Revelation - វិវរណៈ 19

1ក្រោយ នោះ មក ខ្ញុំ ឮ សំឡេង យ៉ាង ខ្លាំង របស់ មនុស្ស ១ ហ្វូង ដ៏ ធំ នៅ លើ ស្ថាន‌សួគ៌ ថា ហាលេ‌លូយ៉ា សេចក្តី សង្គ្រោះ សិរី‌ល្អ និង ព្រះ‌ចេស្តា នោះ ជា របស់ ផង ព្រះ នៃ យើង រាល់ គ្នា ហើយ 2ដ្បិត សេចក្តី ជំនុំ‌ជំរះ របស់ ទ្រង់ សុទ្ធ តែ ពិត ត្រង់ ហើយ សុចរិត ទាំង អស់ ពី ព្រោះ ទ្រង់ បាន កាត់ ទោស ស្រី សំផឹង ដ៏ ធំ នោះ ដែល បង្ខូច ផែន‌ដី ដោយ ការ កំផិត របស់ វា ទ្រង់ ក៏ សង‌សឹក ដោយ ព្រោះ ឈាម ពួក បាវ បំរើ របស់ ទ្រង់ ដែល វា បាន កំចាយ 3ពួក នោះ ក៏ ពោល ពាក្យ ម្តង ទៀត ថា ហាលេ‌លូយ៉ា ហើយ ផ្សែង វា ក៏ ហុយ ឡើង នៅ អស់ កល្ប ជានិច្ច រៀង រាប ត ទៅ 4ពួក ចាស់‌ទុំ ទាំង ២៤ នាក់ និង តួ មាន ជីវិត ទាំង ៤ ក៏ ទំលាក់ ខ្លួន ក្រាប ចុះ ថ្វាយ បង្គំ ចំពោះ ព្រះ ដែល គង់ នៅ លើ បល្ល័ង្ក ដោយ និយាយ ថា អាម៉ែន ហាលេ‌លូយ៉ា 5រួច មាន សំឡេង ចេញ ពី បល្ល័ង្ក មក ថា អស់ ទាំង បាវ បំរើ ទ្រង់ និង ពួក អ្នក ដែល កោត‌ខ្លាច ទ្រង់ ទាំង ធំ ទាំង តូច អើយ ចូរ សរសើរ ដល់ ព្រះ នៃ យើង រាល់ គ្នា ចុះ 6នោះ ខ្ញុំ ឮ សូរ ដូច ជា សំឡេង នៃ មនុស្ស ១ ហ្វូង យ៉ាង ធំ ដូច សូរ ទឹក ច្រើន ហើយ ដូច សូរ ផ្គរ‌លាន់ យ៉ាង ខ្លាំង ថា ហាលេ‌លូយ៉ា ដ្បិត ព្រះ‌អម្ចាស់ ដ៏ ជា ព្រះ ដែល មាន ព្រះ‌ចេស្តា បំផុត ទ្រង់ សោយ រាជ្យ ឡើង ហើយ 7ចូរ ឲ្យ យើង អរ សប្បាយ ហើយ រីក‌រាយ ឡើង ទាំង ថ្វាយ សិរី‌ល្អ ដល់ ទ្រង់ ចុះ ដ្បិត បាន ដល់ ពេល រៀប វិវាហ‌មង្គល នៃ កូន ចៀម ហើយ ភរិយា ទ្រង់ បាន រៀប ខ្លួន ជា ស្រេច 8ទ្រង់ ប្រទាន ឲ្យ នាង បាន ស្លៀក‌ពាក់ សំពត់ ទេស យ៉ាង ម៉ដ្ឋ ស្អាត ហើយ ភ្លឺ ដ្បិត សំពត់ ទេស យ៉ាង ម៉ដ្ឋ នោះ ជា សេចក្តី សុចរិត របស់ ពួក បរិសុទ្ធ 9ទេវតា ក៏ ប្រាប់ មក ខ្ញុំ ថា ចូរ សរសេរ ថា មាន ពរ ហើយ អស់ អ្នក ដែល ព្រះ បាន ហៅ មក បរិភោគ ការ កូន ចៀម ក៏ និយាយ មក ខ្ញុំ ទៀត ថា នេះ ជា ព្រះ‌បន្ទូល ពិត របស់ ព្រះ 10នោះ ខ្ញុំ ទំលាក់ ខ្លួន ចុះ នៅ ទៀប ជើង ទេវតា នោះ ដើម្បី ថ្វាយ បង្គំ តែ ទេវតា ប្រាប់ ខ្ញុំ ថា កុំ ឲ្យ ធ្វើ ដូច្នេះ ឡើយ ដ្បិត ខ្ញុំ ជា បាវ បំរើ ជា មួយ នឹង អ្នក ហើយ នឹង បង ប្អូន អ្នក ដែល មាន សេចក្តី បន្ទាល់ ពី ព្រះ‌យេស៊ូវ ដែរ ចូរ ថ្វាយ បង្គំ ដល់ ព្រះ វិញ ដ្បិត ការ ធ្វើ បន្ទាល់ ពី ព្រះ‌យេស៊ូវ នោះ ហើយ ជា វិញ្ញាណ នៃ សេចក្តី ទំនាយ។ 11ខ្ញុំ ក៏ ឃើញ មេឃ បើក ចំហ ឡើង នោះ ឃើញ មាន សេះ ស ១ និង ព្រះ‌អង្គ ដែល គង់ លើ វា ទ្រង់ មាន ព្រះ‌នាម ថា «ស្មោះ‌ត្រង់ ហើយ ពិត ប្រាកដ»ទ្រង់ ជំនុំ‌ជំរះ ហើយ ច្បាំង ដោយ សុចរិត 12ព្រះ‌នេត្រ ទ្រង់ ដូច ជា អណ្តាត ភ្លើង ហើយ នៅ លើ ព្រះ‌សិរសា មាន មកុដ ជា ច្រើន ទ្រង់ មាន ព្រះ‌នាម កត់ ទុក ដែល គ្មាន អ្នក ណា ស្គាល់ ឡើយ លើក តែ អង្គ ទ្រង់ ប៉ុណ្ណោះ 13ទ្រង់ ក៏ ទ្រង់ ព្រះ‌ពស្ត្រ ជ្រលក់ ដោយ ឈាម ហើយ ព្រះ‌នាម ទ្រង់ ហៅ ថា «ព្រះ‌បន្ទូល នៃ ព្រះ» 14អស់ ទាំង ពល បរិវារ នៅ ស្ថាន‌សួគ៌ ក៏ ជិះ សេះ ស ដង្ហែ ទ្រង់ ទាំង ស្លៀក‌ពាក់ សំពត់ ទេស ហើយ ស្អាត ផង 15មាន ដាវ យ៉ាង មុត ចេញ ពី ព្រះ‌ឱស ទ្រង់ ដើម្បី នឹង កាប់ អស់ ទាំង សាសន៍ ហើយ ទ្រង់ នឹង ឃ្វាល គេ ដោយ ដំបង ដែក ទ្រង់ ក៏ ជាន់ ក្នុង ធុង ឃ្នាប នៃ ស្រា ទំពាំង‌បាយ‌ជូរ ជា សេចក្តី ឃោរ‌ឃៅ របស់ សេចក្តី ខ្ញាល់ នៃ ព្រះ ដ៏ មាន ព្រះ‌ចេស្តា បំផុត 16ទ្រង់ មាន ព្រះ‌នាម កត់ នៅ ព្រះ‌ពស្ត្រ ហើយ នៅ ព្រះ‌ឧរូ ទ្រង់ ថា «ស្តេច លើ អស់ ទាំង ស្តេច ជា ព្រះ‌អម្ចាស់ លើ អស់ ទាំង ព្រះ‌អម្ចាស់»។ 17ខ្ញុំ ក៏ ឃើញ ទេវតា ១ ឈរ នៅ លើ ព្រះ‌អាទិត្យ បន្លឺ ដោយ សំឡេង យ៉ាង ខ្លាំង ដល់ គ្រប់ ទាំង សត្វ ដែល ហើរ លើ អាកាស ថា ចូរ មក ប្រជុំ គ្នា និង ស៊ី លៀង ដ៏ ធំ របស់ ព្រះ ចុះ 18ដើម្បី នឹង ស៊ី សាច់ នៃ ពួក ស្តេច ពួក មេ ទ័ព ពួក មនុស្ស ខ្លាំង ពូកែ ព្រម ទាំង សេះ ហើយ នឹង ពួក អ្នក ដែល ជិះ ដែរ គឺ ជា សាច់ នៃ មនុស្ស ទាំង អស់ ទាំង អ្នក ជា និង ខ្ញុំ គេ ទាំង អ្នក ធំ និង អ្នក តូច ផង។ 19ខ្ញុំ ក៏ ឃើញ សត្វ នោះ និង ពួក ស្តេច នៅ ផែន‌ដី ព្រម ទាំង ពល ទ័ព គេ បាន ប្រមូល គ្នា ដើម្បី ច្បាំង នឹង ព្រះ‌អង្គ ដែល គង់ នៅ លើ សេះ ស នោះ និង ពួក ពល ទ័ព របស់ ទ្រង់ ផង 20សត្វ នោះ ក៏ ត្រូវ ចាប់ បាន ព្រម ទាំង ហោរា ក្លែង‌ក្លាយ ដែល នៅ ជា មួយ ផង ជា អ្នក ដែល ធ្វើ ទី សំគាល់ នៅ មុខ វា ដើម្បី នឹង បញ្ឆោត ពួក អ្នក ដែល ទទួល ទី សំគាល់ របស់ សត្វ និង ពួក អ្នក ដែល ក្រាប ថ្វាយ បង្គំ ដល់ រូប វា ហើយ វា ទាំង ២ ក៏ ត្រូវ បោះ ទាំង រស់ ទៅ ក្នុង បឹង ភ្លើង ដែល ឆេះ ដោយ ស្ពាន់‌ធ័រ 21ហើយ ពួក ដែល សល់ នៅ ក៏ ត្រូវ ស្លាប់ ដោយ ដាវ ព្រះ‌អង្គ ដែល គង់ លើ សេះ ជា ដាវ ដែល ចេញ ពី ព្រះ‌ឱស្ឋ ទ្រង់ មក នោះ អស់ ទាំង សត្វ ស្លាប បាន ឆ្អែត ដោយ សាច់ នៃ ពួក ទាំង នោះ។


Copyright
Learn More

will be added

X\