1 ហាលេលូយ៉ា! ចូរច្រៀងបទថ្មីថ្វាយព្រះអម្ចាស់! ចូរច្រៀងសរសើរព្រះអង្គ នៅក្នុងអង្គប្រជុំរបស់អ្នកជឿព្រះអង្គ! 2 ចូរអោយជនជាតិអ៊ីស្រាអែល រីករាយនឹងព្រះអង្គដែលបានបង្កើតគេមក សូមអោយប្រជាជនក្រុងស៊ីយ៉ូន មានអំណរសប្បាយនឹងព្រះមហាក្សត្ររបស់ខ្លួន! 3 ចូរនាំគ្នារាំសរសើរតម្កើងព្រះអង្គ ចូរនាំគ្នាស្មូត្រទំនុកតម្កើងថ្វាយព្រះអង្គ ដោយវាយក្រាប់ និង ដេញពិណ! 4 ដ្បិតព្រះអម្ចាស់ គាប់ព្រះហប្ញទ័យ នឹងប្រជារាស្ត្ររបស់ព្រះអង្គ ព្រះអង្គលើកកិត្តិយសមនុស្សទន់ទាប ដោយសង្គ្រោះពួកគេ 5 ចូរអោយអស់អ្នកដែលជឿលើព្រះអង្គ នាំគ្នាអរសប្បាយដ៏លើសលប់ ដោយលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ សូម្បីតែនៅពេលយប់ ក៏គេស្រែកតម្កើងព្រះអង្គដោយអំណរដែរ! 6 សូមអោយគេសរសើរតម្កើងព្រះអង្គ មិនដាច់ពីមាត់ ហើយអោយគេកាន់ដាវមុខពីរ នៅជាប់នឹងដៃជានិច្ច 7 ដើម្បីសងសឹកប្រជាជាតិនានា និង ដាក់ទោសជាតិសាសន៍ទាំងឡាយ 8 ហើយយកច្រវាក់ចងស្តេច និង ដាក់ខ្នោះមេដឹកនាំរបស់ពួកគេ។ 9 ការដាក់ទោសសាសន៍ទាំងនោះ ស្របតាមការសំរេចរបស់ព្រះជាម្ចាស់នេះហើយ ដែលជាកិត្តិយសដ៏រុងរឿងរបស់អស់អ្នក ស្មោះត្រង់នឹងព្រះអង្គ! ហាលេលូយ៉ា!