KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Psalm - ទំនុកតម្កើង 67 - Khmer, Central - Old Version - Bible.is - KMHKOV

  1  ឱព្រះជាម្ចាស់អើយ សូមប្រណីសន្តោសយើងខ្ញុំ សូមប្រទានពរដល់យើងខ្ញុំ សូមទតមកយើងខ្ញុំដោយ ព្រះហប្ញទ័យសប្បុរសផង! - សំរាក   2  ដូច្នេះមនុស្សនៅលើផែនដី នឹងស្គាល់មាគ៌ារបស់ព្រះអង្គ ហើយក្នុងចំណោមប្រជាជាតិទំាងឡាយ គេនឹងស្គាល់ការសង្គ្រោះរបស់ព្រះអង្គ!   3  ឱព្រះជាម្ចាស់អើយ សូមអោយប្រជាជន ទាំងឡាយនាំគ្នាលើកតម្កើងព្រះអង្គ សូមអោយប្រជាជនទាំងអស់រួមគ្នាលើកតម្កើងព្រះអង្គ!   4  មហាជននាំគ្នាសប្បាយរីករាយ នាំគ្នាស្រែកជ័យឃោស ដ្បិតព្រះអង្គគ្រប់គ្រងប្រជារាស្ត្រនានាដោយយុត្តិធម៌ ហើយព្រះអង្គដឹកនាំមហាជនទាំងឡាយនៅលើផែនដី។ - សំរាក   5  ឱព្រះជាម្ចាស់អើយ សូមអោយប្រជាជនទាំងឡាយនាំគ្នាលើកតម្កើងព្រះអង្គ សូមអោយប្រជាជនទាំងអស់រួមគ្នាលើកតម្កើងព្រះអង្គ!   6  ផែនដីបានបង្កើតភោគផល ព្រោះព្រះជាម្ចាស់ ជាព្រះនៃយើងបានប្រទានពរអោយយើង។   7  សូមព្រះជាម្ចាស់ប្រទានពរអោយយើង សូមអោយប្រជាជនទាំងប៉ុន្មាន ដែលរស់នៅទីដាច់ស្រយាលនៃផែនដី គោរពកោតខ្លាចព្រះអង្គ!