Romans - រ៉ូម 12

1ដូច្នេះ បង ប្អូន អើយ ខ្ញុំ ទូន្មាន អ្នក រាល់ គ្នា ដោយ សេចក្តី មេត្តា‌ករុណា នៃ ព្រះ ឲ្យ បាន ថ្វាយ រូប‌កាយ ទុក ជា យញ្ញ‌បូជា រស់ ហើយ បរិសុទ្ធ ដែល គាប់ ព្រះ‌ហឫ‌ទ័យ ដល់ ព្រះ ជា ការ គោរព នៃ អ្នក រាល់ គ្នា ដែល មាន ទំនង 2កុំ ឲ្យ ត្រាប់ តាម សម័យ នេះ ឡើយ ចូរ ឲ្យ អ្នក រាល់ គ្នា បាន ផ្លាស់ ប្រែ វិញ ដោយ គំនិត បាន កែ ជា ថ្មី ឡើង ដើម្បី នឹង អាច ល មើល ឲ្យ បាន ស្គាល់ បំណង ព្រះ‌ហឫ‌ទ័យ នៃ ព្រះ ដែល ល្អ ស្រួល ទទួល ហើយ គ្រប់ លក្ខណ៍ ផង 3ដ្បិត ខ្ញុំ និយាយ នឹង មនុស្ស ទាំង អស់ ក្នុង ពួក អ្នក រាល់ គ្នា ដោយ ព្រះ‌គុណ ដែល ទ្រង់ បាន ផ្តល់ មក ខ្ញុំ ថា ចូរ គិត បែប ឲ្យ មាន គំនិត នឹង‌ធឹង តាម ខ្នាត នៃ សេចក្តី ជំនឿ ដែល ព្រះ បាន ចែក មក អ្នក រាល់ គ្នា និមួយៗ កុំ ឲ្យ មាន គំនិត ខ្ពស់ លើស ជាង គំនិត ដែល គួរ គប្បី ឲ្យ គិត នោះ ឡើយ 4ដ្បិត ដែល យើង រាល់ គ្នា មាន អវយវៈ ជា ច្រើន រួម គ្នា ជា រូប‌កាយ តែ មួយ តែ អវយវៈ ទាំង នោះ មាន ការ‌ងារ ផ្សេងៗ ពី គ្នា ជា យ៉ាង ណា 5នោះ យើង ដែល មាន គ្នា ច្រើន ក៏ ជា រូប‌កាយ តែ មួយ ក្នុង ព្រះ‌គ្រីស្ទ ហើយ ជា អវយវៈ ដល់ គ្នា នឹង គ្នា បែប យ៉ាង នោះ ដែរ 6ដូច្នេះ ដែល មាន អំណោយ ទាន ផ្សេង ពី គ្នា តាម ព្រះ‌គុណ ដែល ផ្តល់ មក យើង ទោះ បើ ជា សេចក្តី ទំនាយ នោះ ក៏ ត្រូវ ទាយ តាម ខ្នាត នៃ សេចក្តី ជំនឿ 7ឬ បើ ជា ការ បំរើ នោះ ចូរ បំរើ ចុះ ឬ ជា ការ បង្រៀន ចូរ បង្រៀន ទៅ 8ឬ ជា ការ ទូន្មាន ចូរ ទូន្មាន ទៅ ឬ ជា ការ ចែក ទាន ចូរ ចែក ដោយ ចិត្ត ស្មោះ ឬ ជា ការ នាំ មុខ ចូរ ធ្វើ ដោយ ឧស្សាហ៍ ឬ ការ មេត្តា‌ករុណា ក៏ ចូរ ធ្វើ ដោយ រីក‌រាយ ចុះ។ 9ចូរ ឲ្យ មាន សេចក្តី ស្រឡាញ់ ឥត ពុត មាយា ទាំង ខ្ពើម សេចក្តី អាក្រក់ ហើយ កាន់ ខ្ជាប់ ខាង សេចក្តី ល្អ វិញ 10ខាង ឯ សេចក្តី ស្រឡាញ់ ជា បង ជា ប្អូន នោះ ចូរ មាន ចិត្ត ថ្នម