Revelation - វិវរណៈ 13

1ខ្ញុំ ក៏ ឈរ លើ ខ្សាច់ នៅ មាត់ សមុទ្រ ហើយ ខ្ញុំ ឃើញ សត្វ សាហាវ ១ ឡើង ចេញ ពី សមុទ្រ មក ដែល មាន ស្នែង ១០ និង ក្បាល ៧ រីឯ នៅ លើ ស្នែង វា មាន មកុដ ១០ ហើយ នៅ លើ ក្បាល ទាំង ប៉ុន្មាន នោះ មាន ឈ្មោះ ជា ពាក្យ ប្រមាថ 2សត្វ ដែល ខ្ញុំ ឃើញ នោះ មើល ទៅ ដូច ជា ខ្លា រខិន ជើង វា ដូច ជា ជើង នៃ ខ្លា‌ឃ្មុំ ហើយ មាត់ វា ដូច ជា មាត់ សិង្ហ នាគ ក៏ ឲ្យ ឫទ្ធិ និង បល្ល័ង្ក របស់ វា ដល់ សត្វ នោះ ព្រម ទាំង អំណាច យ៉ាង ធំ ដែរ 3ខ្ញុំ ឃើញ ក្បាល វា ១ ដូច ជា បាន កាប់ សំឡាប់ ហើយ តែ របួស ដល់ ស្លាប់ នោះ បាន សះ ជា ឡើង វិញ ហើយ ផែន‌ដី ក៏ អស្ចារ្យ នឹង សត្វ នោះ 4គេ ក្រាប ថ្វាយ បង្គំ ដល់ នាគ ដែល ឲ្យ សត្វ នោះ មាន អំណាច ព្រម ទាំង ក្រាប ថ្វាយ បង្គំ ដល់ សត្វ នោះ ដែរ ដោយ និយាយ ថា តើ មាន អ្នក ណា ដូច សត្វ នេះ មាន អ្នក ឯ ណា ដែល អាច ច្បាំង នឹង វា បាន 5នាគ ក៏ ឲ្យ វា មាន មាត់ ចេះ និយាយ ជា ពាក្យ សំដី ដ៏ ធំ និង ពាក្យ ប្រមាថ ក៏ ឲ្យ មាន អំណាច នឹង ធ្វើ ការ វា ក្នុង រវាង ៤២ ខែ 6វា បើក មាត់ ប្រមាថ ដល់ ទាំង ព្រះ និង ព្រះ‌នាម ហើយ ព្រះ‌វិហារ នៃ ទ្រង់ ដែរ ព្រម ទាំង ដល់ ពួក អ្នក ដែល នៅ ស្ថាន‌សួគ៌ ផង 7ក៏ មាន អំណាច បាន ប្រគល់ ដល់ វា ឲ្យ ច្បាំង ឈ្នះ ពួក បរិសុទ្ធ បាន ហើយ នឹង អំណាច លើ គ្រប់ ទាំង ពូជ មនុស្ស គឺ អស់ ទាំង គ្រួសារ និង ភាសា ហើយ នឹង អស់ ទាំង សាសន៍ ផង 8ឯ អស់ មនុស្ស ទាំង ប៉ុន្មាន នៅ ផែន‌ដី ដែល គ្មាន ឈ្មោះ កត់ ទុក ក្នុង បញ្ជី ជីវិត របស់ កូន ចៀម ដែល ត្រូវ គេ សំឡាប់ តាំង ពី កំណើត លោកីយ៍ មក នោះ នឹង ក្រាប ថ្វាយ បង្គំ ចំពោះ សត្វ នោះ 9បើ អ្នក ណា មាន ត្រចៀក ឲ្យ អ្នក នោះ ស្តាប់ ចុះ 10បើ អ្នក ណា ដឹក‌នាំ គេ ឲ្យ ទៅ ជា ឈ្លើយ អ្នក នោះ ឯង នឹង ត្រូវ គេ ដឹក‌នាំ ខ្លួន