Revelation - វិវរណៈ 6

1កាល កូន ចៀម បក ត្រា ទី ១ នោះ ខ្ញុំ ក៏ ឃើញ រួច ខ្ញុំ ឮ តួ មាន ជីវិត ១ បន្លឺ សំឡេង ដូច ផ្គរ‌លាន់ ថា ចូរ មក មើល ចុះ 2ខ្ញុំ ក៏ ក្រឡេក ទៅ ឃើញ សេះ ស ១ ឯ អ្នក ដែល ជិះ ក៏ កាន់ ធ្នូ ហើយ មាន គេ ឲ្យ មកុដ ដល់ អ្នក នោះ រួច អ្នក នោះ ចេញ ទៅ ទាំង មាន ជ័យ‌ជំនះ ហើយ ឲ្យ បាន ឈ្នះ ត ទៅ។ 3លុះ បក ត្រា ទី ២ នោះ ខ្ញុំ ឮ តួ មាន ជីវិត ទី ២ ថា ចូរ មក មើល ចុះ 4នោះ មាន សេះ ១ ទៀត ចេញ មក មាន សម្បុរ ក្រហម ហើយ គេ ឲ្យ អ្នក ដែល ជិះ មាន អំណាច អាច នឹង ដក យក សេចក្តី សុខ សាន្ត ពី ផែន‌ដី ចេញ ឲ្យ មនុស្ស លោក បាន សំឡាប់ គ្នា គេ ក៏ ប្រគល់ ដាវ ១ យ៉ាង ធំ ដល់ អ្នក នោះ ដែរ។ 5លុះ បក ត្រា ទី ៣ នោះ ខ្ញុំ ឮ តួ មាន ជីវិត ទី ៣ ថា ចូរ មក មើល ចុះ ខ្ញុំ ក៏ ក្រឡេក ទៅ ឃើញ សេះ ខ្មៅ ១ ឯ អ្នក ដែល ជិះ ក៏ កាន់ ជញ្ជីង ១ នៅ ដៃ 6រួច ខ្ញុំ ឮ សំឡេង ១ នៅ កណ្តាល តួ មាន ជីវិត ទាំង ៤ ពោល ដូច្នេះ ថា អង្ករ ស្រូវ‌សាលី ១ នាលិ ថ្លៃ ២ កាក់ ហើយ អង្ករ ស្រូវ ឱក ៣ នាលិ ថ្លៃ ២ កាក់ តែ កុំ ឲ្យ បង្ខូច ប្រេង និង ស្រា ទំពាំង‌បាយ‌ជូរ ឡើយ។ 7លុះ បក ត្រា ទី ៤ នោះ ខ្ញុំ ឮ តួ មាន ជីវិត ទី ៤ ថា ចូរ មក មើល ចុះ 8ខ្ញុំ ក៏ ក្រឡេក មើល ទៅ ឃើញ សេះ ១ សម្បុរ ស្លាំង ឯ អ្នក ដែល ជិះ មាន ឈ្មោះ ថា «សេចក្តី ស្លាប់» ហើយ ស្ថាន ឃុំ ព្រលឹង មនុស្ស ស្លាប់ ក៏ តាម អ្នក នោះ ទៅ គេ ឲ្យ ទាំង ២ នោះ មាន អំណាច លើ ផែន‌ដី ១ ភាគ ក្នុង ៤ ដើម្បី នឹង សំឡាប់ ដោយ ដាវ អំណត់ អត់ និង សេចក្តី វេទនា ហើយ ដោយ សត្វ ព្រៃ នៅ ផែន‌ដី ផង។ 9លុះ បក ត្រា ទី ៥ នោះ នៅ ក្រោម អាសនា ខ្ញុំ ក៏ ឃើញ មាន អស់ ទាំង ព្រលឹង របស់ មនុស្ស ដែល គេ បាន សំឡាប់ ដោយ ព្រោះ កាន់ តាម ព្រះ‌បន្ទូល និង សេចក្តី បន្ទាល់ 10ឯ ព្រលឹង ទាំង នោះ ក៏ បន្លឺ សំឡេង ថា ឱ ព្រះ ដ៏ ជា ម្ចាស់ ជា ព្រះ បរិសុទ្ធ ហើយ ពិត ប្រាកដ អើយ តើ ទ្រង់‌ចាំ ដល់ កាល ណា ទៀត បាន ជំនុំ ជំរះ ហើយ សង‌សឹក ដល់ ពួក មនុស្ស នៅ លើ ផែន‌ដី ដោយ ព្រោះ ឈាម យើង ខ្ញុំ រាល់ គ្នា 11នោះ មាន គេ ឲ្យ អាវ ស វែង ដល់ អ្នក ទាំង នោះ ហើយ ក៏ ប្រាប់ ឲ្យ ឈប់ សំរាក បន្តិច សិន ទាល់ តែ ពួក បាវ បំរើ ជា គូ‌កន ហើយ ជា បង ប្អូន ដែល ត្រូវ សំឡាប់ បែប ដូច គ្នា បាន គ្រប់ ចំនួន។ 12លុះ បក ត្រា ទី ៦ នោះ ខ្ញុំ ក្រឡេក ទៅ ឃើញ មាន កក្រើក ដី ជា ខ្លាំង ថ្ងៃ ក៏ ត្រឡប់ ទៅ ជា ខ្មៅ ដូច សំពត់ រោម ខ្មៅ ហើយ ខែ ក៏ ត្រឡប់ ប្រែ ទៅ ដូច ជា ឈាម 13ផ្កាយ នៅ លើ មេឃ ក៏ ធ្លាក់ មក លើ ផែន‌ដី ដូច ជា ដើម ល្វា ដែល ត្រូវ ខ្យល់ ធំ គ្រវាត់ បណ្តាច់ ផ្លែ ខ្ចី ចោល ចេញ ដែរ 14ផ្ទៃ មេឃ ក៏ បាត់ ទៅ ដូច ជា ក្រាំង ដែល គេ មូរ ទៅ វិញ ហើយ គ្រប់ ទាំង ភ្នំ និង កោះ ទាំង ប៉ុន្មាន ក៏ ត្រូវ រើ ចេញ ពី កន្លែង ផង 15អស់ ទាំង ស្តេច នៅ ផែន‌ដី និង ពួក អ្នក ធំ ពួក អ្នក មាន ពួក មេ ទ័ព ពួក ខ្លាំង ពូកែ ហើយ គ្រប់ ទាំង បាវ បំរើ និង អ្នក ជា ទាំង ប៉ុន្មាន គេ ពួន នៅ ក្នុង រអាង ហើយ ក្នុង ក្រហែង ភ្នំ ទាំង អស់ គ្នា 16គេ អង្វរ ទៅ ភ្នំ ហើយ ទៅ ថ្ម ថា សូម ធ្លាក់ មក លើ យើង ដើម្បី បំបាំង យើងពី ព្រះ‌ភក្ត្រ ព្រះ‌អង្គ ដែល គង់ នៅ លើ បល្ល័ង្ក និង ពី សេចក្តី ក្រោធ របស់ កូន ចៀម ចេញ 17ដ្បិត ថ្ងៃ ធំ នៃ សេចក្តី ក្រោធ របស់ ទ្រង់ បាន មក ដល់ ហើយ តើ អ្នក ណា អាច នឹង ឈរ នៅ បាន។


Copyright
Learn More

will be added

X\