Romans - រ៉ូម 1

1សំបុត្រ ប៉ុល ខ្ញុំ ជា បាវ បំរើរបស់ ព្រះ‌យេស៊ូវ គ្រីស្ទ ដែល ទ្រង់ បាន ហៅ មក ធ្វើ ជា សាវ័ក ទាំង ញែក ចេញ ទុក សំរាប់ ដំណឹង ល្អ នៃ ព្រះ 2(ជា ដំណឹង ល្អ ដែល ទ្រង់ បាន សន្យា ពី ដើម ដោយ‌សារ ពួក ហោរា ទ្រង់ ទុក ក្នុង គម្ពីរ បរិសុទ្ធ 3គឺ ពី ព្រះ‌រាជ‌បុត្រា នៃ ព្រះ ដែល ខាង ឯ សាច់ ឈាម ទ្រង់ បាន ចាប់ កំណើត ក្នុង ព្រះ‌វង្សា ហ្លួង ដាវីឌ 4តែ ខាង ឯ ព្រះ‌វិញ្ញាណ នៃ សេចក្តី បរិសុទ្ធ នោះ បាន សំដែង មក ច្បាស់ ថា ទ្រង់ ជា ព្រះ‌រាជ‌បុត្រា របស់ ព្រះ ពិត ទាំង មាន ព្រះ‌ចេស្តា ផង ដោយ ទ្រង់ បាន រស់ ពី ស្លាប់ ឡើង វិញ គឺ ជា ព្រះ‌យេស៊ូវ គ្រីស្ទ ជា ព្រះ‌អម្ចាស់ នៃ យើង រាល់ គ្នា 5ដែល យើង ខ្ញុំ បាន ទទួល ព្រះ‌គុណ និង ងារ ជា សាវ័ក ដោយ‌សារ ទ្រង់ សំរាប់ ឲ្យ មាន មនុស្ស ចុះ ចូល តាម សេចក្តី ជំនឿ នៅ កណ្តាល អស់ ទាំង សាសន៍ ទុក ជា ប្រយោជន៍ ដល់ ព្រះ‌នាម ទ្រង់ 6ដែល អ្នក រាល់ គ្នា ក៏ នៅ ក្នុង ពួក អ្នក ទាំង នោះ ជា ពួក អ្នក ដែល ព្រះ‌យេស៊ូវ គ្រីស្ទ ទ្រង់ បាន ហៅ ដែរ) 7ខ្ញុំ ផ្ញើ មក អស់ អ្នក នៅ ក្រុង រ៉ូម ជា ពួក ស្ងួន‌ភ្ងា នៃ ព្រះ ដែល ទ្រង់ បាន ហៅ មក ធ្វើ ជា ពួក បរិសុទ្ធ សូម ឲ្យ អ្នក រាល់ គ្នា បាន ប្រកប ដោយ នូវ ព្រះ‌គុណ និង សេចក្តី សុខ សាន្ត អំពី ព្រះ ដ៏ ជា ព្រះ‌វរ‌បិតា នៃ យើង រាល់ គ្នា ហើយ អំពី ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទ។ 8មុន ដំបូង ខ្ញុំ សូម អរ ព្រះ‌គុណ ដល់ ព្រះ នៃ ខ្ញុំ ដោយ នូវ ព្រះ‌យេស៊ូវ គ្រីស្ទ ពី ដំណើរ អ្នក រាល់ គ្នា ដោយ ឮ គេ ថ្លែង ប្រាប់ នៅ គ្រប់ ក្នុង លោកីយ៍ ទាំង មូល ពី សេចក្តី ជំនឿ របស់ អ្នក រាល់ គ្នា 9ដ្បិត ព្រះ ដែល ខ្ញុំ បំរើ ដោយ វិញ្ញាណ ខ្ញុំ ក្នុង ដំណឹង ល្អ ពី ព្រះ‌រាជ‌បុត្រា ទ្រង់ នោះ ជា ស្មរ បន្ទាល់ ពី ខ្ញុំ ថា ខ្ញុំ ទូល ដំណាល ពី អ្នក រាល់ គ្នា ក្នុង សេចក្តី អធិស្ឋាន របស់ ខ្ញុំ ជានិច្ច 10ព្រម ទាំង សូម អង្វរ ជា ដរាប ឲ្យ ខ្ញុំ បាន ឱកាស ស្រួល តាម ព្រះ‌ហឫ‌ទ័យ ម្តង ណេះ ដើម្បី នឹង មក ឯ អ្នក រាល់ គ្នា បើ សិន ជា បាន 11ដោយ ព្រោះ ខ្ញុំ រឭក ចង់ ឃើញ អ្នក រាល់ គ្នា ដើម្បី នឹង ចែក អំណោយ ទាន ណា មួយ ខាង វិញ្ញាណ មក អ្នក រាល់ គ្នា ប្រយោជន៍ ឲ្យ អ្នក រាល់ គ្នា បាន តាំង នៅ យ៉ាង ខ្ជាប់‌ខ្ជួន 