KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Proverbs - សុភាសិត 22 - Khmer, Central - Old Version - Bible.is - KMHKOV

  1  ស៊ូមានកេរ្តិ៍ឈ្មោះល្អជាជាងមានមានទ្រព្យសម្បត្តិស្តុកស្តម្ភ។ មានគេរាប់អានច្រើន ប្រសើរជាងមានមាសប្រាក់។   2  អ្នកមាន និង អ្នកក្រ ជាមនុស្សដូចគ្នា ដ្បិតព្រះអម្ចាស់បានបង្កើតគេមកទាំងពីរនាក់។   3  កាលមនុស្សឆ្លាតឃើញគ្រោះកាចមកដល់គេលាក់ខ្លួន រីឯមនុស្សឥតគំនិត អោនក្បាលដើរទៅមុខហើយត្រូវបង់ខាតធ្ងន់។   4  មនុស្សរាបសា តែងតែគោរពកោតខ្លាចព្រះអម្ចាស់ គេនឹងទទួលទ្រព្យសម្បត្តិ កិត្តិយស និង មានអាយុវែង។   5  ផ្លូវអសីលធម៌ មានសុទ្ធតែបន្លា និង អន្ទាក់។ អ្នកស្រឡាញ់ជីវិតតែងតែដើរចៀសឆ្ងាយពីផ្លូវនោះ។   6  ចូរអប់រំកូនក្មេងអោយមានទំលាប់ល្អតាំងពីតូច គេនឹងរក្សាទំលាប់នេះរហូតដល់ចាស់។   7  អ្នកមានតែងតែជិះជាន់អ្នកក្រ រីឯកូនបំណុលជាទាសកររបស់ម្ចាស់ប្រាក់។   8  អ្នកសាបព្រោះអំពើអាក្រក់ តែងតែទទួលគ្រោះកាច ហើយកម្លាំងដែលជំរុញគេអោយប្រព្រឹត្តអំពើឃោរឃៅ នឹងរលាយសូន្យទៅ។   9  មនុស្សមានចិត្តសប្បុរសតែងតែទទួលព្រះពរ ដ្បិតគេចែកអាហារដល់ជនទុគ៌ត។   10  បំបាត់មនុស្សចំអកឡកឡឺយ ជំលោះក៏បាត់អស់ដែរ ការឈ្លោះប្រកែក និង ការមើលងាយ លែងមានទៀតហើយ។   11  អ្នកណាប្រកាន់ចិត្តបរិសុទ្ធ ហើយមានពាក្យសំដីសុភាពរាបសា អ្នកនោះនឹងបានគាប់ព្រះហប្ញទ័យស្តេច។   12  ព្រះអម្ចាស់តែងតែថែរក្សាការយល់ដឹងដ៏ត្រឹមត្រូវ តែព្រះអង្គផ្ចាញ់ផ្ចាលពាក្យសំដីរបស់មនុស្សពាល។   13  មនុស្សកំជិលតែងពោលថា«មានសត្វសិង្ហមួយនៅខាងក្រៅ វាមុខជាហែកខ្ញុំស៊ីនៅកណ្តាលផ្លូវមិនខាន»។   14  ពាក្យសំដីរបស់ស្ត្រីក្បត់ប្តី ជាអន្ទាក់មួយគួរអោយព្រឺខ្លាច អ្នកដែលព្រះអម្ចាស់មិនសព្វព្រះហប្ញទ័យតែងតែជាប់អន្ទាក់នោះ។   15  ក្មេងៗតែងតែជំពាក់ចិត្តនឹងភាពល្ងីល្ងើ ការវាយប្រដៅនឹងនាំវាអោយចេញឆ្ងាយពីភាពល្ងីល្ងើនោះ។   16  ជនទុគ៌ត ដែលត្រូវគេសង្កត់សង្កិន មុខជាបានចំរើនរីឯអ្នកដែលយកទ្រព្យទៅអោយអ្នកមាន នឹងបណ្តាលអោយធ្លាក់ខ្លួនក្រ។   17  ចូរផ្ទៀងត្រចៀកស្តាប់អ្នកប្រាជ្ញ ចូរយកចិត្តទុកដាក់នឹងការយល់ដឹងរបស់ខ្ញុំ   18  នោះអ្នកនឹងសប្បាយចិត្ត ដោយចងចាំហើយត្រៀមខ្លួនស្រដីចេញមកជានិច្ច។   19  ខ្ញុំចង់អោយអ្នកស្គាល់ការយល់ដឹង នៅថ្ងៃនេះ ដើម្បីអោយអ្នកផ្ញើជីវិតលើព្រះអម្ចាស់។   20  ខ្ញុំបានកត់ត្រាទុកនូវឱវាទ និង ដំបូន្មានផ្សេងៗ ចំនួនសាមសិបសំរាប់អ្នក   21  ដើម្បីអោយអ្នកស្គាល់ការត្រឹមត្រូវ និង ការពិត ហើយអ្នកអាចផ្តល់ចម្លើយដ៏ពិតប្រាកដដល់ មនុស្សដែលចាត់អ្នកអោយមក។   22  កុំរឹបអូសយកទ្រព្យពីជនទុគ៌ត ព្រោះតែឃើញគ្នាទន់ខ្សោយ ហើយកុំសង្កត់សង្កិនជនក្រីក្រដែលគ្មានអ្នកការពារ   23  ដ្បិតព្រះអម្ចាស់នឹងរកយុត្តិធម៌អោយពួកគេ ហើយដកហូតយកជីវិតពីអស់អ្នកដែលរឹបអូសយកទ្រព្យរបស់ពួកគេ។   24  កុំសេពគប់នឹងមនុស្សឆាប់ខឹង ហើយរួមគំនិតជាមួយមនុស្សកំរោល   25  ក្រែងលោអ្នកយកតំរាប់តាមគេ ហើយនាំអោយជីវិតរបស់អ្នកជាប់អន្ទាក់។   26  កុំធានា ឬ សន្យាសងបំណុលជួសអ្នកដទៃឡើយ។   27  បើអ្នកគ្មានអ្វីសងទេ គេមុខជាដកហូតយកគ្រែដេករបស់អ្នកពុំខាន។   28  កុំដកបង្គោលព្រំចំការដែលដូនតារបស់អ្នកបានបោះទុកនោះឡើយ។   29  ប្រសិនបើអ្នកឃើញមនុស្សម្នាក់ប៉ិនប្រសប់បំពេញការងាររបស់ខ្លួន តោងដឹងថា អ្នកនោះអាចចូលបំរើស្តេច គឺគេមិនស្ថិតក្នុងចំណោមមនុស្សដែលគ្មានកេរ្តិ៍ឈ្មោះឡើយ។