KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Psalm - ទំនុកតម្កើង 12 - Khmer, Central - Old Version - Bible.is - KMHKOV

  1  ឱព្រះអម្ចាស់អើយ សូមជួយសង្គ្រោះផង! ដ្បិតលែងមានមនុស្សទៀងត្រង់ទៀតហើយ រីឯមនុស្សមានចិត្តស្មោះត្រង់ក្នុងចំណោម មនុស្សលោក ក៏បាត់បង់អស់ដែរ។   2  ម្នាក់ៗគិតតែនិយាយមួលបង្កាច់គ្នាទៅវិញទៅមក គេនិយាយសុទ្ធតែពាក្យបញ្ចើចបញ្ចើដាក់គ្នា តែមានចិត្តមិនទៀង។   3  សូមព្រះអម្ចាស់បំបិទមាត់ដែលចេះតែពោល ពាក្យបញ្ចើចបញ្ចើ និង កាត់អណ្តាត ដែលចេះតែនិយាយយ៉ាងព្រហើននោះទៅ។   4  ពួកគេពោលថា «ដោយសារអណ្តាតរបស់យើង យើងធ្វើអ្វី ក៏បានជោគជ័យដែរ! យើងនិយាយយ៉ាងណា ក៏បានដែរ គ្មាននរណាត្រួតត្រាលើយើងទេ»។   5  ដោយព្រះអង្គទតឃើញមនុស្សទុគ៌ត ត្រូវគេជិះជាន់ និង ឮសំរែករបស់ជនក្រីក្រដែលរងទុក្ខលំបាក ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ឥឡូវនេះ យើងត្រូវតែក្រោកឡើង យើងមកសង្គ្រោះអស់អ្នកដែលត្រូវគេ មើលងាយ បន្ទាបបន្ថោក។   6  ព្រះបន្ទូលរបស់ព្រះអម្ចាស់ជាព្រះបន្ទូលដ៏បរិសុទ្ធ គឺបរិសុទ្ធជាងប្រាក់ដែលគេយកទៅដុត ក្នុងឡប្រាំពីរដងទៅទៀត។   7  ព្រះអម្ចាស់អើយ ព្រះអង្គធ្វើតាមព្រះបន្ទូលរបស់ព្រះអង្គជានិច្ច ព្រះអង្គនឹងការពារយើងខ្ញុំអោយរួច ពីកណ្តាប់ដៃរបស់អ្នកទាំងនោះរហូតតទៅ   8  ទោះបីមានជនពាលដើរក្រឡឹងជុំវិញយើងខ្ញុំ ឬ ទោះបីមនុស្សលោកចេះតែប្រព្រឹត្តអំពើទុយ៌ស កាន់តែច្រើនឡើងៗក៏ដោយ។