KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Psalm - ទំនុកតម្កើង 32 - Khmer, Central - Old Version - Bible.is - KMHKOV

  1  មានសុភមង្គលហើយ អស់អ្នកដែលព្រះជាម្ចាស់ លើកលែងទោសអោយ ព្រមទាំងប្រោសប្រណីអោយបានរួចពីបាប!   2  មានសុភមង្គលហើយ អស់អ្នកដែលព្រះអម្ចាស់មិនប្រកាន់ទោស ហើយជាមនុស្សដែលគ្មានចិត្តវៀចវេរ!   3  ដរាបណាទូលបង្គំមិនសារភាពកំហុសទេនោះ ទូលបង្គំកាន់តែរីងរៃទៅៗ ទូលបង្គំថ្ងូរជារៀងរាល់ថ្ងៃ   4  ដ្បិតព្រះអង្គធ្វើទោសទូលបង្គំទាំងថ្ងៃទាំងយប់ កម្លាំងទូលបង្គំខ្សោះល្វើយ ដូចទឹករីងស្ងួតនៅរដូវប្រាំង។ - សំរាក   5  ទូលបង្គំបានសារភាពអំពើបាបចំពោះព្រះអង្គ ទូលបង្គំមិនបានលាក់លៀមកំហុសរបស់ទូលបង្គំឡើយ ទូលបង្គំពោលថា «ខ្ញុំនឹងទទួលសារភាពអំពើបាបរបស់ខ្ញុំចំពោះព្រះអម្ចាស់!» ព្រះអង្គក៏លើកលែងទោសទូលបង្គំអោយរួចពីបាប។ - សំរាក   6  ហេតុនេះហើយបានជាអ្នកគោរពប្រណិប័តន៍ព្រះអង្គ តែងទូលអង្វរព្រះអង្គនៅពេលដែលគេត្រូវការ! ទោះបីមានទុក្ខកង្វល់ប្រៀបដូចទឹកជំនន់ខ្លាំងយ៉ាងណាក្តី ក៏គេមិនលិចលង់ដែរ។   7  ព្រះអង្គជាជំរក សំរាប់ទូលបង្គំ ព្រះអង្គការពារទូលបង្គំអោយរួចពីអាសន្ន ព្រះអង្គអោយទូលបង្គំអាចបន្លឺសំឡេង ច្រៀងឡើង ព្រោះព្រះអង្គរំដោះទូលបង្គំ។ - សំរាក   8  ព្រះអម្ចាស់មានព្រះបន្ទូលថា «យើងនឹងប្រៀនប្រដៅណែនាំអ្នក អោយស្គាល់ផ្លូវដែលអ្នកត្រូវដើរ យើងនឹងជួយអោយយោបល់អ្នក ព្រមទាំងមើលថែទាំអ្នកផង។   9  មិនត្រូវឆោតល្ងង់ដូចសេះ ឬ លានោះឡើយ គេដាក់ដែកបង្ខាំ និង ចងបង្ហៀរ ដើម្បីញាក់វាអោយចុះចូល។   10  មនុស្សពាលនឹងត្រូវរងទុក្ខវេទនាសព្វបែបយ៉ាង ប៉ុន្តែ ព្រះអម្ចាស់តែងសំដែងព្រះហប្ញទ័យមេត្តាករុណា ចំពោះអស់អ្នកដែលផ្ញើជីវិតលើព្រះអង្គ។   11  មនុស្សសុចរិតអើយ ចូរនាំគ្នាសប្បាយរីករាយ ចំពោះស្នាព្រះហស្តរបស់ព្រះអម្ចាស់! អ្នកទាំងអស់គ្នាដែលជាមនុស្សទៀងត្រង់អើយ ចូរស្រែកហ៊ោដោយអំណរចុះ!។