1 ប្រសិនបើគ្មានព្រះអម្ចាស់ នៅខាងយើងទេនោះ - សូមអោយជនជាតិអ៊ីស្រាអែលពោលតាមថា: - 2 ប្រសិនបើគ្មានព្រះអម្ចាស់នៅខាងយើងទេនោះ ពេលណាខ្មាំងសត្រូវក្រោកឡើងវាយប្រហារយើង 3 ហើយពេលណាពួកគេមានកំហឹងជាខ្លាំង មកលើយើង ពួកគេមុខជាត្របាក់លេបយើងទាំងរស់មិនខាន 4 យើងនឹងលិចលង់ក្នុងទឹកសមុទ្រ ទឹកនឹងហូរនាំយើងទៅបាត់ 5 ហើយក៏នឹងមានទឹកកួចយ៉ាងខ្លាំងពន្លិចយើងដែរ។ 6 ក៏ប៉ុន្តែ សូមអរព្រះគុណព្រះអម្ចាស់ ដ្បិតព្រះអង្គពុំបានប្រគល់យើង ទៅក្នុងកណ្តាប់ដៃគេ ដូចជារំពាដែលស្ថិតនៅក្នុងចង្កូម របស់ពួកគេនោះឡើយ។ 7 យើងបានរួចជីវិត ដូចបក្សាបក្សី គេចផុតពីលប់របស់ព្រាន គឺលប់បានធ្លុះធ្លាយ ហើយយើងក៏រត់រួច។ 8 ព្រះអម្ចាស់ផ្ទាល់បានជួយយើង ដោយព្រះនាមព្រះអង្គ គឺព្រះអង្គដែលបានបង្កើតផ្ទៃមេឃ និង ផែនដី។ សូមសំដែងព្រះហប្ញទ័យសប្បុរស ចំពោះអស់អ្នកដែលមានចិត្តសប្បុរស