Revelation - វិវរណៈ 16

1ខ្ញុំ ក៏ ឮ សំឡេង ១ យ៉ាង ខ្លាំង ចេញ ពី ព្រះ‌វិហារ ប្រាប់ ទៅ ទេវតា ទាំង ៧ ថា ចូរ ចាក់ សេចក្តី ឃោរ‌ឃៅ របស់ ព្រះ ដែល នៅ ក្នុង ចាន ទាំង ៧ ទៅ លើ ផែន‌ដី ទៅ។ 2ទេវតា ទី ១ ក៏ ចេញ ទៅ ចាក់ ពី ចាន ខ្លួន ទៅ លើ ផែន‌ដី នោះ មនុស្ស ដែល មាន ទី សំគាល់ របស់ សត្វ និង អស់ ពួក អ្នក ដែល ក្រាប ថ្វាយ បង្គំ ដល់ រូប វា គេ ក៏ កើត ដំបៅ កាច អាក្រក់ ណាស់។ 3ទេវតា ទី ២ ក៏ ចាក់ ពី ចាន ខ្លួន ទៅ ក្នុង សមុទ្រ រួច សមុទ្រ ត្រឡប់ ទៅ ជា ឈាម ដូច ជា ឈាម ខ្មោច ហើយ គ្រប់ ទាំង សត្វ នៅ ក្នុង សមុទ្រ ក៏ ស្លាប់ អស់។ 4ទេវតា ទី ៣ ក៏ ចាក់ ពី ចាន ខ្លួន ទៅ ក្នុង ទន្លេ និង រន្ធ ទឹក ទាំង ប៉ុន្មាន នោះ ក៏ ប្រែ ទៅ ជា ឈាម ទាំង អស់ ដែរ 5រួច ខ្ញុំ ឮ ទេវតា នៃ ទឹក និយាយ ថា ឱ ព្រះ ដ៏ គង់ នៅ ហើយ បាន គង់ នៅ តាំង ពី ដើម រៀង មក អើយ ដែល ទ្រង់ បាន ជំនុំ‌ជំរះ កាត់ ទោស ដូច្នេះ នោះ សុចរិត ហើយ 6ដ្បិត គេ បាន កំចាយ ឈាម នៃ ពួក បរិសុទ្ធ និង ពួក ហោរា ហើយ ទ្រង់ បាន ប្រទាន ឈាម ឲ្យ គេ ផឹក គេ គួរ មាន ទោស ដូច្នេះ ហើយ 7រួច ខ្ញុំ ឮ អាសនា ទទួល ថា មែន ហើយ ឱ ព្រះ‌អម្ចាស់ ជា ព្រះ ដ៏ មាន ព្រះ‌ចេស្តា បំផុត អើយ សេចក្តី ជំនុំ‌ជំរះ របស់ ទ្រង់ សុទ្ធ តែ សុចរិត ហើយ ពិត ត្រង់ ទាំង អស់។ 8ទេវតា ទី ៤ ក៏ ចាក់ ពី ចាន ខ្លួន ទៅ លើ ព្រះ‌អាទិត្យ រួច ព្រះ‌អាទិត្យ បាន អំណាច នឹង ធ្វើ ឲ្យ មនុស្ស ត្រូវ ខ្លោច ដោយ‌សារ ភ្លើង 9មនុស្ស លោក ក៏ ត្រូវ ខ្លោច ទៅ ដោយ អំណាច ក្តៅ ជា ខ្លាំង តែ គេ មិន បាន ប្រែ ចិត្ត ដើម្បី នឹង លើក សរសើរ ដល់ សិរី‌ល្អ នៃ ព្រះ ទេ គឺ គេ ប្រមាថ ដល់ ព្រះ‌នាម ព្រះ ដែល មាន អំណាច លើ សេចក្តី វេទនា ទាំង នោះ វិញ។ 10ឯ ទេវតា ទី ៥ ក៏ ចាក់ ពី ចាន ខ្លួន ទៅ លើ បល្ល័ង្ក របស់ សត្វ នោះ រួច នគរ វា ត្រឡប់ ទៅ ជា ងងឹត សូន្យ សុង ហើយ គេ ខាំ អណ្តាត ដោយ មាន សេចក្តី ទុក្ខ លំបាក 11ក៏ ប្រមាថ ដល់ ព្រះ នៃ ស្ថាន‌សួគ៌ ដោយ ព្រោះ ទុក្ខ លំបាក និង ដំបៅ របស់ គេ តែ មិន បាន ប្រែ ចិត្ត លះ ចោល