KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Psalm - ទំនុកតម្កើង 6 - Khmer, Central - Old Version - Bible.is - KMHKOV

  1  ឱព្រះអម្ចាស់អើយ ទោះបីព្រះអង្គ ទ្រង់ព្រះពិរោធនឹងទូលបង្គំក្តី សូមកុំដាក់ទោសទូលបង្គំឡើយ ទោះបីព្រះអង្គខ្ញាល់នឹងទូលបង្គំក្តី ក៏សូមកុំធ្វើទោសទូលបង្គំដែរ!   2  ព្រះអម្ចាស់អើយ សូមប្រណីសន្តោសទូលបង្គំផង ដ្បិតទូលបង្គំកាន់តែខ្សោយណាស់ហើយ ព្រះអម្ចាស់អើយ សូមប្រោសទូលបង្គំអោយជាផង ដ្បិតរូបកាយទូលបង្គំទាំងមូលញ័រញាក់។   3  ចិត្តគំនិតទូលបង្គំតប់ប្រមល់ជាខ្លាំង ព្រះអម្ចាស់អើយ តើទុកអោយទូលបង្គំនៅដូច្នេះ ដល់កាលណាទៀត?   4  ព្រះអម្ចាស់អើយ សូមទ្រង់យាងមកវិញ ហើយសង្គ្រោះទូលបង្គំផង សូមរំដោះទូលបង្គំ ដោយព្រះហប្ញទ័យសប្បុរស   5  ដ្បិតពេលស្លាប់ផុតទៅហើយ គ្មាននរណាអាចនឹកដល់ព្រះអង្គបានទៀតទេ ពុំដែលមាននរណាសរសើរតម្កើងព្រះអង្គ នៅក្នុងស្ថានមនុស្សស្លាប់ឡើយ។   6  ទូលបង្គំស្រែកថ្ងូរ ហើយកាន់តែល្វើយទៅៗ។ រៀងរាល់យប់ ទូលបង្គំយំសោកនៅលើគ្រែ ហើយបង្ហូរទឹកភ្នែកជោកខ្នើយ។   7  ទុក្ខកង្វល់បានធ្វើអោយទូលបង្គំស្លក់មុខ ភ្នែកទូលបង្គំក៏ប្រែទៅជាស្រវាំង ព្រោះតែបច្ចាមិត្តរបស់ទូលបង្គំ។   8  អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតអើយ ចូរចៀសចេញអោយឆ្ងាយពីខ្ញុំទៅ ដ្បិតព្រះអម្ចាស់ ទ្រង់ព្រះសណ្តាប់ឮសំឡេង យំសោករបស់ខ្ញុំហើយ។   9  ព្រះអម្ចាស់ទ្រង់ព្រះសណ្តាប់ឮពាក្យ ទទូចអង្វររបស់ខ្ញុំ ព្រះអម្ចាស់ទទួលពាក្យអធិស្ឋានរបស់ខ្ញុំហើយ។   10  សូមអោយខ្មាំងសត្រូវទាំងប៉ុន្មានរបស់ខ្ញុំ ត្រូវអាម៉ាស់ និង ញ័ររន្ធត់ ហើយអោយគេដកខ្លួនថយទៅវិញ ទាំងអៀនខ្មាសយ៉ាងខ្លាំង។ ព្រះអម្ចាស់អើយ សូមរកយុត្តិធម៌អោយទូលបង្គំផង