Romans - រ៉ូម 11

1ដូច្នេះ ខ្ញុំ សួរ ថា តើ ព្រះ បាន បោះ បង់ ចោល រាស្ត្រ ទ្រង់ ឬ អី ទេ មិន មែន ទេ ដ្បិត ខ្លួន ខ្ញុំ ជា សាសន៍ អ៊ីស្រា‌អែល ដែរ គឺ ជា ពូជ លោក អ័ប្រា‌ហាំ កើត ក្នុង ពូជ អំបូរ បេន‌យ៉ា‌មីន 2ព្រះ ទ្រង់ មិន បាន បោះ បង់ ចោល រាស្ត្រ ទ្រង់ ដែល ទ្រង់ ស្គាល់ ជា មុន នោះ ទេ តើ អ្នក រាល់ គ្នា មិន ដឹង រឿង ពី លោក អេលីយ៉ា ដែល គម្ពីរ ថា ដូច ម្តេច ទេ ឬ អី គឺ ដែល លោក អង្វរ ដល់ ព្រះ ទាស់ នឹង សាសន៍ អ៊ីស្រា‌អែល ថា 3«ឱ ព្រះ‌អម្ចាស់ អើយ គេ បាន សំឡាប់ ពួក ហោរា ទ្រង់ ហើយ រំលំ អាសនា ទាំង ប៉ុន្មាន របស់ ទ្រង់ មាន សល់ តែ ទូល‌បង្គំ ១ ហើយ គេ រក សំឡាប់ ទូល‌បង្គំ ទៀត» 4ប៉ុន្តែ ព្រះ ទ្រង់ ឆ្លើយ នឹង លោក យ៉ាង ដូច ម្តេច គឺ ឆ្លើយ ថា «អញ បាន ទុក មនុស្ស ៧ ពាន់ នាក់ សំរាប់ អញ ដែល មិន បាន លុត ជង្គង់ នៅ មុខ ព្រះ‌បាល សោះ» 5ដូច្នេះ សព្វ ថ្ងៃ នេះ ក៏ មាន សំណល់ សល់ ដែល ទ្រង់ បាន រើស តាំង ដោយ ព្រះ‌គុណ ដែរ 6ហើយ បើ សិន ជា ដោយ‌សារ ព្រះ‌គុណ ពិត នោះ មិន មែន ដោយ អាង ការ ប្រព្រឹត្ត ទៀត ទេ ពុំ នោះ ព្រះ‌គុណ មិន មែន ជា ព្រះ‌គុណ ទៀត តែ បើ អាង ដោយ ការ ប្រព្រឹត្ត មែន នោះ មិន មែន ដោយ ព្រះ‌គុណ ទៀត ពុំ នោះ ការ ប្រព្រឹត្ត មិន មែន ការ ប្រព្រឹត្ត ទៀត ទេ 7ដូច្នេះ តើ ដូច ម្តេច គឺ ថា សេចក្តី ដែល សាសន៍ អ៊ីស្រា‌អែល ស្វែង រក នោះ គេ រក មិន បាន ទេ តែ ពួក រើស តាំង រក បាន សេចក្តី នោះ វិញ ហើយ ពួក អ្នក ឯ ទៀត ត្រូវ មាន ចិត្ត រឹង‌រូស 8ដូច មាន សេចក្តី ចែង ទុក មក ថា «ព្រះ ទ្រង់ បាន ប្រទាន ឲ្យ គេ មាន វិញ្ញាណ រលីវ ភ្នែក ដែល មើល មិន ឃើញ និង ត្រចៀក ដែល ស្តាប់ មិន ឮ ដរាប មក ដល់ សព្វ ថ្ងៃ នេះ» 9ហ្លួង ដាវីឌ ក៏ មាន ព្រះ‌បន្ទូល ថា «ឲ្យ តុគេ ត្រឡប់ ទៅ ជា អង្គប់ ហើយ ជា អន្ទាក់ ដល់ គេ ចុះ គឺ ជា ហេតុ ឲ្យ វិនាស រវាត ចិត្ត ហើយ ជា សំណង ដល់ គេ ដែរ 10ឲ្យ ភ្នែក គេ ត្រូវ ងងឹត មិន ឲ្យ ឃើញ ឡើយ ហើយ ឲ្យ ខ្នង គេ ត្រូវ បង្កោង ជានិច្ច ផង»។ 11ដូច្នេះ ខ្ញុំ សួរ ថា តើ គេ បាន ជំពប់ ឲ្យ គ្រាន់ តែ ដួល ប៉ុណ្ណោះ ឬ អី ទេ មិន មែន ឡើយ គឺ ដោយ‌សារ ការ ដួល របស់ គេ បាន ជា មាន សេចក្តី សង្គ្រោះ ផ្សាយ ទៅ ដល់ ពួក សាសន៍ ដទៃ វិញ ដើម្បី បណ្តាល ឲ្យ គេ ច្រណែន 12ដូច្នេះ បើ ការ ដួល របស់ គេ ជា សេចក្តី ចំរើន