Revelation - វិវរណៈ 18

1ក្រោយ នោះ មក ខ្ញុំ ឃើញ ទេវតា ១ ទៀត ចុះ ពី ស្ថាន‌សួគ៌ មក មាន អំណាច យ៉ាង ធំ ហើយ សិរី‌ល្អ របស់ ទេវតា នោះ ក៏ បំភ្លឺ ផែន‌ដី 2ទេវតា នោះ បន្លឺ ឡើង ដោយ សំឡេង យ៉ាង ខ្លាំង ថា ក្រុង បាប៊ី‌ឡូន ដ៏ ជា ធំ បាន រលំ ហើយ បាន រលំ ហើយ ក៏ ត្រឡប់ ជា លំនៅ នៃ ពួក អារក្ស ជា កន្លែង របស់ អស់ ទាំង វិញ្ញាណ អសោច និង អស់ ទាំង សត្វ ស្លាប អសោច គួរ ខ្ពើម 3ពី ព្រោះ គ្រប់ ទាំង សាសន៍ បាន ផឹក ស្រា របស់ សេចក្តី ឃោរ‌ឃៅ ផង សេចក្តី កំផិត វា ពួក ស្តេច នៅ ផែន‌ដី បាន សហាយ‌ស្មន់ នឹង វា ហើយ ពួក ជំនួញ នៅ ផែន‌ដី បាន ត្រឡប់ ជា មាន ឡើង ដោយ អំណាច នៃ ការ ហ៊ឺ‌ហារ របស់ វា ដែរ។ 4ខ្ញុំ ក៏ ឮ សំឡេង ១ ទៀត ពី លើ មេឃ ពោល ថា រាស្ត្រ អញ អើយ ចូរ ចេញ ពី ទី ក្រុង នោះ មក ដើម្បី កុំ ឲ្យ ត្រូវ មាន ចំណែក ក្នុង អំពើ បាប វា ឡើយ ក្រែង ត្រូវ វេទនា ដូច ជា វា ដែរ 5ដ្បិត អំពើ បាប វា បាន គរ ជា គំនរ ឡើង ដល់ ផ្ទៃ មេឃ ហើយ ព្រះ ទ្រង់ បាន នឹក ចាំ ពី ការ ទុច្ចរិត របស់ វា 6ចូរ សង វា តាម ការ ដែល វា បាន ធ្វើ ដល់ ឯង ចុះ ទាំង ទ្វេ ១ ជា ២ ឲ្យ វា ផង ចូរ ចាក់ ១ ជា ២ ទៅ ក្នុង ពែង ដែល វា បាន ចាក់ ឲ្យ ឯង 7ដែល វា បាន ដំកើង ខ្លួន ហើយ រស់ ដោយ ហ៊ឺ‌ហា យ៉ាង ណា នោះ ត្រូវ ឲ្យ វា មាន សេចក្តី ទុក្ខ លំបាក និង សេចក្តី សោក សង្រេង យ៉ាង នោះ ដែរ ដ្បិត វា គិត ក្នុង ចិត្ត ថា អញ អង្គុយ ជា មហា‌ក្សត្រី មិន មែន ជា មេម៉ាយ ទេ ក៏ មិន ត្រូវ មាន សេចក្តី សោក សង្រេង ឡើយ 8ដោយ ហេតុ នោះ បាន ជា សេចក្តី ទេវនា របស់ វា នឹង មក ដល់ ក្នុង ថ្ងៃ តែ ១ វិញ គឺ ជា សេចក្តី ស្លាប់ សោក សង្រេង និង អំណត់ អត់ ហើយ វា នឹង ត្រូវ ភ្លើង ឆេះ ទៅ ដ្បិត ព្រះ‌អម្ចាស់ ដ៏ ជា ព្រះ ដែល ជំនុំ‌ជំរះ វា ទ្រង់ ខ្លាំង