KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Psalm - ទំនុកតម្កើង 93 - Khmer, Central - Old Version - Bible.is - KMHKOV

  1  ព្រះអម្ចាស់ជាព្រះមហាក្សត្រ ប្រកបដោយភាពថ្កុំថ្កើងរុងរឿង ព្រះអម្ចាស់ប្រកបទៅដោយព្រះចេស្តា ដូច្នេះ ផែនដីនឹងបានរឹងមាំឥតរង្គើសោះឡើយ។   2  បល្ល័ង្ករបស់ព្រះអង្គនៅស្ថិតស្ថេរយ៉ាងមាំ តាំងពីដើមរៀងមក ព្រះអង្គមានព្រះជន្មគង់នៅ តាំងពីអស់កល្បជានិច្ច។   3  ឱព្រះអម្ចាស់អើយ មហាសាគរទាំងឡាយបន្លឺសំឡេងឡើង មហាសាគរទាំងឡាយបន្លឺសំឡេងឡើង យ៉ាងគគ្រឹកគគ្រេង។   4  ក៏ប៉ុន្តែ នៅស្ថានបរមសុខ ព្រះអម្ចាស់គ្រងរាជ្យយ៉ាងរុងរឿងឧត្តុង្គឧត្តម ព្រះអង្គមានមហិទ្ធិប្ញទ្ធិខ្លាំង ជាងសំឡេងមហាសាគរ ព្រះអង្គមានបារមីខ្លាំងជាង រលកសមុទ្រទៅទៀត។   5  ឱព្រះអម្ចាស់អើយ ក្រឹត្យវិន័យ របស់ព្រះអង្គសុទ្ធតែត្រឹមត្រូវទាំងស្រុង ហើយព្រះដំណាក់របស់ព្រះអង្គជាកន្លែងដ៏វិសុទ្ធ អស់កល្បតរៀងទៅ។