ពី ការ ដែល គេ ប្រព្រឹត្ត ឡើយ។ 12ទេវតា ទី ៦ ក៏ ចាក់ ពី ចាន ខ្លួន ទៅ លើ ទន្លេ ធំ គឺ ជា ទន្លេ អ៊ើប្រាត រួច ទឹក ទន្លេ នោះ ក៏ រីង ទៅ ដើម្បី ឲ្យ បាន រៀប‌ចំ ផ្លូវ របស់ ពួក ស្តេច ពី ទិស ខាង ថ្ងៃ រះ 13រួច ខ្ញុំ ឃើញ វិញ្ញាណ អសោច ៣ ដូច ជា កង្កែប ចេញ ពី មាត់ នាគ មាត់ សត្វ និង ពី មាត់ ហោរា ក្លែង‌ក្លាយ មក 14ដ្បិត វិញ្ញាណ ទាំង នោះ ជា វិញ្ញាណ នៃ ពួក អារក្ស ដែល ចេញ ទៅ ឯ អស់ ទាំង ស្តេច នៅ ផែន‌ដី ទាំង មូល ទាំង ធ្វើ ទី សំគាល់ ដើម្បី នឹង ប្រមូល ស្តេច ទាំង នោះ មក ក្នុង ចំបាំង នៅ ថ្ងៃ ដ៏ ធំ របស់ ព្រះ ដ៏ មាន ព្រះ‌ចេស្តា បំផុត 15(មើល អញ មក ដូច ជា ចោរ ប្លន់ មាន ពរ ហើយ អ្នក ណា ដែល នៅ ចាំ ហើយ រក្សា សំលៀក‌បំពាក់ ខ្លួន ដើម្បី មិន ឲ្យ ដើរ អាក្រាត ឲ្យ អ្នក ណា ឃើញ កេរ្តិ៍ ខ្មាស ខ្លួន ឡើយ) 16រួច វិញ្ញាណ ទាំង នោះ ក៏ ប្រមូល គេ ទៅ ឯ កន្លែង ដែល ភាសា ហេ‌ព្រើរ ហៅ ថា អើម៉ា‌គេដូន។ 17ទេវតា ទី ៧ ក៏ ចាក់ ពី ចាន ខ្លួន ទៅ ក្នុង អាកាស រួច មាន ឮ សំឡេង ខ្លាំង ចេញ ពី បល្ល័ង្ក ក្នុង ព្រះ‌វិហារ នៅ ស្ថាន‌សួគ៌ មក ថា ស្រេច ហើយ 18រួច មាន ផ្លេក‌បន្ទោរ សូរ សំឡេង និង ផ្គរ‌លាន់ ហើយ មាន កក្រើក ដី ជា ខ្លាំង ដែរ ដល់ ម៉្លេះ បាន ជា តាំង ពី មាន មនុស្ស នៅ ផែន‌ដី រៀង មក នោះ មិន ដែល មាន កក្រើក ដី យ៉ាង ខ្លាំង ហើយ សំបើម ដូច្នេះ ឡើយ 19ទី ក្រុង ដ៏ ធំ ញែក ចេញ ជា ៣ ភាគ អស់ ទាំង ទី ក្រុង របស់ សាសន៍ ដទៃ ទាំង ប៉ុន្មាន ក៏ រលំ ហើយ ព្រះ ទ្រង់ នឹក ចាំ ពី ក្រុង បាប៊ី‌ឡូន ដ៏ ជា ធំ ដើម្បី នឹង ឲ្យ ពែង ស្រា របស់ សេចក្តី ឃោរ‌ឃៅ ផង សេចក្តី ខ្ញាល់ ទ្រង់ ដល់ គេ 20នោះ គ្រប់ ទាំង កោះ ក៏ បាត់ ទៅ ហើយ មិន ឃើញ មាន ភ្នំ ណា ទៀត សោះ ឡើយ 21ក៏ មាន ព្រិល យ៉ាង ធំៗ គ្រាប់ ១ ទំងន់ ១ ហាប ធ្លាក់ ចុះ ពី ផ្ទៃ មេឃ មក លើ មនុស្ស លោក ហើយ មនុស្ស លោក ក៏ ប្រមាថ ដល់ ព្រះ ដោយ ព្រោះ សេចក្តី វេទនា នឹង ព្រិល នោះ ពី ព្រោះ សេចក្តី វេទនា នោះ ជា ខ្លាំង ក្រៃ‌លែង។


Copyright
Learn More

will be added

X\