Revelation - វិវរណៈ 17

1ទេវតា ១ ក្នុង ពួក ទាំង ៧ នោះ ដែល កាន់ ចាន កន្ទោង ៧ ក៏ មក និយាយ មក ខ្ញុំ ថា ចូរ មក ឯ ណេះ ខ្ញុំ នឹង បង្ហាញ ឲ្យ អ្នក ឃើញ ទោស នៃ ស្រី សំផឹង ដ៏ ធំ ដែល ស្ថិត នៅ លើ ទឹក ច្រើន 2ដែល ពួក ស្តេច នៅ ផែន‌ដី បាន សហាយ‌ស្មន់ នឹង វា ហើយ អស់ អ្នក នៅ ផែន‌ដី បាន ស្រវឹង ដោយ ស្រា របស់ សេចក្តី កំផិត នៃ វា 3ទេវតា នោះ ក៏ នាំ វិញ្ញាណ ខ្ញុំ ទៅ ឯ ទី រហោ‌ស្ថាន នោះ ខ្ញុំ ឃើញ មាន ស្ត្រី ម្នាក់ ជិះ នៅ លើ សត្វ សម្បុរ ក្រហម ដែល ពេញ ជា ឈ្មោះ ប្រមាថ មាន ក្បាល ៧ ហើយ ស្នែង ១០ 4សំលៀក‌បំពាក់ របស់ ស្ត្រី នោះ មាន ពណ៌ ស្វាយ ហើយ ក្រហម ក៏ តែង ដោយ មាស ត្បូង មាន ដំឡៃ ហើយ នឹង កែវ‌មុកា្ត ព្រម ទាំង កាន់ ពែង មាស ដែល ពេញ ដោយ សេចក្តី ស្មោក‌គ្រោក របស់ ការ កំផិត ដ៏ គួរ ខ្ពើម របស់ វា ផង 5ហើយ នៅ ថ្ងាស វា មាន កត់ ឈ្មោះ ថា «សេចក្តី អាថ៌‌កំបាំង ក្រុង បាប៊ី‌ឡូន ដ៏ ធំ ជា ម្តាយ នៃ ពួក ស្រី សំផឹង និង អស់ ទាំង សេចក្តី គួរ ខ្ពើម នៅ ផែន‌ដី» 6ខ្ញុំ ក៏ ឃើញ ស្ត្រី នោះ ស្រវឹង នឹង ឈាម នៃ ពួក បរិសុទ្ធ ហើយ នឹង ឈាម របស់ ពួក អ្នក ធ្វើ បន្ទាល់ ពី ព្រះ‌យេស៊ូវ លុះ ខ្ញុំ ឃើញ វា ហើយ ក៏ មាន សេចក្តី អស្ចារ្យ ជា ខ្លាំង។ 7នោះ ទេវតា សួរ ខ្ញុំ ថា ហេតុ អ្វី បាន ជា អ្នក មាន សេចក្តី អស្ចារ្យ ដូច្នេះ ខ្ញុំ នឹង ប្រាប់ ឲ្យ អ្នក ដឹង ពី សេចក្តី អាថ៌‌កំបាំង របស់ ស្ត្រី នោះ ហើយ នឹង សត្វ ដែល វា ជិះ នោះ ដែល មាន ក្បាល ៧ និង ស្នែង ១០ ដែរ 8ឯ សត្វ ដែល អ្នក បាន ឃើញ នោះ ពី ដើម វា នៅ ឥឡូវ នេះ បាត់ ទៅ ហើយ ក៏ រៀប នឹង ឡើង ចេញ ពី ជង្ហុក ធំ មក វិញ រួច វា នឹង ត្រូវ វិនាស បាត់ ទៅ ឯ អស់ អ្នក នៅ ផែន‌ដី ដែល គ្មាន ឈ្មោះ កត់ ទុក ក្នុង បញ្ជី ជីវិត តាំង ពី កំណើត លោកីយ៍ មក គេ នឹង មាន សេចក្តី អស្ចារ្យ ដោយ ឃើញ សត្វ ដែល ពី ដើម នៅ ឥឡូវ នេះ បាត់ តែ នឹង ត្រឡប់ មាន ឡើង វិញ នោះ 9នេះ ហើយ ជា គំនិត ដ៏ មាន ប្រាជ្ញា ឯ ក្បាល ទាំង ៧ នោះ ជា ភ្នំ ៧ គឺ ជា កន្លែង ដែល ស្ត្រី នោះ អង្គុយ នៅ 10ក៏ មាន ស្តេច ៧ អង្គ ឯ ៥ អង្គ បាន ដួល ហើយ មាន ១ អង្គ នៅ សព្វ ថ្ងៃ ហើយ ១ អង្គ ទៀត មិន ទាន់ មក ដល់ ទេ កាល ណា ស្តេច នោះ បាន មក ហើយ នោះ នឹង នៅ មិន យូរ ប៉ុន្មាន ទេ 11រីឯ សត្វ ដែល ពី ដើម មាន តែ ឥឡូវ នេះ បាត់ នោះ ជា ស្តេច ទី ៨ ដែល កើត មក ពី ស្តេច ៧ អង្គ នោះ ហើយ ត្រូវ វិនាស បាត់ ទៅ វិញ 12ឯ ស្នែង ១០ ដែល អ្នក ឃើញ នោះ ជា ស្តេច ១០ អង្គ ដែល មិន ទាន់ ទទួល រាជ្យ នៅ ឡើយ តែ នឹង ទទួល អំណាច ជា ស្តេច នៅ តែ ១ ម៉ោង ប៉ុណ្ណោះ ជា មួយ នឹង សត្វ នោះ 13ស្តេច ទាំង នោះ នឹង មាន គំនិត តែ ១ ដើម្បី នឹង ប្រគល់ កំឡាំង និង អំណាច ខ្លួន ដល់ សត្វ នោះ 14គេ នឹង ច្បាំង ទាស់ នឹង កូន ចៀម តែ កូន ចៀម នឹង ឈ្នះ គេ ពី ព្រោះ ទ្រង់ ជា ព្រះ‌អម្ចាស់ លើ អស់ ទាំង ព្រះ‌អម្ចាស់ ហើយ ជា ស្តេច លើ អស់ ទាំង ស្តេច ឯ ពួក អ្នក ដែល នៅ ជា មួយ នឹង ទ្រង់ នោះ ជា អ្នក ដែល ទ្រង់ បាន ហៅ បាន រើស ហើយ ជា អ្នក ស្មោះ‌ត្រង់ ទាំង អស់ គ្នា។ 15ទេវតា ក៏ ប្រាប់ ខ្ញុំ ថា ឯ ទឹក ដែល អ្នក បាន ឃើញ ជា កន្លែង ដែល ស្រី សំផឹង អង្គុយ នោះ គឺ ជា ប្រជា‌ជន និង មនុស្ស ផង ទាំង‌ឡាយ គ្រប់ សាសន៍ គ្រប់ ភាសា 16ស្នែង ទាំង ១០ ដែល អ្នក ឃើញ ព្រម ទាំង សត្វ នោះ ផង នោះ នឹង ស្អប់ ដល់ ស្រី សំផឹង ហើយ នឹង បំផ្លាញ វា ទៅ ទាំង ធ្វើ ឲ្យ វា នៅ អាក្រាត រួច នឹង ស៊ី សាច់ វា ហើយ ដុត វា នៅ ក្នុង ភ្លើង 17ដ្បិត ព្រះ ទ្រង់ បាន បណ្តាល ចិត្ត គេ ឲ្យ ធ្វើ តាម គំនិត ទ្រង់ ហើយ ឲ្យ គេ មូល គំនិត និង ប្រគល់ រាជ្យ គេ ដល់ សត្វ នោះ ទាល់ តែ ព្រះ‌បន្ទូល នៃ ព្រះ បាន សំរេច 18ឯ ស្ត្រី ដែល អ្នក បាន ឃើញ នោះ គឺ ជា ទី ក្រុង ដ៏ ធំ ដែល មាន អំណាច លើ ស្តេច ទាំង ប៉ុន្មាន នៅ ផែន‌ដី។


Copyright
Learn More

will be added

X\