KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Psalm - ទំនុកតម្កើង 47 - Khmer, Central - Old Version - Bible.is - KMHKOV

  1  ប្រជាជនទាំងឡាយអើយ ចូរទះដៃអបអរសាទរ! ចូរច្រៀងតម្កើងព្រះជាម្ចាស់ ដោយសប្បាយរីករាយ!   2  ដ្បិតព្រះអម្ចាស់ជាព្រះដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ជាទីកោតស្ញប់ស្ញែងក្រៃលែង ព្រះអង្គជាព្រះមហាក្សត្រដ៏ឧត្តម ដែលគ្រងរាជ្យលើផែនដីទាំងមូល។   3  ព្រះអង្គបានបង្ក្រាបជាតិសាសន៍នានា អោយធ្វើជាចំណុះយើង ហើយដាក់ប្រជាជាតិនានា អោយស្ថិតនៅក្រោមអំណាចយើង។   4  ព្រះអង្គបានជ្រើសរើសទឹកដី អោយយើងទុកជាមត៌ក ធ្វើអោយយើងខ្ពស់មុខក្រៃលែង គឺយើងជាពូជពង្សលោកយ៉ាកុប ដែលព្រះអង្គស្រឡាញ់។ - សំរាក   5  ព្រះជាម្ចាស់ទ្រង់យាងឡើងទៅភ្នំស៊ីយ៉ូន ក្រោមសំឡេងអបអរសាទរយ៉ាងខ្ញៀវខ្ញារ ព្រះអម្ចាស់យាងទៅមុខ អមដោយសំឡេងត្រែ។   6  ចូរនាំគ្នាស្មូត្រទំនុកតម្កើងថ្វាយព្រះជាម្ចាស់! ចូរនាំគ្នាស្មូត្រទំនុកតម្កើង ថ្វាយព្រះមហាក្សត្រនៃយើង!   7  ដ្បិតព្រះជាម្ចាស់ជាព្រះមហាក្សត្រនៃផែនដីទាំងមូល ចូរនាំគ្នាស្មូត្រកំណាព្យថ្វាយព្រះអង្គទៅ!។   8  ព្រះជាម្ចាស់គ្រងរាជ្យលើប្រជាជាតិនានា ព្រះអង្គគង់នៅលើបល្ល័ង្កដ៏វិសុទ្ធ ។   9  អ្នកដឹកនាំរបស់ប្រជាជាតិនានា មកជួបជុំគ្នា ជាមួយប្រជាជននៃព្រះរបស់លោកអប្រាហាំ ដ្បិតអ្នកដឹកនាំផែនដីទាំងមូល ស្ថិតនៅក្រោមអំណាចរបស់ព្រះអង្គ ព្រះអង្គជាម្ចាស់គ្រប់គ្រងលើអ្វីៗទាំងអស់!។