Revelation - វិវរណៈ 20

1ខ្ញុំ ក៏ ឃើញ ទេវតា ១ ចុះ ពី ស្ថាន លើ មក ទាំង កាន់ កូន សោ ជង្ហុក ធំ និង ច្រវាក់ ១ យ៉ាង ធំ នៅ ដៃ 2ទេវតា នោះ ក៏ ចាប់ នាគ ចង វា ទុក ១ ពាន់ ឆ្នាំ គឺ ជា ពស់ ពី ចាស់ បុរាណ ដែល ជា អារក្ស ឈ្មោះ ថា សាតាំង 3ក៏ បោះ វា ចោល ទៅ ក្នុង ជង្ហុក ធំ ទាំង ខ្ចប់ ហើយ បិទ ត្រា ពី លើ ដើម្បី កុំ ឲ្យ វា នាំ អស់ ទាំង សាសន៍ ឲ្យ វង្វេង ទៀត ទាល់ តែ ផុត ពី ១ ពាន់ ឆ្នាំ នោះ ទៅ ក្រោយ នោះ ត្រូវ តែ ស្រាយ វា លែង បន្តិច។ 4ខ្ញុំ ក៏ ឃើញ បល្ល័ង្ក ជា ច្រើន និង ពួក អ្នក ដែល អង្គុយ លើ ហើយ មាន អំណាច បាន ប្រគល់ ដល់ អ្នក ទាំង នោះ ឲ្យ ជំនុំ‌ជំរះ នោះ ព្រលឹង មនុស្ស ទាំង ប៉ុន្មាន ដែល ត្រូវ គេ កាត់ ក្បាល ដោយ ព្រោះ ធ្វើ បន្ទាល់ ពី ព្រះ‌យេស៊ូវ ហើយ ដោយ ព្រោះ ព្រះ‌បន្ទូល នៃ ព្រះ ព្រម ទាំង ពួក អ្នក ដែល មិន បាន ក្រាប ថ្វាយ បង្គំ ដល់ សត្វ នោះ ឬ រូប វា ក៏ មិន បាន ទី សំគាល់ វា នៅ លើ ថ្ងាស ឬ នៅ លើ ដៃ ឡើយ អ្នក ទាំង នោះ បាន រស់ វិញ ហើយ ក៏ សោយ រាជ្យ ជា មួយ នឹង ព្រះ‌គ្រីស្ទ នៅ ១ ពាន់ ឆ្នាំ 5តែ មនុស្ស ស្លាប់ ឯ ទៀត មិន បាន រស់ វិញ ទេ ទាល់ តែ ផុត ពី ១ ពាន់ ឆ្នាំ នោះ ទៅ នេះ ហើយ ជា ខណៈ រស់ ឡើង វិញ ទី ១ 6មាន ពរ ហើយ ក៏ បរិសុទ្ធ ផង អស់ អ្នក ណា ដែល មាន ចំណែក ក្នុង ខណៈ រស់ ឡើង វិញ ជាន់ មុន ដំបូង នេះ សេចក្តី ស្លាប់ ទី ២ គ្មាន អំណាច លើ អ្នក ទាំង នោះ ឡើយ អ្នក ទាំង នោះ នឹង ធ្វើ ជា ពួក សង្ឃ នៃ ព្រះ និង ព្រះ‌គ្រីស្ទ ហើយ នឹង សោយ រាជ្យ ជា មួយ នឹង ទ្រង់ អស់ ១ ពាន់ ឆ្នាំ។ 7លុះ ផុត ពី ១ ពាន់ ឆ្នាំ នោះ ហើយ ទើប ទ្រង់ នឹង ស្រាយ អារក្ស សាតាំង លែង ពី គុក ចេញ 8នោះ វា នឹង ចេញ ទៅ ខំ នាំ អស់ ទាំង សាសន៍ ដែល នៅ ផែន‌ដី ទាំង ៤ ទិស ឲ្យ វង្វេង គឺ ទាំង សាសន៍ កុក និង