KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Psalm - ទំនុកតម្កើង 114 - Khmer, Central - Old Version - Bible.is - KMHKOV

  1  ពេលជនជាតិអ៊ីស្រាអែល ចាកចេញពីស្រុកអេស៊ីប ពេលកូនចៅរបស់លោកយ៉ាកុបចាកចេញ ពីទឹកដីបរទេស   2  ជនជាតិយូដាបានទៅជាប្រជាជន ដ៏វិសុទ្ធរបស់ព្រះជាម្ចាស់ ហើយជនជាតិអ៊ីស្រាអែល ជាប្រជាជនផ្ទាល់របស់ព្រះអង្គ។   3  ពេលឃើញពួកគេ សមុទ្រក៏រត់បាត់ទៅ ហើយទន្លេយ័រដាន់ក៏ដកខ្លួនថយដែរ។   4  ភ្នំនានានាំគ្នាលោតឡើងដូចពពែឈ្មោល ហើយភ្នំតូចៗទាំងឡាយក៏នាំគ្នាលោត ដូចកូនចៀមដែរ។   5  សមុទ្រអើយ ហេតុអ្វីបានជាអ្នករត់គេចដូច្នេះ? ទន្លេយ័រដាន់អើយ ហេតុអ្វីបានជាអ្នកដកខ្លួនថយ?   6  ភ្នំនានាអើយ ហេតុដូចម្តេចបានជាអ្នកនាំគ្នា លោតដូចពពែឈ្មោល? ភ្នំតូចៗទាំងឡាយអើយ ហេតុដូចម្តេចបានជាអ្នកលោតដូចកូនចៀម?   7  ផែនដីអើយ ចូរញាប់ញ័រនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់! ចូរញាប់ញ័រនៅចំពោះព្រះភ័ក្ត្រព្រះរបស់លោកយ៉ាកុប   8  ដែលបានធ្វើអោយផ្ទាំងសិលាប្រែទៅជាបឹង ហើយធ្វើអោយថ្មប្រែទៅជាប្រភពទឹក។