Revelation - វិវរណៈ 14

1ខ្ញុំ ក្រឡេក ទៅ ឃើញ កូន ចៀម ឈរ នៅ លើ ភ្នំ ស៊ីយ៉ូន ហើយ មាន មនុស្ស ១ សែន ៤ ម៉ឺន ៤ ពាន់ នាក់ ដែល មាន ព្រះ‌នាម ទ្រង់ និង ព្រះ‌នាម ព្រះ‌វរ‌បិតា ទ្រង់ កត់ លើ ថ្ងាស គេ បាន ឈរ ជា មួយ ដែរ 2រួច ខ្ញុំ ឮ សំឡេង មក ពី លើ មេឃ ដូច ជា សូរ ទឹក ច្រើន ហើយ ដូច ផ្គរ‌លាន់ យ៉ាង ខ្លាំង រីឯ សំឡេង ដែល ខ្ញុំ ឮ នោះ ក៏ ដូច ជា សូរ សព្ទ របស់ ពួក ដន្ត្រី ដែល កំពុង តែ ចាប់ ស៊ុង 3គេ ច្រៀង បទ ១ ថ្មី នៅ មុខ បល្ល័ង្ក ហើយ មុខ តួ មាន ជីវិត ទាំង ៤ និង ពួក ចាស់‌ទុំ ដែរ គ្មាន អ្នក ណា អាច នឹង រៀន បទ នោះ បាន ទេ មាន តែ មនុស្ស ១ សែន ៤ ម៉ឺន ៤ ពាន់ នាក់ ដែល ទ្រង់ លោះ ពី ផែន‌ដី ចេញ ប៉ុណ្ណោះ 4នោះ ជា ពួក ព្រហ្មចារី ដែល មិន បាន បង្ខូច ខ្លួន នឹង ស្រីឡើយ គេ តាម កូន ចៀម ទៅ គ្រប់ កន្លែង ដែល ទ្រង់ យាង ទៅ ទ្រង់ បាន លោះ គេ ចេញ ពី ពួក មនុស្ស លោក ទុក ជា ផ្លែ ដំបូង ថ្វាយ ដល់ ព្រះ ហើយ នឹង កូន ចៀម 5មិន ឃើញ មាន សេចក្តី ភូត‌ភរ នៅ ក្នុង មាត់ គេ ឡើយ ដ្បិត គេ ឥត សៅ‌ហ្មង។ 6ខ្ញុំ ក៏ ឃើញ ទេវតា ១ ទៀត កំពុង ហោះ កាត់ កណ្តាល មេឃ ទាំង មាន ដំណឹង ល្អ ដ៏ នៅ អស់ កល្ប ជានិច្ច សំរាប់ នឹង ថ្លែង ប្រាប់ ដល់ មនុស្ស នៅ ផែន‌ដី គឺ ដល់ គ្រប់ អស់ ទាំង សាសន៍ គ្រប់ ពូជ អំបូរ គ្រប់ ភាសា ហើយ គ្រប់ ទាំង គ្រួសារ ដែរ 7ទេវតា នោះ បន្លឺ សំឡេង យ៉ាង ខ្លាំង ថា ចូរ កោត‌ខ្លាច ដល់ ព្រះ ហើយ សរសើរ សិរី‌ល្អ របស់ ទ្រង់ ចុះ ដ្បិត ពេល ដែល ទ្រង់ ត្រូវ ជំនុំ ជំរះ នោះ បាន មក ដល់ ហើយ ចូរ ក្រាប ថ្វាយ បង្គំ ដល់ ព្រះ ដ៏ បង្កើត ផ្ទៃ មេឃ ផែន‌ដី សមុទ្រ និង រន្ធ ទឹក ទាំង ប៉ុន្មាន ចុះ។ 8មាន ទេវតា ១ ទៀត មក តាម ក្រោយ ប្រាប់ ថា ក្រុង បាប៊ី‌ឡូន ដ៏ ជា ធំ បាន រលំ ហើយ បាន រលំ ហើយ ដ្បិត វា បាន ឲ្យ គ្រប់ ទាំង សាសន៍ ផឹក ស្រា នៃ សេចក្តី ឃោរ‌ឃៅ របស់ ការ កំផិតខ្លួន។ 9រួច មាន ទេវតា ទី ៣ មក តាម ក្រោយ ទៀត ទាំង បន្លឺ ដោយ សំឡេង យ៉ាង ខ្លាំង ថា បើ អ្នក ណា ក្រាប ថ្វាយ បង្គំ ដល់ សត្វ នោះ និង រូប វា ហើយ ទទួល ទី សំគាល់ វា នៅ លើ ថ្ងាស ឬ នៅ ដៃ 10អ្នក នោះ នឹង ត្រូវ ផឹក ស្រា ផង សេចក្តី ឃោរ‌ឃៅ របស់ ព្រះ ជា ស្រា ឥត លាយ ដែល ចាក់ ទៅ ក្នុង ពែង នៃ សេចក្តី ក្រោធ របស់ ទ្រង់ ព្រម