KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Psalm - ទំនុកតម្កើង 99 - Khmer, Central - Old Version - Bible.is - KMHKOV

  1  ព្រះអម្ចាស់គ្រងរាជ្យ ប្រជាជនទាំងឡាយត្រូវញ័ររន្ធត់។ ព្រះអង្គគង់នៅពីលើពួកចេរូប៊ីន ហើយផែនដីកក្រើកញាប់ញ័រ។   2  ព្រះអម្ចាស់ជាព្រះដ៏ប្រសើរឧត្តមនៅក្រុងស៊ីយ៉ូន ព្រះអង្គជាព្រះដ៏ខ្ពង់ខ្ពស់លើសប្រជាជាតិទាំងអស់។   3  មនុស្សគ្រប់ៗរូបត្រូវតែលើកតម្កើងព្រះនាម ដ៏ឧត្តុង្គឧត្តម គួរជាទីស្ញែងខ្លាចរបស់ព្រះអង្គ ដ្បិតព្រះអង្គជាព្រះដ៏វិសុទ្ធ!។   4  ព្រះអម្ចាស់អើយ ព្រះអង្គប្រកបដោយប្ញទ្ធានុភាព ព្រះអង្គជាព្រះមហាក្សត្រ ដែលស្រឡាញ់យុត្តិធម៌! ព្រះអង្គបានតែងច្បាប់ ហើយព្រះអង្គធ្វើអោយមានសេចក្តីសុចរិត និង យុត្តិធម៌នៅក្នុងស្រុកអ៊ីស្រាអែល!   5  ចូរលើកតម្កើងព្រះអម្ចាស់ជាព្រះនៃយើង ចូរនាំគ្នាក្រាបទៀបព្រះបាទារបស់ព្រះអង្គ ដ្បិតព្រះអង្គជាព្រះដ៏វិសុទ្ធ!   6  លោកម៉ូសេ និង លោកអើរ៉ុន ជាបូជាចារ្យរបស់ព្រះអង្គ លោកសាំយូអែលជាមនុស្សម្នាក់ក្នុងចំណោម អ្នកដែលអង្វររកព្រះអង្គ ពេលលោកទាំងនោះអង្វររកព្រះអម្ចាស់ ព្រះអង្គឆ្លើយតបមកលោកវិញ។   7  ព្រះអង្គមានព្រះបន្ទូលពីក្នុងផ្ទាំងពពក មកពួកលោក ពួកលោកបានកាន់តាមដំបូន្មាន និង ប្រតិបត្តិតាមវិន័យទាំងប៉ុន្មាន ដែលព្រះអង្គបង្គាប់ អោយពួកលោកធ្វើ។   8  ឱព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំអើយ ព្រះអង្គបានឆ្លើយតបមកពួកលោក ទោះបីព្រះអង្គដាក់ទោសលោកទាំងនោះ ព្រោះតែកំហុសដែលលោកបានប្រព្រឹត្តក្តី ក៏ព្រះអង្គតែងតែអត់ទោសអោយពួកលោកជានិច្ច។   9  ចូរលើកតម្កើងព្រះអម្ចាស់ជាព្រះនៃយើង ចូរនាំគ្នាក្រាបថ្វាយបង្គំព្រះអង្គ តំរង់ទៅរកភ្នំដ៏វិសុទ្ធ ដ្បិតព្រះអម្ចាស់ជាព្រះនៃយើងទ្រង់ជាព្រះដ៏វិសុទ្ធ!