1 ខ្ញុំមានអំណរខ្លាំងណាស់ នៅពេលគេប្រាប់ខ្ញុំថា: ចូរយើងនាំគ្នាទៅព្រះដំណាក់របស់ព្រះអម្ចាស់!។ 2 ក្រុងយេរូសាឡឹមអើយ យើងនាំគ្នាឈានជើងចូលមកដល់មាត់ទ្វារ របស់អ្នកហើយ! 3 យេរូសាឡឹមអើយ អ្នកជាក្រុងមួយដែលសង់ឡើងយ៉ាងរឹងមាំ និង មានកំពែងដ៏ល្អប្រណីតព័ទ្ធជុំវិញ។ 4 កុលសម្ព័ន្ធនានារបស់ព្រះអម្ចាស់ នាំគ្នាឡើងមកទីនេះ ដើម្បីលើកតម្កើងព្រះនាមព្រះអម្ចាស់ តាមច្បាប់របស់ជនជាតិអ៊ីស្រាអែល។ 5 នៅទីនេះក៏មានបល្ល័ង្កនៃព្រះរាជវង្ស របស់ស្តេចដាវីឌ ដើម្បីគ្រប់គ្រងប្រជារាស្ត្រ ដោយយុត្តិធម៌ដែរ។ 6 ចូរនាំគ្នាទូលសូមព្រះអម្ចាស់ប្រទានសន្តិភាព មកក្រុងយេរូសាឡឹម សូមអោយអស់អ្នកដែលស្រឡាញ់ក្រុងនេះ អាចរស់នៅយ៉ាងសុខសាន្ត! 7 សូមអោយអ្នកដែលរស់នៅខាងក្នុងកំពែងក្រុង បានប្រកបដោយសេចក្តីសុខ សូមអោយវិមាននានានៅក្នុងក្រុង បានសុខក្សេមក្សាន្ត។ 8 ដោយយល់ដល់បងប្អូន និង ញាតិមិត្តរបស់ខ្ញុំ ខ្ញុំពោលថា:សូមអោយក្រុងយេរូសាឡឹម បានប្រកបដោយសេចក្តីសុខសាន្ត! 9 ដោយយល់ដល់ព្រះដំណាក់ របស់ព្រះជាអម្ចាស់នៃយើង ខ្ញុំទូលសូមអោយអ្នកបានប្រកបដោយសុភមង្គល! ទូលបង្គំទន្ទឹងរង់ចាំព្រះអង្គ