Revelation - វិវរណៈ 9

1ទេវតា ទី ៥ ក៏ ផ្លុំ ឡើង នោះ ខ្ញុំ ឃើញ ផ្កាយ ១ ធ្លាក់ ចុះ ពី លើ មេឃ មក លើ ផែន‌ដី មាន គេ ឲ្យ កូន សោ ទី ជំរៅ នៃ ជង្ហុក ធំ ដល់ ផ្កាយ នោះ 2ផ្កាយ នោះ ក៏ បើក ទី ជំរៅ នៃ ជង្ហុក ធំ រួច មាន ផ្សែង ហុយ ឡើង ពី ទី នោះ ដូច ជា ផ្សែង ពី គុក ភ្លើង យ៉ាង ធំ ហើយ ព្រះ‌អាទិត្យ និង អាកាស ក៏ ងងឹត ដោយ ព្រោះ ផ្សែង ដែល ហុយ ពី ទី នោះ មក 3ក៏ មាន កណ្តូប ជា ច្រើន ចេញ ពី ផ្សែង មក លើ ផែន‌ដី វា បាន ទទួល អំណាច ដូច អំណាច ខ្យា‌ដំរី ដែល នៅ ផែន‌ដី 4ហើយ មាន គេ បង្គាប់ ដល់ វា ថា កុំ ឲ្យ បំផ្លាញ ស្មៅ នៅ ផែន‌ដី ឬ របស់ ណា ខ្ចី ឬ ដើម ឈើ ណា ឡើយ ត្រូវ ធ្វើ ទុក្ខ ដល់ តែ មនុស្ស ណា ដែល គ្មាន ត្រា របស់ ព្រះ នៅ ថ្ងាស វិញ ប៉ុណ្ណោះ 5ដែល វា បាន ទទួល អំណាច នោះ មិន មែន នឹង សំឡាប់ មនុស្ស ទេ គឺ ឲ្យ បាន គ្រាន់ តែ ធ្វើ ទុក្ខ ក្នុង រវាង ៥ ខែ វិញ ប៉ុណ្ណោះ ហើយ ដែល វា ធ្វើ ទុក្ខ នោះ សោត ក៏ បែប ដូច ជា ខ្យា‌ដំរី ធ្វើ ទុក្ខ ក្នុង កាល ដែល វា ទិច មនុស្ស ដែរ 6នៅ គ្រា នោះ មនុស្ស នឹង រក ចង់ បាន សេចក្តី ស្លាប់ ប៉ុន្តែ មិន ប្រទះ ឡើយ គេ នឹង ចង់ ស្លាប់ តែ សេចក្តី ស្លាប់ នឹង រត់ ចេញ ពី គេ ទៅ 7កណ្តូប ទាំង នោះ មើល ទៅ ដូច ជា សេះ ដែល រៀប នឹង ចូល ទៅ ច្បាំង នៅ លើ ក្បាល វា មាន ដូច ជា មកុដ ដែល ស្រដៀង នឹង មាស ហើយ មាន មុខ វា ដូច ជា មុខ មនុស្ស 8ឯ សក់ វា នោះ ដូច ជា សក់ របស់ ស្រីៗ ហើយ ធ្មេញ វា ដូច ជា ធ្មេញ របស់ សត្វ សិង្ហ 9វា ពាក់ អាវ សឹក ដូច ជា អាវ សឹក ដែក ហើយ សូរ ស្លាប វា ឮ ដូច ជា សូរ រទេះ ចំបាំង ដែល ទឹម ដោយ សេះ ជា ច្រើន បរ ជំរត់ ទៅ ច្បាំង 10វា ក៏ មាន កន្ទុយ ហើយ នឹង ទ្រនិច ដូច ជា ខ្យា‌ដំរី ឯ អំណាច វា ក៏ នៅ ក្នុង កន្ទុយ នោះ សំរាប់ នឹង ធ្វើ ទុក្ខ ដល់ មនុស្ស អស់ រវាង ៥ ខែ 11វា មាន ស្តេច ត្រួត លើ វា ដែរ គឺ ជា ទេវតា នៃ ជង្ហុក ធំ ដែល តាម