Revelation - វិវរណៈ 10

1ខ្ញុំ ក៏ ឃើញ ទេវតា ដ៏ ពូកែ ១ ទៀត ចុះ មក ពី លើ មេឃ មាន ពពក ហ៊ុំ ហើយ មាន ឥន្ទ‌ធនូ នៅ លើ ក្បាល ទេវតា នោះ ដូច ជា ថ្ងៃ ហើយ ជើង ដូច ជា បង្គោល ភ្លើង 2មាន កាន់ ក្រាំង ១ តូច បើក នៅ ដៃ ក៏ ឈាន ជើង ស្តាំ ទៅ លើ សមុទ្រ ហើយ ជើង ឆ្វេង ទៅ លើ ដី គោក 3រួច បន្លឺ ឡើង ដោយ សំឡេង យ៉ាង ខ្លាំង ដូច ជា សំឡេង នៃ សត្វ សិង្ហ ដែល គ្រហឹម លុះ បាន បន្លឺ ស្រេច ហើយ នោះ ក៏ មាន ឮ សំឡេង ផ្គរ‌លាន់ ៧ 4កាល បាន ឮ ផ្គរ‌លាន់ ទាំង ៧ នោះ រួច ហើយ នោះ ខ្ញុំ រៀប នឹង សរសេរ តែ មាន សំឡេង ចេញ ពី លើ មេឃ ប្រាប់ ខ្ញុំ ថា ចូរ បំបិទ សេចក្តី ដែល ផ្គរ‌លាន់ ទាំង ៧ បាន ថ្លែង នោះ ទៅ កុំ ឲ្យ កត់ សេចក្តី ទាំង នោះ ឡើយ 5រួច ទេវតា ដែល ខ្ញុំ ឃើញ ឈរ លើ សមុទ្រ ហើយ លើ ដី គោក ក៏ លើក ដៃ ស្តាំ ទៅ លើ មេឃ 6ទាំង ស្បថ នឹង ព្រះ ដ៏ មាន ព្រះ‌ជន្ម រស់ អស់ កល្ប ជានិច្ច រៀង រាប ត ទៅ ជា ព្រះ ដែល បង្កើត មេឃ ដី សមុទ្រ និង របស់ ទាំង ប៉ុន្មាន ដែល នៅ ស្ថាន ទាំង នោះ ថា គ្មាន ពេល បង្អង់ ទៀត ឡើយ 7តែ នៅ គ្រា ដែល ឮ សំឡេង ទេវតា ទី ៧ ក្នុង កាល ដែល រៀប នឹង ផ្លុំ ត្រែ នោះ សេចក្តី អាថ៌‌កំបាំង នៃ ព្រះ នឹង បាន សំរេច ដូច ជា ទ្រង់ បាន ផ្សាយ ដំណឹង ល្អ មក ប្រាប់ ពួក ហោរា ជា ពួក បាវ បំរើ របស់ ទ្រង់ ដែរ។ 8ឯ សំឡេង ដែល ខ្ញុំ ឮ ពី លើ មេឃ នោះ ក៏ និយាយ មក ខ្ញុំ ម្តង ទៀត ថា ចូរ ទៅ យក ក្រាំង តូច ដែល បើក នៅ ដៃ ទេវតា ដែល ឈរ លើ សមុទ្រ ហើយ លើ ដី គោក នោះ ចុះ 9ខ្ញុំ ក៏ ទៅ ឯ ទេវតា នោះ និយាយ ថា សូម ឲ្យ ក្រាំង តូច នោះ មក ខ្ញុំ ទេវតា ឆ្លើយ ថា ចូរ យក ទៅ បរិភោគ ចុះ ក្រាំង នេះ នឹង ធ្វើ ឲ្យ ពោះ ឯង ល្វីង តែ នៅ ក្នុង មាត់ នឹង បាន ផ្អែម ដូច ទឹក ឃ្មុំ ទេ 10នោះ ខ្ញុំ យក ក្រាំង តូច ពី ដៃ ទេវតា មក ទទួល ទាន ឯ នៅ ក្នុង មាត់ ខ្ញុំ ក៏ ផ្អែម ដូច ទឹក ឃ្មុំ មែន តែ កាល ខ្ញុំ បាន ទទួល ទាន រួច ទៅ ហើយ នោះ ពោះ ខ្ញុំ បាន ទៅ ជា ល្វីង វិញ 11រួច ទេវតា ប្រាប់ ខ្ញុំ ថា ឯង ត្រូវ ទាយ ម្តង ទៀត គឺ ទាយ ពី ដំណើរ គ្រួសារ និង ពី ពួក សាសន៍ ពី ភាសា ផ្សេងៗ ហើយ ពី ស្តេច ជា ច្រើន។


Copyright
Learn More

will be added

X\