ដល់ លោកីយ៍ ហើយ សេចក្តី ខ្វះ មិន ពេញ ខ្នាត របស់ គេ ជា សេចក្តី ចំរើន ដល់ ពួក សាសន៍ ដទៃ វិញ នោះ តើ សេចក្តី ពេញ ខ្នាត របស់ គេ នឹង បាន លើស ជាង យ៉ាង ណា ទៅ។ 13ខ្ញុំ និយាយ នឹង អ្នក រាល់ គ្នា ដែល ជា សាសន៍ ដទៃ ហើយ ពី ព្រោះ ខ្ញុំ ជា សាវ័ក ដល់ សាសន៍ ដទៃ បាន ជា ខ្ញុំ ដំកើង ដល់ ការ‌ងារ ខ្ញុំ 14ដើម្បី នឹង បណ្តាល សាច់‌ញាតិ ខ្ញុំ ឲ្យ មាន សេចក្តី ច្រណែន ហើយ នឹង ជួយ សង្គ្រោះ អ្នក ខ្លះ ក្នុង ពួក គេ បើ សិន ជា បាន 15ដ្បិត បើ សិន ជា ការ បោះ បង់ ចោល គេ នោះ ជា សេចក្តី មេត្រី ដល់ លោកីយ៍ ដូច្នេះ នោះ តើ ការ ទទួល គេ នឹង បាន ជា អ្វី បើ មិន មែន ជា ជីវិត រស់ ពី ស្លាប់ ឡើង វិញ។ 16បើ ម្សៅ ១ ក្តាប់ មុន ដំបូង ជា បរិសុទ្ធ នោះ ដុំ ទាំង មូល ក៏ បរិសុទ្ធ ហើយ បើ ឫស បរិសុទ្ធ នោះ មែក ក៏ បរិសុទ្ធ ដែរ 17ប៉ុន្តែ បើ មែក ខ្លះ ត្រូវ កាច់ ចេញ ហើយ អ្នក ឯង ដែល ជា ដើម អូលីវ ព្រៃ បាន ត្រូវ បំបៅ កណ្តាលមែក ទាំង នោះ ទាំង ត្រឡប់ ទៅ ជា ស្រូប ជាតិ ឫស នៃ ដើម អូលីវ ស្រុក ជា មួយ នឹង មែក ឯ ទៀត 18នោះ កុំ ឲ្យ អួត នឹង មែក នោះ ឡើយ តែ បើ អ្នក អួត នឹង គេ នោះ ត្រូវ ដឹង ថា មិន មែន អ្នក ដែល ចិញ្ចឹម ឫស ទេ គឺ ឫស ទេ តើ ដែល ចិញ្ចឹម អ្នក វិញ 19ដូច្នេះ អ្នក នឹង ប្រកែក ថា មែក ទាំង នោះ ត្រូវ កាច់ ចេញ ដើម្បី នឹង បំបៅ ខ្ញុំ វិញ 20ត្រូវ ហើយ គេ ត្រូវ កាច់ ចេញ ដោយ ព្រោះ មិន ជឿ ហើយ ដែល អ្នក ជាប់ នៅ គឺ ដោយ‌សារ សេចក្តី ជំនឿ ដូច្នេះ កុំ ឲ្យ ឆ្មើង‌ឆ្មៃ ឡើយ ចូរ ភ័យ ខ្លាច វិញ 21ពី ព្រោះ បើ ព្រះ ទ្រង់ មិន បាន សំចៃ ទុក មែក កំណើត នោះ ក្រែង មិន សំចៃ ទុក អ្នក ដែរ 22ដូច្នេះ ចូរ មើល សេចក្តី សប្បុរស និង សេចក្តី ប្រិត ប្រៀប នៃ ព្រះ គឺ ទ្រង់ ប្រិត នឹង ពួក អ្នក ដែល ដួល តែ សប្បុរស នឹង អ្នក វិញ បើ អ្នក ណា នៅ ជាប់ នឹង សេចក្តី សប្បុរស នោះ ពុំ នោះ អ្នក នឹង ត្រូវ កាត់ ចេញ ដែរ 23ហើយ មែក កំណើត ទាំង នោះ ដែរ បើ គេ លះ សេចក្តី មិន ជឿ ចោល ចេញ នោះ នឹង បំបៅ គេ វិញ ដ្បិត ព្រះ ទ្រង់ អាច នឹង ភ្ជាប់ ជាតិ វិញ បាន 24ពី ព្រោះ បើ សិន ជា អ្នក ត្រូវ កាត់ ចេញ ពី ដើម អូលីវ ព្រៃ ពី កំណើត ហើយ បាន បំបៅ ជាប់ នឹង ដើម អូលីវ ស្រុក ខុស ពី ធម្មតា នោះ តើ មែក កំណើត ទាំង នោះ នឹង បាន បំបៅ ជាប់ នឹង គល់ កំណើត របស់ វា លើស ជាង