1 ឱព្រះអម្ចាស់អើយ ទូលបង្គំគ្មានចិត្តអំនួត ឬវាយប្ញកខ្ពស់ទេ ទូលបង្គំមិនប្រាថ្នាចង់បានអ្វីដែលធំអស្ចារ្យ ហួសពីសមត្ថភាពរបស់ទូលបង្គំឡើយ។ 2 ផ្ទុយទៅវិញ ទូលបង្គំសុខចិត្តនៅស្ងៀមស្ងាត់ ទូលបង្គំមានចិត្តស្ងប់ ដូចកូនក្មេងនៅជាប់នឹងទ្រូងម្តាយ គឺទូលបង្គំបានស្កប់ចិត្តដូចកូនក្មេងស្កប់ចិត្ត នៅជិតម្តាយយ៉ាងនោះដែរ។ 3 អ៊ីស្រាអែលអើយ ចូរទុកចិត្តលើព្រះអម្ចាស់ តាំងពីពេលនេះ រហូតដល់អស់កល្បជានិច្ច!