គ្នា ទៅ វិញ ទៅ មក ចុះ ខាង ឯ សេចក្តី រាប់ អាន នោះ ឲ្យ ខំ រាប់ អាន គេ ជា មុន 11ខាង ឯ សេចក្តី ឧស្សាហ៍ នោះ កុំ ឲ្យ ខ្ជិល ឡើយ ខាង ឯ វិញ្ញាណ នោះ ក៏ ចូរ ព្យាយាម ចុះ ដោយ ខំ ប្រឹង បំរើ ព្រះ‌អម្ចាស់ 12ចូរ អរ សប្បាយ ដោយ មាន សង្ឃឹម ចូរ អត់ ធន់ ក្នុង សេចក្តី ទុក្ខ លំបាក ចូរ ឲ្យ ខ្ជាប់‌ខ្ជួន ក្នុង សេចក្តី អធិស្ឋាន 13ខាង សេចក្តី ខ្វះ ខាត របស់ ពួក បរិសុទ្ធ នោះ ក៏ ចូរ ផ្គត់‌ផ្គង់ ឲ្យ ទាំង ខំ ប្រឹង ឲ្យ មាន សេចក្តី ចៅរ៉ៅ ផង ចុះ 14ចូរ សូម ពរ ឲ្យ ដល់ អ្នក ណា ដែល បៀត បៀន អ្នក ចូរ សូម ពរ ចុះ កុំ ឲ្យ ប្រទេច ផ្តាសា ឡើយ 15ចូរ អរ សប្បាយ ជា មួយ នឹង អ្នក ណា ដែល អរ សប្បាយ ហើយ យំ ជា មួយ នឹង អ្នក ណា ដែល យំ ផង 16ចូរ ឲ្យ មាន គំនិត ព្រម ព្រៀង គ្នា ទៅ វិញ ទៅ មក កុំ ឲ្យ មាន គំនិត ឆ្មើង‌ឆ្មៃ សោះ ឡើយ គឺ ត្រូវ ភប់‌ប្រសព្វ នឹង មនុស្ស រាប សា វិញ កុំ ឲ្យ ទុក ចិត្ត នឹង ខ្លួន ថា មាន ប្រាជ្ញា ឲ្យ សោះ។ 17កុំ ឲ្យ ធ្វើ ការ អាក្រក់ ស្នង នឹង ការ អាក្រក់ ឡើយ ត្រូវ តែ ខំ សំដែង កិរិយា ល្អ នៅ ចំពោះ មុខ មនុស្ស ទាំង អស់ វិញ 18ខាង ឯ ពួក អ្នក រាល់ គ្នា នោះ ឲ្យ ខំ នៅ ជា មេត្រី នឹង មនុស្ស ទាំង អស់ ចុះ បើ សិន ជា បាន 19ឱ ពួក ស្ងួន‌ភ្ងា អើយ កុំ ឲ្យ សង‌សឹក ឡើយ ចូរ ថយ ចេញ ពី សេចក្តី កំហឹង ទៅ ដ្បិត មាន សេចក្តី ចែង ទុក មក ថា «ព្រះ‌អម្ចាស់ ទ្រង់ មាន ព្រះ‌បន្ទូល ថា ការ សង‌សឹក នោះ ស្រេច នឹង អញ អញ នឹង សង ដល់ គេ» 20ដូច្នេះ បើ សិន ណា ជា ខ្មាំង‌សត្រូវ អ្នក ឃ្លាន នោះ ចូរ ឲ្យ គេ បរិភោគ ចុះ បើ គេ ស្រេក ចូរ ឲ្យ ផឹក ទៅ បើ ប្រព្រឹត្ត ដូច្នោះ នោះ ដូច ជា អ្នក បាន ប្រមូល រងើក ភ្លើង ដាក់ លើ ក្បាល គេ វិញ 21កុំ ឲ្យ សេចក្តី អាក្រក់ ឈ្នះ អ្នក ឡើយ ត្រូវ ឲ្យ អ្នក ឈ្នះ សេចក្តី អាក្រក់ ដោយ‌សារ សេចក្តី ល្អ វិញ។


Copyright
Learn More

will be added

X\