Revelation - វិវរណៈ 4

1ក្រោយ នោះ មក ខ្ញុំ ក្រឡេក ទៅ ឃើញ មាន ទ្វារ ១ ចំហ នៅ ស្ថាន‌សួគ៌ ហើយ សំឡេង ដែល ខ្ញុំ បាន ឮ ដូច ជា សូរ ត្រែ ជា មុន ដំបូង នោះ ក៏ មាន ព្រះ‌បន្ទូល មក ខ្ញុំ ថា ចូរ ឡើង មក ឯ ណេះ អញ នឹង បង្ហាញ ឲ្យ ឯង ឃើញ ការ ដែល ត្រូវ មក ខាង ក្រោយ ទៀត 2ស្រាប់ តែ ខ្ញុំ បាន ត្រឡប់ ជា នៅ ដោយ វិញ្ញាណ ហើយ ឃើញ មាន បល្ល័ង្ក ១ ដាក់ នៅ លើ ស្ថាន‌សួគ៌ ក៏ មាន ១ អង្គ គង់ នៅ លើ បល្ល័ង្ក នោះ 3ឯ ព្រះ‌អង្គ ដែល គង់ នៅ នោះ មើល ទៅ មាន ភាព ដូច ជា ត្បូង មណី‌ជោតិ និង ត្បូង ទទឹម ក៏ មាន ឥន្ទ‌ធនូ នៅ ព័ទ្ធ ជុំ‌វិញ បល្ល័ង ដែល មើល ទៅ ដូច ជា ត្បូង មរកត។ 4នៅ ព័ទ្ធ ជុំ‌វិញ បល្ល័ង្ក នោះ ក៏ មាន បល្ល័ង្ក ២៤ ទៀត ហើយ ខ្ញុំ ឃើញ អ្នក ចាស់‌ទុំ ២៤ នាក់ អង្គុយ លើ បល្ល័ង្ក ទាំង នោះ ទាំង ស្លៀក‌ពាក់ ស ហើយ មាន មកុដ មាស នៅ លើ ក្បាល 5មាន ផ្លេក‌បន្ទោរ សៀង សំឡេង និង ផ្គរ‌លាន់ ចេញ ពី បល្ល័ង្ក ១ នោះ មក ក៏ មាន ចង្កៀង ៧ ឆេះ នៅ ពី ខាង មុខ នោះ គឺ ជា វិញ្ញាណ ទាំង ៧ របស់ ព្រះ 6ឯ នៅ ខាង មុខ បល្ល័ង្ក នោះ មាន សមុទ្រ កែវ ដូច ជា កែវ ចរណៃ ហើយ នៅ កណ្តាល នឹង ជុំ‌វិញ នៃ បល្ល័ង្ក នោះ ក៏ មាន តួ មាន ជីវិត ៤ ដែល មាន ភ្នែក ពេញ ទាំង មុខ ទាំង ក្រោយ 7ឯ តួ ទី ១ ស្រដៀង នឹង សត្វ សិង្ហ តួ ទី ២ ស្រដៀង នឹង សត្វ គោ តួ ទី ៣ មាន មុខ ដូច ជា មនុស្ស ហើយ តួ ទី ៤ ស្រដៀង នឹង ឥន្ទ្រី ដែល ហើរ 8តួ មាន ជីវិត ទាំង ៤ នោះ មាន ស្លាប ៦ គ្រប់ រូប ក៏ មាន ភ្នែក ពេញ ខ្លួន នៅ ជុំ‌វិញ ហើយ ទាំង ខាង ក្នុង ដែរ ក៏ ចេះ តែ ពោល ពាក្យ ឥត ឈប់ ឈរ ទាំង យប់ ទាំង ថ្ងៃ ថា បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ គឺ ព្រះ‌អម្ចាស់ ជា ព្រះ ដ៏ មាន ព្រះ‌ចេស្តា បំផុត ដែល ទ្រង់ គង់ នៅ តាំង តែ ពី ដើម ក៏ នៅ ឥឡូវ នេះ ហើយ ត្រូវ យាង មក ទៀត 9កាល ណា តួ មាន ជីវិត ទាំង ៤ នោះ បាន ថ្វាយ សិរី‌ល្អ ល្បី ព្រះ‌នាម និង ពាក្យ អរ ព្រះ‌គុណ ដល់ ព្រះ‌អង្គ ដែល គង់ លើ បល្ល័ង្ក ជា ព្រះ ដ៏ មាន ព្រះ‌ជន្ម រស់ អស់ កល្ប ជានិច្ច រៀង រាប ដរាប ទៅ រួច ហើយ 10នោះ ពួក ចាស់‌ទុំ ទាំង ២៤ នាក់ ក៏ ទំលាក់ ខ្លួន ក្រាប ចុះ នៅ ចំពោះ ព្រះ‌អង្គ ដែល គង់ លើ បល្ល័ង្ក ទាំង ថ្វាយ បង្គំ ដល់ ព្រះ ដ៏ មាន ព្រះ‌ជន្ម រស់ អស់ កល្ប ជានិច្ច រៀង រាប ត ទៅ នោះ ហើយ ក៏ ដាក់ មកុដ ខ្លួន ចុះ ថ្វាយ នៅ មុខ បល្ល័ង្ក ដោយ ទូល ថា 11ឱ ព្រះ‌អម្ចាស់ ជា ព្រះ នៃ យើង រាល់ គ្នា អើយ ទ្រង់ គួរ នឹង ទទួល សិរី‌ល្អ កិត្តិ‌នាម និង ព្រះ‌ចេស្តា ដ្បិត ទ្រង់ បាន បង្កើត របស់ សព្វ សារ‌ពើ មក ហើយ គឺ ដោយ បំណង ព្រះ‌ហឫ‌ទ័យ ទ្រង់ ហើយ ដែល របស់ ទាំង នោះ បាន កើត មក ហើយ មាន នៅ ផង។


Copyright
Learn More

will be added

X\