Revelation - វិវរណៈ 2

1ចូរ សរសេរ ផ្ញើ ទៅ ទេវតា នៃ ពួក ជំនុំ ដែល នៅ ក្រុង អេភេសូរ ថា ព្រះ‌អង្គ ដែល កាន់ ផ្កាយ ទាំង ៧ នៅ ព្រះ‌ហស្ត ស្តាំ ហើយ យាង នៅ កណ្តាល ជើង ចង្កៀង មាស ទាំង ៧ នោះ ទ្រង់ មាន ព្រះ‌បន្ទូល សេចក្តី ទាំង នេះ ថា 2អញ ស្គាល់ អស់ ទាំង ការ ដែល ឯង ធ្វើ និង សេចក្តី នឿយ ហត់ ហើយ សេចក្តី អត់‌ធ្មត់ របស់ ឯង ហើយ ក៏ ដឹង ថា ឯង ទ្រាំ នឹង មនុស្ស អាក្រក់ ពុំ បាន ផង គឺ ឯង បាន ល្បង ល ពួក អ្នក ដែល ហៅ ខ្លួន ជា សាវ័ក តែ មិន មែន ជា សាវ័ក ទេ ក៏ បាន ឃើញ ថា អ្នក ទាំង នោះ ជា ពួក ភូត‌ភរ វិញ 3ឯង បាន អត់‌ធន់ ហើយ ទ្រាំ‌ទ្រ ទាំង ធ្វើ ការ ដោយ នឿយ ហត់ ឥត ណាយ ចិត្ត ឡើយ ដោយ ព្រោះ ឈ្មោះ អញ 4តែ អញ ប្រកាន់ សេចក្តី នេះ នឹង ឯង គឺ ថា ឯង បាន បោះ បង់ ចោល សេចក្តី ស្រឡាញ់ ដើម ចេញ 5ដូច្នេះ ចូរ នឹក ចាំ ដែល ឯង បាន ធ្លាក់ ចេញ ពី សណ្ឋាន ណា នោះ ហើយ ប្រែ ចិត្ត ចុះ រួច ប្រព្រឹត្ត តាម ការ ដើម ដំបូង នោះ វិញ ពុំ នោះ សោត អញ នឹង មក ឯ ឯង ហើយ នឹង ហូត យក ជើង ចង្កៀង ឯង ពី កន្លែង ចេញ លើក តែ ឯង ប្រែ ចិត្ត ឡើង វិញ 6ប៉ុន្តែ ឯង មាន សេចក្តី ១ នេះ គឺ ថា ឯង ស្អប់ ការ របស់ ពួក នីកូឡាស ដែល អញ ក៏ ស្អប់ ដែរ 7អ្នក ណា ដែល មាន ត្រចៀក ឲ្យ អ្នក នោះ ស្តាប់ សេចក្តី ដែល ព្រះ‌វិញ្ញាណ មាន ព្រះ‌បន្ទូល ដល់ ពួក ជំនុំ ទាំង ប៉ុន្មាន ចុះ ឯ អស់ អ្នក ណា ដែល ឈ្នះ នោះ អញ នឹង ឲ្យ បរិភោគ ផ្លែ របស់ ដើម ជីវិត ដែល នៅ ស្ថាន‌បរម‌សុខរបស់ ព្រះ។ 8ចូរ សរសេរ ផ្ញើ ទៅ ទេវតា នៃ ពួក ជំនុំ ដែល នៅ ក្រុង ស្មឺន៉ាថា ព្រះ ដ៏ ជា ដើម ហើយ ជា ចុង ដែល បាន សុគត រួច មាន ព្រះ‌ជន្ម រស់ ឡើង វិញ ទ្រង់ មាន ព្រះ‌បន្ទូល សេចក្តី ទាំង នេះ ថា 9អញ ស្គាល់ សេចក្តី ទុក្ខ លំបាក និង សេចក្តី កំសត់ របស់ ឯង ហើយ ប៉ុន្តែ ឯង ជា អ្នក មាន វិញ ក៏ ស្គាល់ សេចក្តី ប្រមាថ របស់ ពួក អ្នក ដែល ហៅ ខ្លួន ជា សាសន៍ យូដា ដែរ តែ គេ មិន មែន សាសន៍ យូដា ទេ គឺ ជា ពួក ជំនុំ របស់ អារក្ស សាតាំង វិញ 10កុំ ឲ្យ ឯង ខ្លាច សេចក្តី ដែល ឯង ត្រូវ រង ទុក្ខ នោះ ឡើយ មើល អារក្ស វា រៀប នឹង បោះ ពួក ឯង ខ្លះ ទៅ ក្នុង គុក ហើយ ដើម្បី នឹង ល្បង ល មើល ឯង នោះ ឯង រាល់ គ្នា នឹង ត្រូវ រង វេទនា អស់ ១០ ថ្ងៃ ដូច្នេះ ចូរ នៅ ជា ស្មោះ‌ត្រង់ ដរាប ដល់ ស្លាប់ ចុះ នោះ អញ នឹង ឲ្យ មកុដ នៃ ជីវិត ដល់ ឯង 11អ្នក ណា ដែល មាន ត្រចៀក ឲ្យ អ្នក នោះ ស្តាប់ សេចក្តី ដែល ព្រះ‌វិញ្ញាណ មាន ព្រះ‌បន្ទូល ដល់ ពួក ជំនុំ ទាំង ប៉ុន្មាន ចុះ ឯ អ្នក ណា ដែល ឈ្នះ នោះ សេចក្តី ស្លាប់ ទី ២ នឹង ធ្វើ ទុក្ខ ដល់ អ្នក នោះ មិន បាន ឡើយ។ 12ចូរ សរសេរ ផ្ញើ ទៅ ទេវតា នៃ ពួក ជំនុំ ដែល នៅ ក្រុង ពើ‌កាម៉ុស ថា ព្រះ ដែល មាន ដាវ មុខ ២ ដ៏ មុត ទ្រង់ មាន ព្រះ‌បន្ទូល សេចក្តី ទាំង នេះ ថា 13អញ ស្គាល់ ទី លំនៅ របស់ ឯង ហើយ គឺ ជា កន្លែង ដែល មាន បល្ល័ង្ក របស់ អារក្ស សាតាំង នោះ តែ ឯង កាន់ ខ្ជាប់ តាម ឈ្មោះ អញ ហើយ មិន បាន លះ ចោល សេចក្តី ជំនឿ ដល់ អញ ចេញ ឡើយ ទោះ ក្នុង គ្រា ដែល គេ បាន សំឡាប់ អាន់ទីប៉ាស ជា ស្មរ បន្ទាល់ ស្មោះ‌ត្រង់ របស់ អញ នៅ កណ្តាល ពួក ឯង រាល់ គ្នា ជា កន្លែង ដែល អារក្ស សាតាំង នៅ នោះ ផង 14ប៉ុន្តែ អញ ប្រកាន់ សេចក្តី ខ្លះ នេះ នឹង ឯង ពី ព្រោះ នៅ ទី នោះ ឯង មាន អ្នក ខ្លះ ដែល កាន់ តាម សេចក្តី បង្រៀន របស់ បាឡាម ជា អ្នក ដែល បង្រៀន ឲ្យ បាឡាក ដាក់ អន្ទាក់ នៅ មុខ ពួក ជន‌ជាតិ អ៊ីស្រា‌អែល ដើម្បី នឹង នាំ ឲ្យ គេ បរិភោគ ដង្វាយ ដែល ថ្វាយ ទៅ រូប ព្រះ ហើយ ឲ្យ ប្រព្រឹត្ត សេចក្តី កំផិត ផង 15ឯង ក៏ មាន អ្នក ខ្លះ ដែល កាន់ តាម សេចក្តី បង្រៀន របស់ ពួក នីកូឡាស ដែរ 16ដូច្នេះ ចូរ ប្រែ ចិត្ត ចុះ ពុំ នោះ សោត អញ នឹង មក ឯ ឯង ជា ឆាប់ នោះ អញ នឹង យក ដាវ ដែល នៅ មាត់ អញ ច្បាំង នឹង គេ 17អ្នក ណា ដែល មាន ត្រចៀក ឲ្យ អ្នក នោះ ស្តាប់ សេចក្តី ដែល ព្រះ‌វិញ្ញាណ មាន ព្រះ‌បន្ទូល ដល់ ពួក ជំនុំ ទាំង ប៉ុន្មាន ចុះ ឯ អ្នក ណា ដែល ឈ្នះ នោះ អញ នឹង ឲ្យ បរិភោគ នំ ម៉ាន៉ា ដ៏ លាក់ កំបាំង ហើយ នឹង ឲ្យ គ្រួស ស ១ ដល់ អ្នក នោះ នៅ គ្រួស នោះ មាន ឆ្លាក់ ជា ឈ្មោះ ថ្មី ដែល គ្មាន អ្នក ណា ស្គាល់ ឡើយ ស្គាល់ បាន តែ អ្នក ដែល ទទួល ប៉ុណ្ណោះ។ 18ចូរ សរសេរ ផ្ញើ ទៅ ទេវតា នៃ ពួក ជំនុំ ដែល នៅ ក្រុង ធាទេរ៉ា ថា ព្រះ‌រាជ‌បុត្រា នៃ ព្រះ ដែល មាន ព្រះ‌នេត្រ ដូច ជា អណ្តាត