Revelation - វិវរណៈ 3

1ចូរ សរសេរ ផ្ញើ ទៅ ទេវតា នៃ ពួក ជំនុំ ដែល នៅ ក្រុង សើដេស ថា ព្រះ ដ៏ មាន ព្រះ‌វិញ្ញាណ ទាំង ៧ និង ផ្កាយ ទាំង ៧ ទ្រង់ មាន ព្រះ‌បន្ទូល សេចក្តី ទាំង នេះ ថា អញ ស្គាល់ ការ ដែល ឯង ប្រព្រឹត្ត ហើយ គឺ ដែល ឯង មាន ឈ្មោះ ថា រស់ តែ ឯង ស្លាប់ ទេ 2ចូរ ប្រុង ប្រយ័ត្ន ហើយ ចំរើន កំឡាំង ដល់ អ្វីៗដែល នៅ សល់ ដែល រៀប នឹង ស្លាប់ នោះ ដែរ ដ្បិត អញ មិន បាន ឃើញ ការ ដែល ឯង ប្រព្រឹត្ត នោះ ជា ពេញ ខ្នាត នៅ ចំពោះ ព្រះ នៃ អញ ទេ 3ដូច្នេះ ចូរ នឹក ចាំ ដែល ឯង បាន ទទួល ហើយ បាន ឮ ជា យ៉ាង ណា រួច ឲ្យ កាន់ តាម ហើយ ប្រែ ចិត្ត ចុះ បើ ឯង មិន ចាំ យាម ទេ នោះ អញ នឹង មក ឯ ឯង ដូច ជា ចោរ ហើយ ឯង នឹង មិន ដឹង ជា វេលា ណា ដែល អញ មក ឯ ឯង ឡើយ 4ប៉ុន្តែ នៅ ក្រុង សើដេស ឯង ក៏ មាន អ្នក ខ្លះ ដែល មិន បាន ធ្វើ ឲ្យ សំលៀក‌បំពាក់ ខ្លួន ស្មោក‌គ្រោក ដែរ អ្នក ទាំង នោះ នឹង ស្លៀក‌ពាក់ ស ដើរ ជា មួយ នឹង អញ ដ្បិត គេ បាន គួរ ហើយ 5អ្នក ណា ដែល ឈ្នះ នោះ នឹង បាន ស្លៀក‌ពាក់ ស ហើយ អញ មិន ដែល លុប ឈ្មោះ អ្នក នោះ ចេញ ពី បញ្ជី ជីវិត ឡើយ អញ នឹង ថ្លែង ប្រាប់ ពី ឈ្មោះ អ្នក នោះ នៅ ចំពោះ ព្រះ‌វរ‌បិតា អញ និង ចំពោះ ពួក ទេវតា ទ្រង់ ដែរ 6អ្នក ណា ដែល មាន ត្រចៀក ឲ្យ អ្នក នោះ ស្តាប់ សេចក្តី ដែល ព្រះ‌វិញ្ញាណ មាន ព្រះ‌បន្ទូល ដល់ ពួក ជំនុំ ទាំង ប៉ុន្មាន ចុះ។ 7ចូរ សរសេរ ផ្ញើ ទៅ ទេវតា នៃ ពួក ជំនុំ ដែល នៅ ក្រុង ភីឡា‌ដិលភា ថា ព្រះ‌អង្គ ដ៏ បរិសុទ្ធ ហើយ ពិត ប្រាកដ ដែល ទ្រង់ កាន់ កូន សោ របស់ ហ្លួង ដាវីឌ ដែល ទ្រង់ បើក ហើយ គ្មាន អ្នក ណា បិទ ក៏ បិទ ហើយ គ្មាន អ្នក ណា បើក បាន ទ្រង់ មាន ព្រះ‌បន្ទូល សេចក្តី ទាំង នេះ ថា 8អញ ស្គាល់ ការ ដែល ឯង ធ្វើ ហើយ មើល អញ បាន បើក ទ្វារ ចំហ នៅ មុខ ឯង គ្មាន អ្នក ណា នឹង បិទ បាន ទេ ពី ព្រោះ ទោះ បើ ឯង មាន អំណាច ដែល បន្តិច ក៏ ដោយ គង់ តែ បាន កាន់ តាម ពាក្យ អញ ដែរ ហើយ មិន បាន លះ‌បង់ ឈ្មោះ អញ ទេ 9មើល អញ ប្រគល់ ពួក ជំនុំ របស់ អារក្ស សាតាំង ខ្លះ ដល់ ឯង ដែល ពួក នោះ អួត ខ្លួន ថា ជា សាសន៍ យូដា តែ មិន មែន ទេ គឺ គេ កុហក វិញ មើល អញ នឹង ឲ្យ គេ មក ក្រាប សំពះ នៅ ទៀប ជើង ឯង ព្រម ទាំង ឲ្យ គេ ដឹង ថា អញ បាន ស្រឡាញ់ ដល់ ឯង ផង 10ហើយ ដោយ ព្រោះ ឯង បាន កាន់ តាម រឿង ពី សេចក្តី អត់‌ធ្មត់ របស់ អញ នោះ អញ នឹង រក្សា ឯង ឲ្យ រួច ពី វេលា ល្បង ដែល ត្រូវ មក លើ លោកីយ៍ ទាំង មូល ដើម្បី នឹង ល្បង ល ដល់ ពួក អ្នក ដែល នៅ លើ ផែន‌ដី ទាំង ប៉ុន្មាន 11មើល អញ មក ជា ឆាប់ ហើយ ចូរ កាន់ ខ្ជាប់ តាម សេចក្តី ដែល ឯង មាន ហើយ ចុះ ដើម្បី កុំ ឲ្យ អ្នក ណា យក មកុដ របស់ ឯង បាន ឡើយ 12អ្នក ណា ដែល ឈ្នះ អញ នឹង យក អ្នក នោះ ធ្វើ ជា សសរ ទ្រូង ក្នុង វិហារ របស់ ព្រះ នៃ អញ រួច អ្នក នោះ នឹង មិន ចេញ ពី ទី នោះ ទៀត ឡើយ ហើយ អញ នឹង កត់ ព្រះ‌នាម នៃ ព្រះ របស់ អញ និង ឈ្មោះ ក្រុង របស់ ព្រះ នៃ អញ នៅ លើ អ្នក នោះ គឺ ជា ឈ្មោះ ក្រុង យេរូ‌សា‌ឡិម ថ្មី ដែល ចុះ ពី ស្ថាន‌សួគ៌ មក អំពី ព្រះ នៃ អញ ហើយ នឹង កត់ ឈ្មោះ ថ្មី របស់ អញ ដែរ 13អ្នក ណា ដែល មាន ត្រចៀក ឲ្យ អ្នក នោះ ស្តាប់ សេចក្តី ដែល ព្រះ‌វិញ្ញាណ មាន ព្រះ‌បន្ទូល ដល់ ពួក ជំនុំ ទាំង ប៉ុន្មាន ចុះ។ 14ចូរ សរសេរ ផ្ញើ ទៅ ទេវតា នៃ ពួក ជំនុំ ដែល នៅ ក្រុង ឡៅឌីសេ ថា ព្រះ ដ៏ ជា «អាម៉ែន» ជា ស្មរ បន្ទាល់ ស្មោះ‌ត្រង់ ហើយ ពិត ប្រាកដ ជា ដើម ការ ដែល ព្រះ ទ្រង់ បង្កើត មក ទ្រង់ មាន ព្រះ‌បន្ទូល សេចក្តី ទាំង នេះ ថា 15អញ ស្គាល់ ការ ដែល ឯង ធ្វើ ហើយ ថា ឯង មិន ត្រជាក់ ក៏ មិន ក្តៅ ផង អញ ចូល ចិត្ត ឲ្យ ឯង បាន ទោះ ត្រជាក់ ឬ ក្តៅ ក្តី 16ដូច្នេះ ដោយ ព្រោះ ឯង គ្រាន់ តែ ស្ទើរៗ ប៉ុណ្ណោះ គឺ មិន មែន ត្រជាក់ ក៏ មិន ក្តៅ ផង នោះ អញ នឹង ខ្ជាក់ ឯង ចេញ ពី មាត់ អញ ទៅ 17ដោយ ព្រោះ ឯង អួត ថា ឯង ជា អ្នក មាន បាន កាន់ តែ ស្តុក‌ស្តម្ភ ឡើង ហើយ ក៏ មិន ត្រូវ ការ នឹង អ្វី សោះ តែ ឯង មិន ដឹង ថា ឯង វេទនា លំបាក ទ័ល‌ក្រ ខ្វាក់ ភ្នែក ហើយ អាក្រាត វិញ នោះ ទេ 18បាន ជា អញ ទូន្មាន ឲ្យ ឯង ទិញ មាស ដែល សំរង ក្នុង ភ្លើង ពី អញ ដើម្បី ឲ្យ បាន ធ្វើ ជា អ្នក មាន ពិត មែន ហើយ ទិញ សំលៀក‌បំពាក់ ស ឲ្យ បាន ស្លៀក‌ពាក់ កុំ ឲ្យ គេ ឃើញ កេរ្តិ៍ ខ្មាស ដែល ឯង នៅ អាក្រាត នោះ ឡើយ ព្រម ទាំង ថ្នាំ លាប ភ្នែក ផង ឲ្យ ឯង បាន មើល ឃើញ វិញ 19អញ បន្ទោស ហើយ ផ្ចាញ់‌ផ្ចាល ដល់ អស់ អ្នក ណា ដែល អញ ស្រឡាញ់ ដូច្នេះ ចូរ មាន ចិត្ត ឧស្សាហ៍ ហើយ ប្រែ ចិត្ត ចុះ 20មើល អញ ឈរ នៅ មាត់ ទ្វារ ទាំង គោះ បើ អ្នក ណា ឮ សំឡេង អញ ហើយ បើក ទ្វារ ឲ្យ នោះ អញ នឹង ចូល ទៅ ឯ អ្នក នោះ អញ នឹង បរិភោគ ជា មួយ នឹង អ្នក នោះ ហើយ អ្នក នោះ ជា មួយ នឹង អញ ដែរ 21ឯ អ្នក ណា ដែល ឈ្នះ នោះ អញ នឹង ឲ្យ អង្គុយ លើ បល្ល័ង្ក ជា មួយ នឹង អញ ដូច ជា អញ បាន ឈ្នះ ហើយ បាន អង្គុយ ជា មួយ នឹង ព្រះ‌វរ‌បិតា លើ បល្ល័ង្ក ទ្រង់ ដែរ 22អ្នក ណា ដែល មាន ត្រចៀក ឲ្យ អ្នក នោះ ស្តាប់ សេចក្តី ដែល ព្រះ‌វិញ្ញាណ មាន ព្រះ‌បន្ទូល ដល់ ពួក ជំនុំ ទាំង ប៉ុន្មាន ចុះ។


Copyright
Learn More

will be added

X\