អម្បាលម៉ាន ទៅ ទៀត។ 25បង ប្អូន អើយ ខ្ញុំ មិន ចង់ ឲ្យ អ្នក រាល់ គ្នា នៅ ល្ងង់ ខាង ឯ សេចក្តី អាថ៌ កំបាំង នេះ ទេ ក្រែង អ្នក រាល់ គ្នា ទុក ចិត្ត ថា ខ្លួន មាន ប្រាជ្ញា គឺ ចង់ ឲ្យ ដឹង ថា សាសន៍ អ៊ីស្រា‌អែល កើត មាន សេចក្តី រឹង របឹង ប៉ុន្មាន ភាគ នេះ ទៅ ហើយ ទាល់ តែ សាសន៍ ដទៃ ទាំង ប៉ុន្មាន បាន ចូល ជឿ គ្រប់ ចំនួន 26នោះ សាសន៍ អ៊ីស្រា‌អែល ទាំង អស់ គ្នា នឹង បាន សង្គ្រោះ ជា ក្រោយ ដូច ជា មាន សេចក្តី ចែង ទុក មក ថា «មាន ព្រះ ដ៏ ប្រោស ឲ្យ រួច ទ្រង់ នឹង ចេញ ពី ស៊ីយ៉ូន មក ទ្រង់ នឹង បង្វែរ សេចក្តី ទមិល ល្មើស ពី យ៉ាកុប ទៅ 27នោះ ហើយ ជា សេចក្តី សញ្ញា ដែល អញ តាំង នឹង គេ ក្នុង កាល ដែល អញ បាន ដោះ បាប គេ ចេញ ហើយ» 28ខាង ឯ ដំណឹង ល្អ គេ ជា ខ្មាំង‌សត្រូវ ដើម្បី ប្រយោជន៍ ដល់ អ្នក រាល់ គ្នា តែ ត្រង់ សេចក្តី រើស តាំង នោះ គេ ជា ស្ងួន‌ភ្ងា វិញ ដោយ ព្រោះ ពួក ឰយុកោ 29ដ្បិត ព្រះ ទ្រង់ មិន ដែល ស្តាយ អំណោយ ទាន ទ្រង់ ឬ ការ ដែល ទ្រង់ ហៅ មនុស្ស ណា នោះ ឡើយ 30ពី ព្រោះ ដូច ជា កាល ពី ដើម អ្នក រាល់ គ្នា មិន បាន ស្តាប់ បង្គាប់ ព្រះ តែ ឥឡូវ នេះ ទ្រង់ បាន ផ្តល់ សេចក្តី មេត្តា‌ករុណា ដល់ អ្នក រាល់ គ្នា ដោយ ព្រោះ ពួក នោះ មិន ស្តាប់ បង្គាប់ វិញ 31ដូច្នេះ ដែល គេ មិន ស្តាប់ បង្គាប់ នៅ ជាន់ នេះ នោះ គឺ ដើម្បី ឲ្យ គេ បាន ទទួល សេចក្តី មេត្តា‌ករុណា ដោយ‌សារ សេចក្តី មេត្តា‌ករុណា ដែល ទ្រង់ បាន ផ្តល់ មក អ្នក រាល់ គ្នា ដូច្នោះ ដែរ 32ដ្បិត ព្រះ ទ្រង់ បាន បង្ខាំង ទាំង អស់ គ្នា ទុក ក្នុង សេចក្តី មិន ស្តាប់ បង្គាប់ ដើម្បី ឲ្យ បាន សំដែង នូវ សេចក្តី មេត្តា‌ករុណា ដល់ គ្រប់ គ្នា 33អើ ហ្ន៎ ប្រាជ្ញា និង ចំណេះ ដ៏ បរិបូរ របស់ ព្រះ ជ្រៅ ណាស់ តើ ឯ ព្រះ‌ដំរិះ របស់ ទ្រង់ តើ មាន អ្នក ណា នឹង ស្ទង់ បាន ហើយ ផ្លូវ ទ្រង់ តើ មាន អ្នក ណា នឹង រក តាម បាន 34តើ អ្នក ណា បាន ស្គាល់ គំនិត នៃ ព្រះ‌អម្ចាស់ ឬ ធ្វើ ជា អ្នក ជួយ គំនិត ទ្រង់ បាន 35តើ អ្នក ណា បាន ថ្វាយ ដល់ ទ្រង់ ជា មុន នោះ នឹង បាន ប្រគល់ មក អ្នក នោះ វិញ 36ដ្បិត របស់ សព្វ សារពើ បាន កើត មក ពី ទ្រង់ ដោយ‌សារ ទ្រង់ ហើយ សំរាប់ ទ្រង់ សូម ឲ្យ ទ្រង់ បាន សិរី‌ល្អ នៅ អស់ កល្ប ជានិច្ច អាម៉ែន។


Copyright
Learn More

will be added

X\