KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Psalm - ទំនុកតម្កើង 62 - Khmer, Central - Old Version - Bible.is - KMHKOV

  1  មានតែនៅក្បែរព្រះជាម្ចាស់ទេ ដែលចិត្តខ្ញុំបានស្ងប់ ព្រោះព្រះអង្គសង្គ្រោះខ្ញុំ។   2  ព្រះអង្គតែមួយគត់ជាថ្មដា ជាព្រះសង្គ្រោះខ្ញុំ ព្រះអង្គជាកំពែងដ៏រឹងមាំ ដូច្នេះ ខ្ញុំនឹងមិនត្រូវបរាជ័យឡើយ។   3  តើអ្នករាល់គ្នាចោមរោមវាយប្រហារមនុស្សតែម្នាក់ដូច្នេះដល់កាលណា? អ្នករាល់គ្នារកប្រហារជីវិតមនុស្ស ដូចគេចង់រំលំកំពែងទ្រុឌទ្រោម និង ផ្តួលរបងដែលជិតរលំឬ?   4  អ្នករាល់គ្នាចង់អោយតែអ្នកនោះ បាត់បង់យសសក្តិ អ្នករាល់គ្នាចូលចិត្តកុហក មាត់អ្នករាល់គ្នាអោយពរ តែចិត្តអ្នករាល់គ្នាបែរជាដាក់បណ្តាសារវិញ។ - សំរាក   5  ពិតមែនហើយ មានតែនៅក្បែរព្រះជាម្ចាស់ទេ ដែលចិត្តខ្ញុំបានស្ងប់ ដ្បិតព្រះអង្គជាទីសង្ឃឹមរបស់ខ្ញុំ។   6  ព្រះអង្គតែមួយគត់ជាថ្មដា ជាព្រះសង្គ្រោះខ្ញុំ ព្រះអង្គជាកំពែងដ៏រឹងមាំ ដូច្នេះ ខ្ញុំនឹងមិនត្រូវបរាជ័យឡើយ។   7  ការសង្គ្រោះ និង សិរីរុងរឿងរបស់ខ្ញុំ ស្ថិតនៅលើព្រះជាម្ចាស់ទាំងស្រុង ព្រះជាម្ចាស់ជាថ្មដាដ៏រឹងមាំ និង ជាទីជំរករបស់ខ្ញុំ។   8  ប្រជាជនអើយ ចូរនាំគ្នាផ្ញើជីវិតលើព្រះអង្គ គ្រប់ពេលវេលាទៅ ចូរទូលថ្វាយព្រះអង្គ ពីទុក្ខកង្វល់របស់អ្នករាល់គ្នា ដ្បិតព្រះជាម្ចាស់ជាជំរករបស់យើង។   9  មនុស្សលោកប្រៀបបាននឹងមួយដង្ហើមប៉ុណ្ណោះ មនុស្សលោកគ្មានតម្លៃអ្វីសោះ ប្រសិនបើយើងថ្លឹងមនុស្សទាំងអស់លើជញ្ជីងមួយ នោះស្រាលជាងមួយដង្ហើមទៅទៀត។   10  មិនត្រូវទុកចិត្តលើអំពើហឹង្សាឡើយ ហើយកុំសង្ឃឹមលើការលួចប្លន់ដែរ។ ប្រសិនបើទ្រព្យសម្បត្តិអ្នករាល់គ្នា កើនចំនួន ច្រើនឡើង មិនត្រូវជំពាក់ចិត្តឡើយ។   11  ខ្ញុំឮព្រះជាម្ចាស់មានព្រះបន្ទូល មួយលើកជាពីរលើកថា ឫទ្ធិអំណាចស្ថិតនៅលើព្រះអង្គទាំងអស់   12  ក៏ប៉ុន្តែ ព្រះអម្ចាស់អើយ ព្រះអង្គប្រកបដោយព្រះហឫទ័យមេត្តាករុណា ព្រះអង្គនឹងតបស្នងអោយមនុស្សម្នាក់ៗ តាមអំពើដែលខ្លួនបានប្រព្រឹត្ត។