Revelation - វិវរណៈ 12

1រួច មាន ទី សំគាល់ ១ យ៉ាង ធំ នៅ លើ មេឃ គឺ ជា ស្ត្រី ម្នាក់ ប្រដាប់ ខ្លួន ដោយ ព្រះ‌អាទិត្យ មាន ព្រះ‌ចន្ទ នៅ ក្រោម ជើង ក៏ មាន មកុដ ធ្វើ ពី ផ្កាយ ១២ នៅ លើ ក្បាល ដែរ 2នាង មាន គភ៌ ក៏ ស្រែក ដោយ រៀប នឹង សំរាល ចេញ ទាំង ឈឺ ចាប់ នឹង បង្កើត កូន មក។ 3ឃើញ មាន ទី សំគាល់ ១ ទៀត នៅ លើ មេឃ គឺ នាគ ដ៏ ធំ មាន សម្បុរ ក្រហម ដែល មាន ក្បាល ៧ និង ស្នែង ១០ ឯ នៅ លើ ក្បាល វា មាន មកុដ ៧ 4កន្ទុយ វា ក៏ ទាញ ផ្កាយ នៅ លើ មេឃ ១ ភាគ ក្នុង ៣ គ្រវាត់ ចោល ទៅ ផែន‌ដី នាគ នោះ ក៏ ស្ថិត នៅ ត្រង់ មុខ ស្ត្រី ដែល រៀប នឹង សំរាល កូន នោះ ដើម្បី នឹង លេប កូន នាង ក្នុង កាល ដែល សំរាល ចេញ មក 5នាង សំរាល បាន កូន ប្រុស ដែល ត្រូវ ឃ្វាល គ្រប់ អស់ ទាំង សាសន៍ ដោយ ដំបង ដែក តែ ព្រះ ទ្រង់ លើក កូន នាង ទៅ ឯ ទ្រង់ នឹង ដល់ បល្ល័ង្ក ទ្រង់ វិញ 6រួច ស្ត្រី នោះ ក៏ រត់ ទៅ ឯ ទី រហោ‌ស្ថាន នៅ ទី នោះ ព្រះ បាន រៀប កន្លែង ឲ្យ នាង ដើម្បី នឹង ចិញ្ចឹម នាង នៅ ទី នោះ អស់ រវាង ១២៦០ ថ្ងៃ។ 7នោះ មាន ចំបាំង នៅ លើ មេឃ គឺ មីកែល និង ពួក ទេវតា របស់ លោក ច្បាំង នឹង នាគ ហើយ នាគ និង ទេវតា វា ក៏ ច្បាំង នឹង លោក ដែរ 8តែ មិន បាន ឈ្នះ ទេ ក៏ មិន ឃើញ មាន កន្លែង ណា ឲ្យ វា នៅ លើ មេឃ ទៀត ផង 9នោះ នាគ ធំ ត្រូវ បោះ ទំលាក់ ទៅ គឺ ជា ពស់ ពី បុរាណ ដែល ឈ្មោះ ហៅ ថា អារក្ស ហើយ សាតាំង ផង ដែល បាន នាំ លោកីយ៍ ទាំង មូល ឲ្យ វង្វេង ចេញ វា ត្រូវ បោះ ទំលាក់ ទៅ ផែន‌ដី វិញ ព្រម ទាំង ពួក ទេវតា របស់ វា ផង។ 10នោះ ខ្ញុំ ឮ សំឡេង ១ យ៉ាង ខ្លាំង នៅ លើ មេឃ ថា ឥឡូវ នេះ សេចក្តី សង្គ្រោះ ព្រះ‌ចេស្តា និង រាជ្យ របស់ ព្រះ នៃ យើង រាល់ គ្នា ហើយ អំណាច របស់ ព្រះ‌គ្រីស្ទ នៃ ទ្រង់ បាន មក ដល់ ហើយ ដ្បិត អា នោះ ដែល ចោទ ប្រកាន់ ពី ពួក បង ប្អូន យើង រាល់ គ្នា ដែល ចេះ តែ ចោទ ពី គេ នៅ ចំពោះ ព្រះ ទាំង យប់ ទាំង ថ្ងៃ វា ត្រូវ បោះ ទំលាក់ ទៅ ហើយ 11គេ បាន ឈ្នះ វា ដោយ‌សារ ឈាម នៃ កូន ចៀម ហើយ ដោយ‌សារ សេចក្តី បន្ទាល់ របស់ គេ ក៏ មិន បាន ស្តាយ ជីវិត ខ្លួន ដរាប ដល់ ស្លាប់ 12ដោយ ហេតុ នោះ ឱ ស្ថាន‌សួគ៌ និង ពួក អ្នក ដែល នៅ ស្ថាន នោះ អើយ ចូរ អរ សប្បាយ ឡើង តែ វេទនា ដល់ ផែន‌ដី និង សមុទ្រ វិញ ពី ព្រោះ អារក្ស បាន ចុះ មក ឯ អ្នក រាល់ គ្នា ទាំង មាន សេចក្តី ឃោរ‌ឃៅ ជា ខ្លាំង ដោយ វា ដឹង ថា ពេល វេលា វា ខ្លី ណាស់ ហើយ។ 13លុះ នាគ ឃើញ ថា វា ត្រូវ បោះ ទំលាក់ ទៅ ផែន‌ដី ហើយ នោះ វា ក៏ ធ្វើ ទុក្ខ ដល់ ស្ត្រី ដែល សំរាល កូន ប្រុស នោះ 14តែ ព្រះ ទ្រង់ ប្រទាន ឲ្យ ស្ត្រី នោះ មាន ស្លាប ២ ដូច ជា ស្លាប នៃ សត្វ ឥន្ទ្រី ដើម្បី ឲ្យ នាង បាន ហើរ ទៅ នៅ កន្លែង របស់ នាង នៅ ទី រហោ‌ស្ថាន ជា កន្លែង ដែល ទ្រង់ ចិញ្ចឹម នាង អស់ ១ ខួប ២ ខួប ហើយ កន្លះ ខួប ផង ឲ្យ ឃ្លាត ពី មុខ សត្វ ពស់ នោះ ចេញ 15រួច ពស់ វា ព្រួស ទឹក ចេញ ពី មាត់ វា ដូច ជា ទន្លេ ឲ្យ ហូរ ទៅ តាម ស្ត្រី នោះ ដើម្បី នឹង បន្សាត់ នាង ឲ្យ បាត់ តាម ទន្លេ នោះ ទៅ 16តែ ផែន‌ដី បាន ជួយ នាង ដោយ ហា ឡើង លេប ទន្លេ ដែល នាគ ព្រួស ចេញ ពី មាត់ វា ទៅ បាត់ 17នាគ ក៏ ខឹង នឹង ស្ត្រី នោះ ហើយ ចេញ ទៅ ច្បាំង នឹង សំណល់ ពូជ នាង ទាំង ប៉ុន្មាន ជា ពួក អ្នក ដែល កាន់ តាម បញ្ញត្ត ព្រះ ហើយ មាន សេចក្តី បន្ទាល់ ពី ព្រះ‌យេស៊ូវ។


Copyright
Learn More

will be added

X\