KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Psalm - ទំនុកតម្កើង 138 - Khmer, Central - Old Version - Bible.is - KMHKOV

  1  ទូលបង្គំសូមលើកតម្កើង ព្រះអង្គយ៉ាងអស់ពីចិត្ត ទូលបង្គំស្មូត្រទំនុកតម្កើងថ្វាយព្រះអង្គ នៅចំពោះមុខពពួកទេវតា។   2  ទូលបង្គំក្រាបនៅក្នុងព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គ ហើយទូលបង្គំលើកតម្កើងព្រះនាមព្រះអង្គ ព្រោះព្រះអង្គប្រកបដោយព្រះហប្ញទ័យ មេត្តាករុណាយ៉ាងស្មោះស្ម័គ្រ ហើយព្រះអង្គសំរេចតាមព្រះបន្ទូលសន្យា លើសពីការទន្ទឹងរង់ចាំរបស់យើងខ្ញុំទៅទៀត។   3  នៅថ្ងៃដែលទូលបង្គំស្រែកអង្វរព្រះអង្គ ព្រះអង្គបានឆ្លើយតបមកទូលបង្គំវិញ ព្រះអង្គប្រទានអោយទូលបង្គំ មានកម្លាំងចិត្តក្លៀវក្លា។   4  ឱព្រះអម្ចាស់អើយ សូមអោយស្តេចទាំងប៉ុន្មាន នៅលើផែនដីនាំគ្នាលើកតម្កើងព្រះអង្គ នៅពេលគេឮព្រះបន្ទូលសន្យារបស់ព្រះអង្គ។   5  សូមអោយគេនាំគ្នាច្រៀងអំពីកិច្ចការ ដែលព្រះអង្គបានធ្វើ: ព្រះអម្ចាស់ប្រកបទៅដោយសិរីរុងរឿង ឧត្តុង្គឧត្តមបំផុត!   6  ទោះបីព្រះអម្ចាស់ខ្ពង់ខ្ពស់បំផុតក្តី ក៏ព្រះអង្គនៅតែគិតដល់មនុស្សទន់ទាបជានិច្ច រីឯមនុស្សព្រហើនវិញ ព្រះអង្គស្គាល់គេពីចម្ងាយ។   7  នៅពេលទូលបង្គំជួបប្រទះនឹងភាពអាសន្ន ព្រះអង្គរក្សាការពារជីវិតទូលបង្គំ ព្រះអង្គវាយប្រហារខ្មាំងសត្រូវដ៏ឃោរឃៅ ហើយសង្គ្រោះទូលបង្គំ ដោយប្ញទ្ធិបារមីរបស់ព្រះអង្គ។   8  ព្រះអម្ចាស់អើយ ព្រះអង្គធ្វើកិច្ចការគ្រប់យ៉ាងចំពោះទូលបង្គំ តាមព្រះបន្ទូលសន្យា ព្រះអង្គប្រកបដោយព្រះហប្ញទ័យមេត្តាករុណាជានិច្ច។ សូមកុំបោះបង់ចោលអស់អ្នកដែលព្រះអង្គ បានបង្កើតមកនោះឡើយ!