ពូកែ ណាស់ 9នោះ ពួក ស្តេច នៅ ផែន‌ដី ដែល សហាយ‌ស្មន់ ហើយ រស់ ដោយ ហ៊ឺហា ជា មួយ នឹង វា គេ នឹង យំ ទួញ ហើយ សោក សង្រេង ក្នុង កាល ដែល ឃើញ ផ្សែង ហុយ ឡើង ពី ភ្លើង ដែល កំពុង តែ ឆេះ វា នោះ 10គេ នឹង ឈរ ពី ចំងាយ ដោយ ខ្លាច សេចក្តី វេទនា របស់ វា ទាំង និយាយ ថា វេទនាៗ ហើយ ក្រុង បាប៊ី‌ឡូន ដ៏ ជា ធំ ហើយ ខ្លាំង ពូកែ អើយ ដ្បិត សេចក្តី ជំនុំ‌ជំរះ ឯង បាន សំរេច ក្នុង ខណៈ តែ ១ ម៉ោង ទេ។ 11ឯ ពួក ជំនួញ នៅ ផែន‌ដី គេ យំ ទួញ ហើយ សោក សង្រេង នឹង វា ដោយ ព្រោះ គ្មាន អ្នក ណា ទិញ ទំនិញ របស់ គេ ទៀត ឡើយ 12ឯ ទំនិញ នោះ គឺ ជា មាស ប្រាក់ ត្បូង មាន ដំឡៃ កែវ‌មុក្តា សំពត់ ទេស ព្រែ ល័ខ ពណ៌ ស្វាយ ពណ៌ ក្រហម ឈើ ក្រអូប គ្រប់ យ៉ាង អស់ ទាំង គ្រឿង ធ្វើ ពី ភ្លុក ហើយ ពី ឈើ មាន ដំឡៃ ពី លង្ហិន ពី ដែក ហើយ ពី ថ្ម កែវ 13សម្បុរ ល្វែង ជ័រ ល្វីង‌ទេស ទឹក អប់ កំញាន គ្រឿង ក្រអូប ស្រា ទំពាំង‌បាយ‌ជូរ ប្រេង ម្សៅ ម៉ដ្ឋ ស្រូវ‌សាលី គោ ចៀម សេះ រទេះ ហើយ ទាំង ខ្លួន ប្រាណ និង ព្រលឹង មនុស្ស ផង 14ឯ អស់ ទាំង ផល ផ្លែ ដែល ចិត្ត ឯង ប្រាថ្នា ចង់ បាន នោះ បាន ថយ ចេញ ពី ឯង ហើយ ព្រម ទាំង របស់ ថ្លៃ វិសេស និង របស់ ភ្លឺ រុងរឿង ដែរ ឯង នឹង មិន ឃើញ ទៀត ឡើយ 15ពួក ជំនួញ ដែល ជួញ របស់ ទាំង នោះ ហើយ បាន ត្រឡប់ ជា មាន ដោយ‌សារ ក្រុង នោះ គេ យំ ទួញ ទាំង សោក សង្រេង ហើយ ឈរ ពី ចំងាយ ដោយ ខ្លាច សេចក្តី វេទនា របស់ វា 16ក៏ និយាយ ថា វេទនាៗ ហើយ ទី ក្រុង ដ៏ ធំ ដែល បាន ស្លៀក‌ពាក់ ដោយ សំពត់ ទេស ពណ៌ ស្វាយ និង ពណ៌ ក្រហម ទាំង តែង ខ្លួន ដោយ មាស និង ត្បូង មាន ដំឡៃ ហើយ កែវ‌មុក្តា ផង 17ដ្បិត ទ្រព្យ សម្បត្តិ ដ៏ ច្រើន ម៉្លេះ នេះ បាន វិនាស បាត់ ទៅ ក្នុង ខណៈ តែ ១ ម៉ោង ប៉ុណ្ណោះ អស់ ទាំង តៃកុង និង ពួក សំពៅ ទាំង អស់ ពួក ជើង ឈ្នួល និង អស់ អ្នក ដែល រក ស៊ី ខាង ជើង ទឹក គេ ក៏ ឈរ ពី ចំងាយ 18ទាំង ស្រែក ឡើង ដោយ ឃើញ ផ្សែង ហុយ ឡើង ពី ភ្លើង ដែល ឆេះ វា នោះ ថា តើ មាន ទី ក្រុង ណា ឲ្យ ដូច ជា ក្រុង ធំ នេះ 19ហើយ គេ បាច ធូលី ដី ទៅ លើ ក្បាល ខ្លួន គេ ទាំង ស្រែក ឡើង ដោយ យំ ទួញ ហើយ សោក សង្រេង ថា វេទនាៗ ហើយ ទី ក្រុង ដ៏ ធំ ដែល អស់ ពួក អ្នក មាន នាវា ដើរ សមុទ្រ បាន មាន ឡើង ដោយ‌សារ សេចក្តី ប្រសើរ រុងរឿង របស់ វា ពី ព្រោះ វា ត្រូវ ចោល ស្ងាត់ ទៅ ក្នុង ខណៈ តែ ១ ម៉ោង។ 20ឱ ស្ថាន‌សួគ៌ ពួក សាវ័ក និង ពួក ហោរា បរិសុទ្ធ អើយ ចូរ អរ សប្បាយ នឹង ទី ក្រុង នោះ ឡើង ដ្បិត ព្រះ ទ្រង់ បាន កាត់ ទោស តាម សេចក្តី ជំនុំ‌ជំរះ របស់ ឯង រាល់ គ្នា ហើយ 21នោះ មាន ទេវតា ខ្លាំង ពូកែ ១ រូប បាន លើក ថ្ម ដូច ជា ថ្ម ត្បាល់ កិន យ៉ាង ធំ ទំលាក់ ចុះ ទៅ ក្នុង សមុទ្រ ដោយ ពោល ថា ទី ក្រុង បាប៊ី‌ឡូន ដ៏ ជា ធំ នឹង ត្រូវ បោះ ទំលាក់ ទៅ ដោយ គំហុក យ៉ាង ដូច្នេះ គេ នឹង រក ទៀត មិន ឃើញ ឡើយ 22ក៏ នឹង គ្មាន ឮ សំឡេង នៃ ពួក អ្នក ចាប់ ស៊ុង ច្រៀង ចំរៀង ផ្លុំ ខ្លុយ និង ត្រែ នៅ ក្នុង ឯង ទៀត ឡើយ ហើយ មិន ឃើញ មាន ជាង ណា ដែល ធ្វើ ការ អ្វី ក៏ ដោយ នៅ ក្នុង ឯង ឬ ឮ សូរ ត្បាល់ កិន នៅ ក្នុង ឯង ទៀត ឡើយ 23និង គ្មាន ពន្លឺ ចង្កៀង ណា ភ្លឺ នៅ ក្នុង ឯង ឬ ឮ សំឡេង ប្តី ប្រពន្ធ ថ្មោង‌ថ្មី នៅ ក្នុង ឯង ទៀត ឡើយ ដ្បិត ពួក ជំនួញ របស់ ឯង នោះ ជា អ្នក ធំ នៅ ផែន‌ដី ពី ព្រោះ អស់ ទាំង សាសន៍ បាន វង្វេង ដោយ‌សារ ការ មន្ត‌អាគម របស់ ឯង 24រីឯ នៅ ក្នុង ទី ក្រុង នោះ ឃើញ មាន សុទ្ធ តែ ឈាម នៃ ពួក ហោរា និង ពួក បរិសុទ្ធ ហើយ នឹង ឈាម នៃ អស់ អ្នក ដែល ត្រូវ គេ សំឡាប់ នៅ ផែន‌ដី ដែរ។


Copyright
Learn More

will be added

X\