 13ត្រូវ ឲ្យ យើង ដើរ តាម ដែល គួរ គប្បី ដូច ជា ដើរ នៅ ពេល ថ្ងៃ មិន មែន ដោយ ស៊ី ផឹក លេង ល្បែង ឬ មាន ស្រី ញី ឬ ដោយ ឈ្លោះ ប្រកែក និង ឈ្នានីស នោះ ឡើយ 14គឺ ត្រូវ ប្រដាប់ ខ្លួន ដោយ ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទ វិញ ហើយ កុំ ឲ្យ ផ្គត់‌ផ្គង់ ដើម្បី នឹង បំពេញ សេចក្តី ប៉ង‌ប្រាថ្នា ខាង ឯ សាច់ ឈាម ឡើយ។


Copyright
Learn More

will be added

X\