12គឺ ថា ឲ្យ យើង បាន សេចក្តី កំសាន្ត ចិត្ត គ្នា ទៅ វិញ ទៅ មក ក្នុង ពួក អ្នក រាល់ គ្នា ដោយ‌សារ សេចក្តី ជំនឿ របស់ យើង និមួយៗ គឺ របស់ អ្នក រាល់ គ្នា និង របស់ ខ្ញុំ ផង 13តែ បង ប្អូន អើយ ខ្ញុំ ចង់ ឲ្យ អ្នក រាល់ គ្នា ដឹង ថា ខ្ញុំ បាន គិត មក ឯ អ្នក រាល់ គ្នា ជា រឿយៗ ដើម្បី ឲ្យ បាន ផល ខ្លះ ក្នុង ពួក អ្នក រាល់ គ្នា ដូច ជា ក្នុង ពួក សាសន៍ ឯ ទៀត ដែរ តែ ខ្ញុំ មាន សេចក្តី ឃាត់‌ឃាំង ដរាប មក ដល់ ឥឡូវ នេះ 14ខ្ញុំ មាន សេចក្តី ជំពាក់ ទាំង សាសន៍ ក្រេក និង សាសន៍ ដទៃ ទាំង អ្នក ប្រាជ្ញ និង អ្នក ខ្លៅ ផង 15ដូច្នេះ ឯ ខ្ញុំៗ ប្រុង ប្រៀប តែ នឹង ប្រាប់ ដំណឹង ល្អ មក អ្នក រាល់ គ្នា ដែល នៅ ក្រុង រ៉ូម ដែរ 16ដ្បិត ខ្ញុំ គ្មាន សេចក្តី ខ្មាស ចំពោះ ដំណឹង ល្អ នៃ ព្រះ‌គ្រីស្ទ ទេ ពី ព្រោះ ជា ព្រះ‌ចេស្តា នៃ ព្រះ សំរាប់ នឹង ជួយ សង្គ្រោះ ដល់ អស់ អ្នក ណា ដែល ជឿ គឺ ដល់ ទាំង សាសន៍ យូដា ជា ដើម និង សាសន៍ ក្រេក ផង 17ដ្បិត សេចក្តី សុចរិត នៃ ព្រះ បាន សំដែង មក ក្នុង ដំណឹង ល្អ នោះ ដោយ‌សារ សេចក្តី ជំនឿ ហើយ ឲ្យ បាន សេចក្តី ជំនឿ ចំរើន ច្រើន ឡើង ផង ដូច មាន សេចក្តី ចែង ទុក មក ថា «មនុស្ស សុចរិត នឹង រស់ នៅ ដោយ អាង សេចក្តី ជំនឿ»។ 18ពី ព្រោះ សេចក្តី ក្រោធរបស់ ព្រះ បាន សំដែង មក ពី ស្ថាន‌សួគ៌ ទាស់ នឹង គ្រប់ ទាំង សេចក្តី ទមិល ល្មើស និង សេចក្តី ទុច្ចរិត របស់ មនុស្ស ដែល គេ បង្ខាំង សេចក្តី ពិត ដោយ សេចក្តី ទុច្ចរិត 19ព្រោះ ការ អ្វី ដែល អាច នឹង ស្គាល់ ពី ព្រះ បាន នោះ បាន សំដែង មក ក្នុង ពួក គេ ហើយ ដោយ ព្រះ ទ្រង់ សំដែង ការ នោះ ឲ្យ គេ ឃើញ ជាក់ 20ដ្បិត អ្វីៗ របស់ ទ្រង់ ដែល រក មើល មិន ឃើញ តាំង ពី កំណើត លោកីយ៍ មក ទោះ ទាំង ព្រះ‌ចេស្តា ដ៏ នៅ អស់ កល្ប ជានិច្ច និង និស្ស័យ ជា ព្រះ របស់ ទ្រង់ នោះ ឃើញ ច្បាស់ វិញ ដោយ ពិចារណា យល់ របស់ ទាំង ប៉ុន្មាន ដែល ទ្រង់ បាន បង្កើត មក 21ព្រោះ កាល គេ បាន ស្គាល់ ព្រះ នោះ គេ មិន បាន ដំកើង ទ្រង់ ទុក ជា ព្រះ ទេ ក៏ មិន ដឹង គុណ ទ្រង់ ដែរ គេ កើត មាន គំនិត ឥត ប្រយោជន៍ វិញ ហើយ ចិត្ត គេ ដែល ឥត យោបល់ ក៏ បាន ត្រឡប់ ជា ងងឹត ទៅ 22គេ អួត ខ្លួន ថា មាន ប្រាជ្ញា បាន ជា គេ ត្រឡប់ ទៅ ជា ល្ងង់‌ល្ងើ វិញ 23គឺ គេ បំផ្លាស់ សិរី‌ល្អ នៃ ព្រះ ដែល មិន ចេះ ខូច ឲ្យ ទៅ ជា រូប មើល ទៅ ដូច ជា មនុស្ស ដែល តែង តែ ខូច វិញ ហើយ ដូច ជា សត្វ ស្លាប សត្វ ជើង ៤ និង សត្វ លូន វារ ដែរ 24ហេតុ នោះ បាន ជា ព្រះ ទ្រង់ ប្រគល់ គេ ទៅ ឯ សេចក្តី ស្មោក‌គ្រោក តាម ចិត្ត គេ ប្រាថ្នា ចង់ បាន ឲ្យ បាន បង្អាប់ ដល់ រូប‌កាយ គេ ទៅ វិញ ទៅ មក 25គេ បាន ផ្លាស់ សេចក្តី ពិត នៃ ព្រះ ឲ្យ ទៅ ជា សេចក្តី ភូត‌ភរ វិញ ក៏ កោត‌ខ្លាច ហើយ គោរព បូជា ដល់ របស់ ដែល កើត មក ជា ជាង ដល់ ព្រះ ដែល បង្កើត របស់ ទាំង នោះ មក ជា ព្រះ ដែល មាន ព្រះ‌ពរ អស់ កល្ប ជានិច្ច អាម៉ែន 26ហេតុ នោះ បាន ជា ព្រះ ទ្រង់ ប្រគល់ គេ ទៅ ក្នុង សេចក្តី រំជួល ដ៏ អាស្រូវ បារាយ ដ្បិត ទាំង ពួក ស្រីៗ របស់ គេ ក៏ បាន ផ្លាស់ ប្រែ ទំនៀម‌ទំលាប់ ពី បវេណី ចេញ ឲ្យ ខុស ពី ធម្មតា 27ហើយ ពួក ប្រុសៗ ក៏ បែប ដូច្នោះ ដែរ គេ បាន លះ ចោល ទំនៀម‌ទំលាប់ របស់ ស្ត្រី ពី បវេណី ចេញ ហើយ បង្កើត ឲ្យ មាន សេចក្តី សំរើប រោល‌រាល ដល់ គ្នា ទៅ វិញ ទៅ មក គឺ ប្រុស ប្រព្រឹត្ត នឹង ប្រុសៗ ជា ការ ដ៏ អាក្រក់ ជួ‌ជាតិ នោះ គេ ក៏ ទទួល រង្វាន់ ចំពោះ ខ្លួន គេ ដែល សំណំ នឹង សេចក្តី កំហុស របស់ ខ្លួន 28ហើយ ដោយ ព្រោះ គេ មិន ចូល ចិត្ត នឹង ស្គាល់ ដល់ ព្រះ សោះ បាន ជា ទ្រង់ ប្រគល់ គេ ទៅ តាម គំនិត ចោល‌ម្សៀត វិញ ដើម្បី ឲ្យ បាន សំរេច ការ ដែល មិន គួរ គប្បី ធ្វើ 29ជា មនុស្ស មាន ពេញ ដោយ សេចក្តី ទុច្ចរិត គ្រប់ យ៉ាង គឺ សេចក្តី កំផិត សេចក្តី កំណាច សេចក្តី លោភ និង សេចក្តី ព្យាបាទ ក៏ មាន សេចក្តី ឈ្នានីស និង ការ កាប់ សំឡាប់ ឈ្លោះ ប្រកែក កិច្ច‌កល គំនិត ខិល‌ខូច ដ៏ ពោរ‌ពេញ ផង 30ជា មនុស្ស ចែ‌ចូវ បេះ‌បួយ ស្អប់ ព្រះ ព្រហើន ឈ្លាន‌ពាន មានះ កាន់ ខ្លួន អួត អាង ជា មេ បង្កើត ការ អាក្រក់ ហើយ មិន ស្តាប់ បង្គាប់ តាម ឪពុក ម្តាយ 31ឥត យោបល់ មាន ចិត្ត មិន ទៀង មិន ចេះ ស្រឡាញ់ តាម ធម្មតា ក៏ ឥត មាន សេចក្តី មេត្តា‌ករុណា សោះ 32គេ ក៏ ស្គាល់ សេចក្តី ជំនុំ‌ជំរះ ដ៏ សុចរិត របស់ ព្រះ ថា អស់ អ្នក ដែល ប្រព្រឹត្ត ការ យ៉ាង ដូច្នោះ នោះ គួរ នឹង ស្លាប់ ហើយ ប៉ុន្តែ គេ មិន គ្រាន់ តែ ប្រព្រឹត្ត យ៉ាង នោះ ប៉ុណ្ណោះ គឺ គេ ចូល ចិត្ត យល់ ព្រម នឹង អស់ អ្នក ណា ដែល ប្រព្រឹត្ត ដូច្នោះ ផង ដែរ។


Copyright
Learn More

will be added

X\