ទាំង ត្រូវ រង ទុក្ខ វេទនា នៅ ក្នុង ភ្លើង និង ស្ពាន់‌ធ័រ ចំពោះ មុខ នៃ ពួក ទេវតា បរិសុទ្ធ និង កូន ចៀម ផង 11ឯ ផ្សែង នៃ សេចក្តី ទុក្ខ លំបាក របស់ គេ និង ហុយ ឡើង អស់ កល្ប ជានិច្ច រៀង រាប ត ទៅ គេ នឹង ឥត មាន សេចក្តី ស្រាក‌ស្រាន្ត ឡើយ ទាំង យប់ ទាំង ថ្ងៃ គឺ ពួក អ្នក ដែល ក្រាប ថ្វាយ បង្គំ ដល់ សត្វ នោះ និង រូប វា ឬ អ្នក ណា ដែល ទទួល ទី សំគាល់ នៃ ឈ្មោះ វា ផង 12នេះ ហើយ ជា សេចក្តី អត់‌ធ្មត់ របស់ ពួក បរិសុទ្ធ ដែល កាន់ តាម បញ្ញត្ត របស់ ព្រះ ហើយ មាន សេចក្តី ជំនឿ ដល់ ព្រះ‌យេស៊ូវ។ 13ខ្ញុំ ក៏ ឮ សំឡេង ពី លើ មេឃ ថា ចូរ កត់ ទុក ដូច្នេះ ថា ពី នេះ ទៅ មុខ អស់ អ្នក ណា ដែល ស្លាប់ ក្នុង ព្រះ‌អម្ចាស់ នោះ មាន ពរ ហើយ ព្រះ‌វិញ្ញាណ ទ្រង់ មាន ព្រះ‌បន្ទូល ថា ហ្នឹង ហើយ គឺ ដើម្បី ឲ្យ គេ បាន ឈប់ សំរាក ពី គ្រប់ ទាំង ការ នឿយ ហត់ របស់ គេ ដ្បិត ការ គេ ធ្វើ ក៏ តាម គេ ជាប់។ 14នោះ ខ្ញុំ ក្រឡេក ទៅ ឃើញ ពពក ស ១ ហើយ មាន ១ អង្គ ដូច ជា កូន មនុស្ស គង់ នៅ លើ ពពក នោះ ទាំង ពាក់ មកុដ មាស ហើយ កាន់ កណ្តៀវ ដ៏ មុត 15រួច មាន ទេវតា ១ ទៀត ចេញ ពី ព្រះ‌វិហារ មក បន្លឺ សំឡេង យ៉ាង ខ្លាំង ដល់ ព្រះ‌អង្គ ដែល គង់ លើ ពពក ថា សូម លូក កណ្តៀវ ទ្រង់ ទៅ ច្រូត ចុះ ដ្បិត ជា វេលា ត្រូវ ច្រូតហើយ ពី ព្រោះ នៅ ផែន‌ដី បាន ទុំ ជា ស្រេច 16នោះ ព្រះ‌អង្គ ដែល គង់ នៅ លើ ពពក ទ្រង់ លូក កណ្តៀវ ទៅ ឯ ផែន‌ដី ដូច្នេះ ផែន‌ដី ក៏ បាន ច្រូត រួច ហើយ។ 17រួច មាន ទេវតា ១ ទៀត ចេញ ពី ព្រះ‌វិហារ នៅ ស្ថាន‌សួគ៌ មក ទាំង កាន់ ចែយ៉ាង មុត ដែរ 18ហើយ មាន ទេវតា ១ ទៀត ដែល មាន អំណាច លើ ភ្លើង ក៏ ចេញ ពី អាសនា មក បន្លឺ ដោយ សំឡេង យ៉ាង ខ្លាំង ដល់ ទេវតា ដែល កាន់ ចែ ដ៏ មុត នោះ ថា ចូរ លូក ចែ ដ៏ មុត របស់ ឯង ទៅ កាត់ ចង្កោម ទំពាំង‌បាយ‌ជូរ នៅ ផែន‌ដី ទៅ ដ្បិត ផ្លែ ទុំ ហើយ 19ទេវតា នោះ ក៏ លូក ចែ ទៅ ឯ ផែន‌ដី ហើយ កាត់ ផ្លែ ទំពាំង‌បាយ‌ជូរ ទាំង អស់ រួច បោះ ទៅ ក្នុង ធុង ជាន់ ផ្លែ យ៉ាង ធំ របស់ ផង សេចក្តី ក្រោធ នៃ ព្រះ 20នោះ មាន គេ ជាន់ ក្នុង ធុង នោះ នៅ ខាង ក្រៅ ទី ក្រុង ហើយ មាន ឈាម ចេញ ពី ធុង ឡើង ទៅ ត្រឹម ដែក បង្ខាំង សេះ ចំងាយ ៣០០ គីឡូ‌ម៉ែត្រ ទៅ។


Copyright
Learn More

will be added

X\