ភាសា ហេព្រើរ មាន ឈ្មោះ ហៅ ថា «អាបាដូន» តែ តាម ភាសា ក្រេក ហៅ ថា «អាប៉ុ‌លី‌យ៉ូន»វិញ 12សេចក្តី វេទនា ទី ១ បាន កន្លង ទៅ ហើយ មើល មាន សេចក្តី វេទនា ២ យ៉ាង មក តាម ក្រោយ ទៀត។ 13ទេវតា ទី ៦ ក៏ ផ្លុំ ឡើង នោះ ខ្ញុំ ឮ សំឡេង ១ ចេញ ពី ស្នែង ទាំង ៤ របស់ អាសនា មាស ដែល នៅ ចំពោះ ព្រះ 14ក៏ និយាយ ទៅ ទេវតា ទី ៦ ដែល កាន់ ត្រែ ថា ចូរ ស្រាយ ទេវតា ទាំង ៤ ដែល ចង ទុក នៅ ទន្លេ អ៊ើប្រាត ដ៏ ជា ធំ ទៅ 15នោះ ក៏ ស្រាយ ទេវតា ទាំង ៤ ដែល ប្រុង ប្រៀប សំរាប់ ពេល កំណត់ ថ្ងៃ ខែ និង ឆ្នាំ ដើម្បី នឹង សំឡាប់ មនុស្ស ១ ភាគ ក្នុង ៣ ចោល 16ឯ ចំនួន ពល សេះ នោះ មាន ២០ កោដិ ខ្ញុំ ក៏ ឮ ចំនួន ពល ទ័ព ទាំង នោះ 17ហើយ ក្នុង ការ ជាក់ ស្តែង នេះ ខ្ញុំ ឃើញ សេះ ទាំង នោះ និង អ្នក ដែល ជិះ ដែរ គេ មាន ពាក់ អាវ សឹក សម្បុរ ភ្លើង ស្វាយ ខ្ចី និង ស្ពាន់‌ធ័រ ឯ ក្បាល សេះ នោះ ដូច ជា ក្បាល សិង្ហ មាន ភ្លើង ផ្សែង ហើយ ស្ពាន់‌ធ័រ ដែល ចេញ ពី មាត់ វា មក 18មនុស្ស លោក ១ ភាគ ក្នុង ៣ បាន ស្លាប់ ដោយ សេចក្តី ទេវនា ទាំង ៣ មុខ នេះ គឺ ដោយ ភ្លើង ផ្សែង និង ស្ពាន់‌ធ័រ ដែល ចេញ ពី មាត់ វា មក នោះ ឯង 19ពី ព្រោះ អំណាច របស់ សេះ ទាំង នោះ គឺ មាន នៅ ក្នុង មាត់ និង ក្នុង កន្ទុយ វា ដ្បិត កន្ទុយ វា ដូច ជា ពស់ ដែល មាន ក្បាល ហើយ វា ក៏ ធ្វើ ទុក្ខ ដោយ‌សារ កន្ទុយ នោះ 20រីឯ សំណល់ មនុស្ស ដែល មិន បាន ស្លាប់ ដោយ‌សារ សេចក្តី វេទនា ទាំង នោះ ក៏ នៅ តែ មិន ព្រម ប្រែ ចិត្ត ចេញ ពី ការ ដែល ស្នាដៃ គេ ធ្វើ ដើម្បី នឹង លះ ចោល ការ គោរព ដល់ អារក្ស និង រូប ព្រះ ធ្វើ ពី មាស ប្រាក់ លង្ហិន ថ្ម ឬ ពី ឈើ ក្តី ដែល មើល មិន ឃើញ ស្តាប់ មិន ឮ ហើយ ដើរ មិន រួច នោះ ឡើយ 21ក៏ មិន បាន ប្រែ ចិត្ត ចោល ការ កាប់ សំឡាប់ មន្ត‌អាគម កំផិត និង ការ លួច ប្លន់ ដែល គេ ប្រព្រឹត្ត ផង ដែរ។


Copyright
Learn More

will be added

X\