ភ្លើង ហើយ ព្រះ‌បាទ ដូច ជា លង្ហិន រលីង ទ្រង់ មាន ព្រះ‌បន្ទូល សេចក្តី ទាំង នេះ ថា 19អញ ស្គាល់ ការ ដែល ឯង ធ្វើ ហើយ ព្រម ទាំង សេចក្តី ស្រឡាញ់ សេចក្តី ជំនួយ សេចក្តី ជំនឿ សេចក្តី អត់‌ធ្មត់ របស់ ឯង ដែរ ហើយ ថា ការ ដែល ឯង ធ្វើ ជាន់ ក្រោយ បាន ច្រើន លើស ជាង ជាន់ មុន ទៅ ទៀត 20តែ អញ ប្រកាន់ សេចក្តី ខ្លះ នឹង ឯង ដ្បិត ឯង បណ្តោយ ឲ្យ ស្ត្រី ឈ្មោះ យេសិ‌បិល ដែល ហៅ ខ្លួន ជា ហោរា បាន ទៅ បង្ហាត់ បង្រៀន ហើយ នាំ ពួក បាវ បំរើ របស់ អញ ឲ្យ វង្វេង ទៅ ប្រព្រឹត្ត សេចក្តី កំផិត ហើយ បរិភោគ ដង្វាយ ដែល ថ្វាយ ទៅ រូប ព្រះ ផង 21អញ បាន ឲ្យ វា មាន ឱកាស នឹង ប្រែ ចិត្ត ចេញ ពី ការ កំផិត របស់ វា ដែរ តែ វា មិន ព្រម? សោះ 22មើល អញ នឹង បោះ វា ទៅ លើ គ្រែ ហើយ បោះ ពួក អ្នក ដែល ប្រព្រឹត្ត សេចក្តី កំផិត ជា មួយ នឹង វា ឲ្យ ទៅ ក្នុង សេចក្តី វេទនា ជា ខ្លាំង លើក តែ គេ ប្រែ ចិត្ត លះ‌បង់ ការ ដែល គេ ប្រព្រឹត្ត នោះ ចេញ 23ហើយ អញ នឹង សំឡាប់ កូន ចៅ វា ចោល នោះ គ្រប់ ទាំង ពួក ជំនុំ នឹង ដឹង ថា គឺ អញ នេះ ហើយ ដែល ស្ទង់ មើល ចិត្ត នឹង ថ្លើម រួច អញ នឹង សង ការ ដល់ ឯង រាល់ គ្នា តាម ការ ដែល គ្រប់ គ្នា បាន ប្រព្រឹត្ត 24តែ អញ ប្រាប់ ដល់ ឯង រាល់ គ្នា ហើយ ដល់ ពួក អ្នក ឯ ទៀត នៅ ក្រុង ធាទេរ៉ា ដែរ គឺ ដល់ ពួក អ្នក ដែល មិន កាន់ តាម សេចក្តី បង្រៀន នោះ ក៏ មិន ស្គាល់ សេចក្តី ជំរៅ របស់ អារក្ស សាតាំង ដូច ជា ពាក្យ ដែល គេ ថា នោះ ឡើយ តែ អញៗ មិន ផ្ទុក បន្ទុក អ្វី ទៀត លើ ឯង រាល់ គ្នា ទេ 25ប៉ុន្តែ សេចក្តី ដែល ឯង មាន នោះ ឲ្យ កាន់ ខ្ជាប់ ដរាប ដល់ អញ មក ចុះ 26ឯ អ្នក ណា ដែល ឈ្នះ ហើយ កាន់ តាម ការ អញ ដរាប ដល់ ចុង បំផុត នោះ អញ នឹង ឲ្យ មាន អំណាច លើ ពួក សាសន៍ ដទៃ 27អ្នក នោះ នឹង ឃ្វាល គេ ដោយ ដំបង ដែក ដូច ជា គេ បំបែក ភាជនៈ ដី ឲ្យ ខ្ទេច‌ខ្ទី តាម អំណាច ដែល អញ បាន ទទួល ពី ព្រះ‌វរ‌បិតា មក 28អញ នឹង ឲ្យ ផ្កាយ ព្រឹក ដល់ អ្នក នោះ 29អ្នក ណា ដែល មាន ត្រចៀក ឲ្យ អ្នក នោះ ស្តាប់ សេចក្តី ដែល ព្រះ‌វិញ្ញាណ មាន ព្រះ‌បន្ទូល ដល់ ពួក ជំនុំ ទាំង ប៉ុន្មាន ចុះ។


Copyright
Learn More

will be added

X\