សាសន៍ ម៉ាកុក ដើម្បី នឹង ប្រមូល គេ មក ច្បាំង ចំនួន គេ ដូច ជា ខ្សាច់ នៃ សមុទ្រ 9នោះ គេ ក៏ ឡើង ទៅ ពេញ‌ពាស លើ ផែន‌ដី ទាំង ឡោម‌ព័ទ្ធ ទី ដំឡើង ត្រសាល របស់ ពួក បរិសុទ្ធ ហើយ នឹង ទី ក្រុង ស្ងួន‌ភ្ងា ដែរ តែ មាន ភ្លើង ធ្លាក់ ពី លើ មេឃ មក អំពី ព្រះ បញ្ឆេះ គេ ទាំង អស់ ទៅ 10រួច អារក្ស ដែល នាំ គេ ឲ្យ វង្វេង បាន ត្រូវ បោះ ទៅ ក្នុង បឹង ដែល ឆេះ ជា ភ្លើង និង ស្ពាន់‌ធ័រ ជា កន្លែង ដែល សត្វ នោះ និង ហោរា ក្លែង‌ក្លាយ នៅ ហើយ នោះ វា រាល់ គ្នា ត្រូវ រង ទុក្ខ វេទនា ទាំង យប់ ទាំង ថ្ងៃ នៅ អស់ កល្ប ជានិច្ច រៀង រាប ត ទៅ។ 11ខ្ញុំ ក៏ ឃើញ បល្ល័ង្ក ស ១ យ៉ាង ធំ និង ព្រះ‌អង្គ ដែល គង់ លើ ឯ ផែន‌ដី និង ផ្ទៃ មេឃ ក៏ រត់ ពី ចំពោះ ទ្រង់ ចេញ ឥត ឃើញ មាន កន្លែង ណា ឲ្យ នៅ ទៀត ឡើយ 12នោះ ខ្ញុំ ឃើញ មនុស្ស ស្លាប់ ទាំង អ្នក ធំ ទាំង អ្នក តូច គេ ឈរ នៅ ចំពោះ ព្រះ បញ្ជី ក៏ បាន បើក ឡើង ហើយ បញ្ជី ១ ទៀត គឺ ជា បញ្ជី ជីវិត បាន បើក ឡើង ដែរ រួច មនុស្ស ស្លាប់ ទាំង អស់ ត្រូវ ជំនុំ‌ជំរះ ពី សេចក្តី ដែល កត់ ទុក ក្នុង បញ្ជី ទាំង នោះ តាម អំពើ ដែល គេ បាន ប្រព្រឹត្ត រៀង ខ្លួន 13ឯ សមុទ្រ នោះ បាន ប្រគល់ ពួក មនុស្ស ស្លាប់ ដែល នៅ ក្នុង ទឹក មក វិញ ហើយ សេចក្តី ស្លាប់ និង ស្ថាន ឃុំ ព្រលឹង មនុស្ស ស្លាប់ ក៏ ប្រគល់ ពួក មនុស្ស ស្លាប់ ដែល នៅ ឯ ណោះ មក វិញ ដែរ រួច គេ ត្រូវ ជំនុំ‌ជំរះ តាម អំពើ ដែល គេ បាន ប្រព្រឹត្ត រៀង ខ្លួន 14ចំណែក សេចក្តី ស្លាប់ និង ស្ថាន ឃុំ ព្រលឹង មនុស្ស ស្លាប់ នោះ ត្រូវ បោះ ទៅ ក្នុង បឹង ភ្លើង ដែរ នេះ ជា សេចក្តី ស្លាប់ ទី ២ 15បើ អ្នក ណា គ្មាន ឈ្មោះ កត់ ទុក ក្នុង បញ្ជី ជីវិត អ្នក នោះ ត្រូវ បោះ ទៅ ក្នុង បឹង ភ្លើង។


Copyright
Learn More

will be added

X\