1 ព្រះអម្ចាស់ជាគង្វាលខ្ញុំ ខ្ញុំនឹងមិនខ្វះអ្វីសោះឡើយ។ 2 ព្រះអង្គអោយខ្ញុំសំរាកនៅតាមវាលស្មៅខៀវខ្ចី ព្រះអង្គនាំខ្ញុំឆ្ពោះទៅកន្លែងស្ងាត់ នៅក្បែរមាត់ទឹក ។ 3 ព្រះអង្គប្រទានអោយខ្ញុំមានកម្លាំងឡើងវិញ ព្រះអង្គនាំខ្ញុំដើរក្នុងផ្លូវដ៏សុចរិត ដោយយល់ដល់ព្រះកិត្តិនាមរបស់ព្រះអង្គ។ 4 ទោះបីទូលបង្គំដើរកាត់ជ្រលងភ្នំ នៃសេចក្តីស្លាប់ ក៏ដោយ ក៏ទូលបង្គំមិនខ្លាចអ្វីសោះឡើយ ដ្បិតព្រះអង្គគង់នៅជាមួយទូលបង្គំ ព្រះអង្គការពារ និង រក្សាទូលបង្គំជានិច្ច។ 5 ព្រះអង្គរៀបចំពិធីជប់លៀងអោយទូលបង្គំ នៅមុខបច្ចាមិត្តរបស់ទូលបង្គំ ព្រះអង្គបានចាក់ប្រេងលើទូលបង្គំ ដើម្បីលើកកិត្តិយសទូលបង្គំ ហើយព្រះអង្គបានបំពេញពែងទូលបង្គំយ៉ាងហូរហៀរ។ 6 ខ្ញុំដឹងជាក់ច្បាស់ណាស់ថា ព្រះអង្គនឹងប្រទានសុភមង្គលអោយទូលបង្គំ ហើយព្រះអង្គប្រណីសន្តោសទូលបង្គំ យ៉ាងស្មោះស្ម័គ្រជារៀងរាល់ថ្ងៃអស់មួយជីវិត។ ដរាបណាខ្ញុំនៅមានជីវិត ខ្ញុំនឹងវិលត្រឡប់មកក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ជានិច្ច។