Revelation - វិវរណៈ 5

1ឯ នៅ ព្រះ‌ហស្ត ស្តាំ នៃ ព្រះ‌អង្គ ដែល គង់ លើ បល្ល័ង្ក នោះ ខ្ញុំ ឃើញ មាន ក្រំាង ដែល សរសេរ ទាំង ខាង ក្នុង និង ខាង ក្រៅ ព្រម ទាំង មាន បិទ ត្រា ៧ ផង 2រួច ឃើញ ទេវតា ១ ដ៏ ខ្លាំង ពូកែ ប្រកាស សួរ ដោយ សំឡេង យ៉ាង ខ្លាំង ថា តើ អ្នក ណា គួរ នឹង បក ត្រា ហើយ បើក ក្រាំង នោះ 3តែ គ្មាន អ្នក ណា នៅ ស្ថាន‌សួគ៌ នៅ ផែន‌ដី ឬ នៅ ក្រោម ដី ដែល អាច នឹង បើក ក្រាំង នោះ បាន ឡើយ សូម្បី តែ ក្រឡេក មើល ក៏ ពុំ បាន ផង 4នោះ ខ្ញុំ យំ ជា ខ្លាំង ដោយ ព្រោះ គ្មាន អ្នក ណា គួរ នឹង បើក ឬ ក្រឡេក មើល ក្រាំង នោះ ទេ 5រួច មាន ចាស់‌ទុំ ម្នាក់ និយាយ មក ខ្ញុំ ថា កុំ យំ ថ្វី មើល ន៏ សត្វ សិង្ហ ដែល កើត ពី ពូជ អំបូរ យូដា គឺ ជា ឫស‌កែវ នៃ ហ្លួង ដាវីឌ ទ្រង់ បាន ឈ្នះ ហើយ អាច នឹង បក ត្រា ទាំង ៧ បើក ក្រាំង នោះ បាន។ 6ខ្ញុំ ក្រឡេក ទៅ ឃើញ មាន កូន ចៀម ១ ដែល មើល ទៅ ដូច ជា បាន សំឡាប់ ហើយ មាន ទាំង ស្នែង ៧ និង ភ្នែក ៧ កំពុង តែ ឈរ នៅ កណ្តាល បល្ល័ង្ក និង តួ មាន ជីវិត ទាំង ៤ ហើយ នៅ កណ្តាល ពួក ចាស់‌ទុំ ទាំង ប៉ុន្មាន ឯ ភ្នែក ទាំង នោះ គឺ ជា វិញ្ញាណ ទាំង ៧ របស់ ព្រះ ដែល ទ្រង់ ចាត់ ទៅ ពេញ លើ ផែន‌ដី 7កូន ចៀម នោះ ក៏ មក យក ក្រាំង ពី ព្រះ‌ហស្ត ស្តាំ របស់ ព្រះ‌អង្គ ដែល គង់ លើ បល្ល័ង្ក ទៅ 8លុះ បាន យក ក្រាំង ទៅ ហើយ នោះ តួ មាន ជីវិត ទាំង ៤ និង ពួក ចាស់‌ទុំ ២៤ នាក់ ក៏ ទំលាក់ ខ្លួន ក្រាប ចុះ នៅ មុខ កូន ចៀម ទាំង កាន់ ស៊ុង និង ពាន មាស ដែល ពេញ ដោយ គ្រឿង ក្រអូប រៀង ខ្លួន ឯ គ្រឿង ក្រអូប នោះ ជា សេចក្តី អធិស្ឋាន របស់ ពួក បរិសុទ្ធ 9ពួក ទាំង នោះ ក៏ ច្រៀង ទំនុក ១ ថ្មី ថា ទ្រង់ គួរ នឹង យក ក្រាំង នេះ ហើយ នឹង បក ត្រា ផង ដ្បិត ទ្រង់ បាន ត្រូវ គេ ធ្វើ គុត ហើយ ទ្រង់ បាន លោះ យើង រាល់ គ្នា ដោយ ព្រះ‌លោហិត ទ្រង់ ចេញ ពី គ្រប់ ទាំង ពូជ មនុស្ស គ្រប់ ភាសា គ្រប់ នគរ ហើយ ពី គ្រប់ ទាំង សាសន៍ ថ្វាយ ដល់ ព្រះ 10ក៏ តាំង យើង រាល់ គ្នា ឡើង ជា នគរ ហើយ ជា ពួក សង្ឃ ថ្វាយ ដល់ ព្រះ នៃ យើង រាល់ គ្នា ឲ្យ យើង បាន សោយ រាជ្យ លើ ផែន‌ដី។ 11នោះ ខ្ញុំ ឃើញ ហើយ ក៏ ឮ សំឡេង ទេវតា ជា ច្រើន នៅ ជុំ‌វិញ បល្ល័ង្ក ព្រម ទាំង តួ មាន ជីវិត និង ពួក ចាស់‌ទុំ ផង ឯ ចំនួន នៃ ទេវតា នោះ មាន ទាំង ម៉ឺន ទាំង សែន ហើយ ទាំង ពាន់ រាប់ ជា ពាន់ 12គ្រប់ គ្នា ក៏ បន្លឺ សំឡេង ថា កូន ចៀម ដែល គេ បាន សំឡាប់ នោះ គួរ នឹង បាន ព្រះ‌ចេស្តា ទ្រព្យ សម្បត្តិ ប្រាជ្ញា ឥទ្ធិ‌ឫទ្ធិ កិត្តិ‌នាម សិរី‌ល្អ និង ព្រះ‌ពរ 13នោះ ខ្ញុំ ក៏ ឮ គ្រប់ ទាំង អស់ ដែល មាន ជីវិត នៅ ស្ថាន‌សួគ៌ នៅ ផែន‌ដី នៅ ក្រោម ដី ហើយ នៅ ក្នុង សមុទ្រ និង គ្រប់ ទាំង អស់ ដែល នៅ ស្ថាន ទាំង នោះ និយាយ ថា សូម ថ្វាយ ព្រះ‌ពរ កិត្តិ‌នាម សិរី‌ល្អ និង ព្រះ‌ចេស្តា ដល់ ព្រះ‌អង្គ ដែល គង់ លើ បល្ល័ង្ក ហើយ ដល់ កូន ចៀម នៅ អស់ កល្ប ជានិច្ច រៀង រាប ត ទៅ 14រួច តួ មាន ជីវិត ទាំង ៤ ក៏ ទទួល ថា អាម៉ែន ហើយ ពួក ចាស់‌ទុំ ក៏ ទំលាក់ ខ្លួន ក្រាប ចុះ ថ្វាយ បង្គំ។


Copyright
Learn More

will be added

X\