Revelation - វិវរណៈ 21

1រួច ខ្ញុំ ឃើញ ផ្ទៃ មេឃ ថ្មី និង ផែន‌ដី ថ្មី ដ្បិត ផ្ទៃ មេឃ មុន និង ផែន‌ដី មុន បាន កន្លង បាត់ ទៅ ហើយ ក៏ គ្មាន សមុទ្រ ទៀត ឡើយ 2ហើយ យ៉ូហាន ខ្ញុំ ក៏ ឃើញ ទី ក្រុង ដ៏ បរិសុទ្ធ គឺ ជា ក្រុង យេរូ‌សា‌ឡិម ថ្មី ចុះ ពី ស្ថាន‌សួគ៌ មក អំពី ព្រះ តាក់‌តែង ដូច ជា ប្រពន្ធ ថ្មោង‌ថ្មី តែង ខ្លួន ទទួល ប្តី 3ខ្ញុំ មាន ឮ សំឡេង ១ យ៉ាង ខ្លាំង ចេញ ពី ស្ថាន‌សួគ៌ មក ថា មើល រោង ឧបោសថរបស់ ព្រះ បាន នៅ ជា មួយ នឹង មនុស្ស ហើយ ទ្រង់ នឹង គង់ នៅ ជា មួយ នឹង គេ គេ នឹង ធ្វើ ជា រាស្ត្រ របស់ ទ្រង់ ហើយ ព្រះ‌អង្គ ទ្រង់ ក៏ នឹង ធ្វើ ជា ព្រះ ដល់ គេ 4ព្រះ ទ្រង់ នឹង ជូត អស់ ទាំង ទឹក ភ្នែក ពី ភ្នែក គេ ចេញ និង គ្មាន សេចក្តី ស្លាប់ ឬ សេចក្តី សោក សង្រេង ឬ សេចក្តី យំ ទួញ ឬ ទុក្ខ លំបាក ណា ទៀត ឡើយ ដ្បិត សេចក្តី មុន ទាំង ប៉ុន្មាន បាន កន្លង បាត់ ទៅ ហើយ។ 5ឯ ព្រះ‌អង្គ ដែល គង់ លើ បល្ល័ង្ក ទ្រង់ មាន ព្រះ‌បន្ទូល ថា មើល អញ ធ្វើ ទាំង អស់ ឡើង ជា ថ្មី រួច ទ្រង់ មាន ព្រះ‌បន្ទូល មក ខ្ញុំ ថា ចូរ សរសេរ ទុក ចុះ ដ្បិត ពាក្យ ទាំង នេះ ពិត ប្រាកដ ហើយ គួរ ជឿ 6ទ្រង់ ក៏ មាន ព្រះ‌បន្ទូល មក ខ្ញុំ ថា ស្រេច ហើយ អញ ជា អាលផា និង អូមេកា គឺ ជា ដើម ហើយ ជា ចុង បើ អ្នក ណា ស្រេក អញ នឹង ឲ្យ អ្នក នោះ ផឹក ពី រន្ធ ទឹក នៃ ជីវិត ឥត យក ថ្លៃ 7ឯ អ្នក ណា ដែល ឈ្នះ នោះ នឹង បាន គ្រង សេចក្តី ទាំង នេះ ទុក ជា មរដក អញ នឹង ធ្វើ ជា ព្រះ ដល់ អ្នក នោះ ហើយ អ្នក នោះ នឹង ធ្វើ ជា កូន របស់ អញ 8តែ ត្រង់ ពួក ខ្លាច ពួក មិន ជឿ ពួក គួរ ខ្ពើម ពួក កាប់ សំឡាប់ គេ ពួក កំផិត ពួក មន្ត‌អាគម ពួក ថ្វាយ បង្គំ រូប ព្រះ ហើយ គ្រប់ ទាំង មនុស្ស កំភូត គេ នឹង មាន ចំណែក នៅ ក្នុង បឹង ដែល ឆេះ ជា ភ្លើង និង ស្ពាន់‌ធ័រ គឺ ជា សេចក្តី ស្លាប់ ទី ២ វិញ។ 9ក្នុង ទេវតា ទាំង ៧ មាន ទេវតា ១ ដែល កាន់ ចាន កន្ទោង ដ៏ ពេញ ដោយ សេចក្តី វេទនា ទាំង ៧ ក្រោយ បង្អស់ ទេវតា នោះ បាន មក និយាយ នឹង ខ្ញុំ ថា ចូរ មក ឯ ណេះ ខ្ញុំ នឹង បង្ហាញ ឲ្យ អ្នក ឃើញ ប្រពន្ធ ថ្មោង‌ថ្មី ជា ភរិយា របស់ កូន ចៀម 10នោះ ទេវតា ក៏ នាំ យក វិញ្ញាណ ខ្ញុំ ទៅ លើ ភ្នំ ធំ ហើយ ខ្ពស់ បង្ហាញ ឲ្យ ខ្ញុំ ឃើញ ទី ក្រុង បរិសុទ្ធ គឺ ជា ក្រុង យេរូ‌សា‌ឡិម ដែល កំពុង តែ ចុះ ពី ស្ថាន‌សួគ៌ មក អំពី ព្រះ 11ទាំង មាន សិរី‌ល្អ នៃ ព្រះ ហើយ ពន្លឺ រស្មី របស់ ទី ក្រុង នោះ ក៏ ដូច ជា ត្បូង មាន ដំឡៃ ថ្លៃ វិសេស គឺ ដូច ជា ត្បូង មណី‌ជោតិ ហើយ ថ្លា ដូច កែវ ចរណៃ 12ក្រុង នោះ មាន កំផែង ធំ ហើយ ខ្ពស់ មាន ទ្វារ ១២ ឯ ត្រង់ ទ្វារ ទាំង នោះ មាន ទេវតា ១២ ហើយ មាន ឈ្មោះ ឆ្លាក់ ទុក ដែល ជា ឈ្មោះ របស់ ពូជ អំបូរ ជន‌ជាតិ អ៊ីស្រា‌អែល ទាំង ១២ 13នៅ ទិស ខាង កើត មាន ទ្វារ ៣ ខាង ជើង មាន ទ្វារ ៣ ខាង ត្បូង មាន ទ្វារ ៣ ហើយ ខាង លិច មាន ទ្វារ ៣ ដែរ 14កំផែង នៃ ទី ក្រុង ក៏ មាន ជើង ១២ ដែល មាន ឆ្លាក់ ឈ្មោះ ជា ឈ្មោះ ពួក សាវ័ក របស់ ពួក កូន ចៀម ទាំង ១២ នាក់។ 15ឯ ទេវតា ដែល និយាយ មក ខ្ញុំ នោះ ក៏ មាន កាន់ រង្វាស់ មាស ដើម្បី នឹង វាស់ ទី ក្រុង និង ទ្វារ ហើយ កំផែង ក្រុង ដែរ 16ទី ក្រុង នោះ មាន រាង ៤ ជ្រុង បណ្តោយ នឹង ទទឹង ស្មើ គ្នា ទេវតា ក៏ យក រង្វាស់ ទៅ វាស់ ទី ក្រុង ឃើញ មាន ១២ ពាន់ ស្តាដ ឯ បណ្តោយ ទទឹង ហើយ កំពស់ ក៏ ស្មើ គ្នា ទាំង អស់ 17ក៏ វាស់ កំផែង ឃើញ ១៤៤ ហត្ថ តាម រង្វាស់ មនុស្ស ជាតិ ដែល ទេវតា ប្រើ 18កំផែង នោះ បាន ធ្វើ ពី ត្បូង មណី‌ជោតិ ហើយ ទី ក្រុង ក៏ ធ្វើ ពី មាស សុទ្ធ ដូច ជា កែវ ថ្លា ល្អ 19ជើង កំផែង បាន តាក់‌តែង ដោយ ត្បូង មាន ដំឡៃ គ្រប់ យ៉ាង ជើង ទី ១ មាន ត្បូង មណី‌ជោតិ ទី ២ មាន ត្បូង‌កណ្តៀង ទី ៣ មាន ត្បូង មោរ៉ា ទី ៤ មាន ត្បូង មរកត 20ទី ៥ មាន ត្បូង សាមស៊ី ទី ៦ មាន ត្បូង ពិទាយ ទី ៧ មាន ត្បូង ប៊ុត‌លឿង ទី ៨ មាន ត្បូង បេរីល ទី ៩ មាន ត្បូង ទោប៉ាត់ ទី ១០ មាន ត្បូង យក់ ទី ១១ មាន ត្បូង និល ទី ១២ មាន ត្បូង ត្របែក 21ទ្វារ ទាំង ១២ ជា កែវ‌មុក្តា ១២ គឺ ទ្វារ ១ ធ្វើ ពី កែវ‌មុក្តា ១ ហើយ ផ្លូវ ក្រុង ក៏ ធ្វើ ពី មាស សុទ្ធ ថ្លា ដូច ជា កែវ។ 22ខ្ញុំ មិន ឃើញ មាន ព្រះ‌វិហារ ណា នៅ ក្នុង ក្រុង នោះ ទេ ដ្បិត ព្រះ‌អម្ចាស់ ជា ព្រះ ដ៏ មាន ព្រះ‌ចេស្តា បំផុត ព្រម ទាំង កូន ចៀម ដែរ ទ្រង់ ជា ព្រះ‌វិហារ នៃ ទី ក្រុង នោះ 23ក្រុង នោះ មិន ត្រូវ ការ នឹង ព្រះ‌អាទិត្យ ឬ ព្រះ‌ចន្ទ សំរាប់ នឹង បំភ្លឺ ទេ ដ្បិត សិរី‌ល្អ នៃ ព្រះ បាន បំភ្លឺ ហើយ ឯ កូន ចៀម ក៏ ជា ចង្កៀង នៃ ក្រុង នោះ ដែរ 24អស់ ទាំង សាសន៍ នឹង ដើរ ក្នុង ពន្លឺ ក្រុង នោះ អស់ ទាំង ស្តេច នៅ ផែន‌ដី ក៏ យក សិរី នៃ ខ្លួន មក ទុក ក្នុង ក្រុង នោះ ដែរ 25ទ្វារ ក្រុង នោះ ទាំង ប៉ុន្មាន មិន ដែល បិទ នៅ ពេល ថ្ងៃ ទេ ហើយ នៅ ឯ ណោះ គ្មាន យប់ ឡើយ 26មនុស្ស លោក នឹង យក សិរី‌ល្អ និង កេរ្តិ៍ ឈ្មោះ របស់ សាសន៍ ទាំង ប៉ុន្មាន មក ទុក ក្នុង ក្រុង នោះ 27ក៏ គ្មាន អ្វី ស្មោក‌គ្រោក ឬ អ្នក ណា ដែល ប្រព្រឹត្ត បែប គួរ ខ្ពើម ឬ សេចក្តី កំភូត ណា ចូល ទៅ ក្នុង ទី ក្រុង នោះ ឡើយ ចូល បាន តែ អ្នក ណា ដែល មាន ឈ្មោះ កត់ ទុក ក្នុង បញ្ជី ជីវិត របស់ កូន ចៀម ប៉ុណ្ណោះ។


Copyright
Learn More

will be added

X\