ឲ្យ ទៅ ជា ឈ្លើយ ដែរ បើ អ្នក ណា កាប់ សំឡាប់ គេ ដោយ ដាវ នោះ នឹង ត្រូវ ស្លាប់ ដោយ ដាវ ដែរ នេះ ហើយ ជា សេចក្តី អត់‌ធ្មត់ និង សេចក្តី ជំនឿ របស់ ពួក បរិសុទ្ធ។ 11ខ្ញុំ ក៏ ឃើញ សត្វ សាហាវ ១ ទៀត ឡើង ចេញ ពី ដី មក វា មាន ស្នែង ២ ដូច ជា កូន ចៀម តែ ពោល ពាក្យ ដូច ជា នាគ វិញ 12ក៏ ប្រព្រឹត្ត ដោយ នូវ គ្រប់ ទាំង អំណាច របស់ សត្វ ទី ១ នៅ មុខ នាគ នោះ ទាំង បណ្តាល ឲ្យ ផែន‌ដី និង អស់ អ្នក ដែល នៅ ផែន‌ដី បាន ក្រាប ថ្វាយ បង្គំ ដល់ សត្វ ទី ១ ដែល មាន របួស ដល់ ស្លាប់ នោះ តែ បាន សះ ជា វិញ នោះ ផង 13វា ក៏ ធ្វើ ទី សំគាល់ យ៉ាង ធំ ដល់ ម៉្លេះ បាន ជា ធ្វើ ឲ្យ ធ្លាក់ ទាំង ភ្លើង ពី លើ មេឃ មក លើ ផែន‌ដី នៅ មុខ មនុស្ស លោក ផង 14វា បញ្ឆោត ពួក មនុស្ស នៅ ផែន‌ដី ដោយ‌សារ ទី សំគាល់ ដែល វា មាន អំណាច នឹង ធ្វើ នៅ មុខ សត្វ នោះ ក៏ ប្រាប់ ដល់ ពួក អ្នក នៅ ផែន‌ដី ឲ្យ ធ្វើ រូប សត្វ នោះ ដែល ត្រូវ របួស នឹង ដាវ តែ បាន រស់ វិញ ដែរ 15ក៏ មាន អំណាច បាន ប្រគល់ ឲ្យ វា នឹង ធ្វើ ឲ្យ រូប សត្វ នោះ មាន ខ្យល់ ដង្ហើម ដើម្បី ឲ្យ បាន ចេះ និយាយ ហើយ អំណាច នឹង ធ្វើ ឲ្យ ពួក អ្នក ដែល មិន ព្រម ក្រាប ថ្វាយ បង្គំ រូប សត្វ នោះ ត្រូវ ស្លាប់ ផង 16វា ក៏ បង្ខំ មនុស្ស ទាំង អស់ ទាំង ធំ ទាំង តូច ទាំង មាន ទាំង ក្រ ហើយ ទាំង អ្នក ជា និង បាវ គេ ឲ្យ ទទួល ទី សំគាល់ នៅ ដៃ ស្តាំ ឬ នៅ ថ្ងាស គេ រៀង ខ្លួន 17ហើយ មិន បើក ឲ្យ អ្នក ណា មាន ច្បាប់ នឹង ទិញ ឬ លក់ អ្វី បាន ឡើយ លើក តែ អ្នក ដែល មាន ទី សំគាល់ នោះ ចេញ គឺ ជា ឈ្មោះ របស់ សត្វ នោះ ឬ ជា លេខ ឈ្មោះ របស់ វា 18នេះ ហើយ ជា ប្រាជ្ញា អ្នក ណា ដែល មាន យោបល់ ឲ្យ អ្នក នោះ រាប់ លេខ នៃ សត្វ នោះ ចុះ ដ្បិត លេខ នោះ ជា លេខ របស់ មនុស្ស គឺ ៦៦៦។


Copyright
Learn More

will be added

X\