Revelation - វិវរណៈ 15

1ខ្ញុំ ក៏ ឃើញ ទី សំគាល់ ១ ទៀត ដែល ធំ ហើយ អស្ចារ្យ នៅ លើ មេឃ គឺ មាន ទេវតា ៧ ដែល កាន់ សេចក្តី វេទនា ទាំង ៧ ក្រោយ បង្អស់ ដ្បិត សេចក្តី ឃោរ‌ឃៅ របស់ ព្រះ បាន សំរេច ដោយ សេចក្តី វេទនា ទាំង នោះ។ 2រួច ខ្ញុំ មើល ទៅ ឃើញ ដូច ជា សមុទ្រ កែវ លាយ នឹង ភ្លើង ហើយ ពួក អ្នក ដែល បាន ឈ្នះ សត្វ នោះ និង រូប វា ហើយ លេខ ឈ្មោះ វា ផង គេ ឈរ លើ សមុទ្រ នោះ ទាំង កាន់ ស៊ុង របស់ ព្រះ គ្រប់ គ្នា 3គេ ច្រៀង ទំនុក របស់ លោក ម៉ូសេ ជា បាវ បំរើ នៃ ព្រះ និង ទំនុក របស់ កូន ចៀម ថា ឱ ព្រះ‌អម្ចាស់ ជា ព្រះ ដ៏ មាន ព្រះ‌ចេស្តា បំផុត អើយ ការ ទ្រង់ សុទ្ធ តែ ធំ ហើយ អស្ចារ្យ ឱ ស្តេច នៃ សាសន៍ អើយ ផ្លូវ ទ្រង់ សុទ្ធ តែ សុចរិត ហើយ ពិត ត្រង់ 4ឱ ព្រះ‌អម្ចាស់ អើយ តើ មាន អ្នក ឯ ណា ដែល មិន ត្រូវ កោត‌ខ្លាច ដល់ ទ្រង់ ហើយ សរសើរ‌ដំកើង ដល់ ព្រះ‌នាម ទ្រង់ ដ្បិត មាន តែ ទ្រង់ ១ ដែល បរិសុទ្ធ គ្រប់ ទាំង សាសន៍ នឹង មក ក្រាប ថ្វាយ បង្គំ នៅ ចំពោះ ទ្រង់ ដ្បិត ការ សុចរិត របស់ ទ្រង់ បាន សំដែង មក ឲ្យ ឃើញ ហើយ។ 5ក្រោយ នោះ ខ្ញុំ ក្រឡេក ទៅ ឃើញ ថា ទ្វារ ទី បរិសុទ្ធ របស់ រោង ឧបោសថ នៃ សេចក្តី បន្ទាល់នៅ ស្ថាន‌សួគ៌ ក៏ នៅ ចំហ 6ហើយ ទេវតា ៧ ដែល កាន់ សេចក្តី វេទនា ទាំង ៧ ក៏ ចេញ ពី ព្រះ‌វិហារ មក ទាំង ស្លៀក‌ពាក់ ជា សំពត់ ទេស យ៉ាង ស្អាត ហើយ ភ្លឺ មាន ទាំង ខ្សែ មាស រឹត នៅ ដើម ទ្រូង ផង 7តួ មាន ជីវិត ១ ក៏ ឲ្យ ចាន កន្ទោង មាស ៧ ទៅ ទេវតា ទាំង ៧ ដែល ចាន ទាំង នោះ ពេញ ចាន ទៅ ដោយ សេចក្តី ឃោរ‌ឃៅ របស់ ព្រះ ដ៏ មាន ព្រះ‌ជន្ម រស់ អស់ កល្ប ជានិច្ច រៀង រាប ត ទៅ 8នោះ ព្រះ‌វិហារ មាន ពេញ ដោយ ផ្សែង ពី សិរី‌ល្អ ហើយ ពី ព្រះ‌ចេស្តា នៃ ព្រះ គ្មាន អ្នក ណា អាច នឹង ចូល ទៅ ក្នុង ព្រះ‌វិហារ បាន ទេ ទាល់ តែ សេចក្តី វេទនា ទាំង ៧ របស់ ទេវតា ៧ នោះ បាន សំរេច ស្រេច។


Copyright
Learn More

will be added

X\