KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Psalm - ទំនុកតម្កើង 64 - Khmer, Central - Old Version - Bible.is - KMHKOV

  1  ឱព្រះជាម្ចាស់អើយ សូមទ្រង់ព្រះសណ្តាប់ទំនួញរបស់ទូលបង្គំ! ទូលបង្គំភ័យខ្លាចខ្មាំងសត្រូវណាស់ សូមការពារជីវិតទូលបង្គំផង !។   2  សូមការពារទូលបង្គំអោយរួចផុត ពីការឃុបឃិតរបស់មនុស្សអាក្រក់ និង អោយទូលបង្គំបានរួចផុត ពីកណ្តាប់ដៃរបស់ពួកមនុស្សពាល។   3  គេប្រើពាក្យសំដី ដូចដាវដ៏មុត ពួកគេចោលពាក្យសំដី ដូចគេចោលលំពែង។   4  ពួកគេលួចប្រហារមនុស្សទៀងត្រង់ គឺគេប្រហារមិនអោយដឹងខ្លួន ហើយពួកគេមិនខ្លាចក្រែងអ្វីឡើយ។   5  ពួកគេនិយាយលើកទឹកចិត្តគ្នាអោយប្រព្រឹត្តអំពើអាក្រក់ ពួកគេគិតគ្នាពីការលបដាក់អន្ទាក់ ចាំចាប់អ្នកដទៃ ទាំងពោលថា «គ្មាននរណាឃើញទេ!»។   6  គេនាំគ្នាបង្កអំពើទុច្ចរិត ទាំងពោលថា៖ «ឥឡូវនេះ យើងរៀបចំផែនការ របស់យើងយ៉ាងល្អរួចរាល់ហើយ!»។ គ្មាននរណាអាចយល់គំនិតអប្រិយ នៅក្នុងជំរៅចិត្តរបស់មនុស្សបានទេ!   7  ក៏ប៉ុន្តែ ព្រះជាម្ចាស់នឹងប្រហារពួកគេ ដោយមិនអោយដឹងខ្លួនជាមុន ពួកគេក៏របួសដួល។   8  ពាក្យសំដីរបស់ពួកគេបានធ្វើអោយខ្លួនវិនាស អស់អ្នកដែលឃើញពួកគេ នឹងនាំគ្នាគ្រវីក្បាល។   9  មនុស្សលោកទាំងអស់នឹងនាំគ្នាកោតស្ញប់ស្ញែង គេប្រកាសពីស្នាព្រះហស្តរបស់ព្រះអង្គ គេយល់អំពីកិច្ចការដែលព្រះអង្គបានធ្វើ។   10  សូមអោយមនុស្សសុចរិតមានអំណរសប្បាយ ដោយសារព្រះអម្ចាស់ ហើយនាំគ្នាមកជ្រកកោនជាមួយព្រះអង្គ សូមអោយអស់អ្នកដែលមានចិត្តទៀងត្រង់ លើកតម្កើងព្រះអង្គ។