Philippians - ភីលីព 3

1មួយ សោត ទៀត បង ប្អូន អើយ ចូរ អរ សប្បាយ ក្នុង ព្រះ‌អម្ចាស់ ចុះ ឯ ការ សរសេរ សេចក្តី ដដែលៗ ផ្ញើ មក អ្នក រាល់ គ្នា នោះ មិន មែន ធុញ‌ទ្រាន់ ដល់ ខ្ញុំ ទេ តែ ជា ការ មាន ប្រយោជន៍ ដល់ អ្នក រាល់ គ្នា ដែរ 2ចូរ ប្រយ័ត្ន នឹង ពួក ឆ្កែ ហើយ នឹង ពួក អ្នក ដែល ប្រព្រឹត្ត អាក្រក់ ព្រម ទាំង ពួក កាត់ ស្បែក ក្លែង‌ក្លាយ ផង 3ដ្បិត យើង រាល់ គ្នា ដែល បំរើ ព្រះ ដោយ វិញ្ញាណ ហើយ អួត ពី ព្រះ‌គ្រីស្ទ យេស៊ូវ ឥត ទុក ចិត្ត នឹង សាច់ ឈាម ឡើយ នោះ យើង ជា ពួក កាត់ ស្បែក ដ៏ ពិត 4ប៉ុន្តែ ខ្ញុំ មាន កន្លែង ទុក ចិត្ត ខាង សាច់ ឈាម ខ្លះ បាន ដែរ បើ មាន អ្នក ណា ទៀត ស្មាន ថា ខ្លួន ទុក ចិត្ត ខាង សាច់ ឈាម បាន នោះ ខ្ញុំ ក៏ លើស ទៅ ទៀត 5ដ្បិត ខ្ញុំ បាន ទទួល កាត់ ស្បែក នៅ ថ្ងៃ ទី ៨ ខ្ញុំ ជា សាសន៍ អ៊ីស្រា‌អែល ក្នុង ពូជ អំបូរ បេន‌យ៉ា‌មីន ជា អ្នក ហេ‌ព្រើរ កើត ពី ពួក ហេ‌ព្រើរ ឯ ខាង ក្រឹត្យ‌វិន័យ នោះ ខ្ញុំ ជា ពួក ផារិ‌ស៊ី 6ខាង ឯ សេចក្តី ឧស្សាហ៍ នោះ ខ្ញុំ ជា អ្នក ដែល បាន ធ្វើ ទុក្ខ បៀត បៀន ដល់ ពួក ជំនុំ ចំណែក ខាង សេចក្តី សុចរិត ក្នុង ក្រឹត្យ‌វិន័យ នោះ ខ្ញុំ គ្មាន ទោស សោះ 7ប៉ុន្តែ សេចក្តី អ្វី ដែល មាន ប្រយោជន៍ ដល់ ខ្ញុំ ពី មុន នោះ ខ្ញុំ បាន រាប់ ជា ខាត វិញ ដោយ ព្រោះ ព្រះ‌គ្រីស្ទ 8ហើយ ខ្ញុំ ក៏ រាប់ គ្រប់ ទាំង អស់ ទុក ដូច ជា ខាត ដែរ ដោយ ព្រោះ សេចក្តី ដែល ប្រសើរ ជាង គឺ ដោយ ស្គាល់ ព្រះ‌គ្រីស្ទ យេស៊ូវ ជា ព្រះ‌អម្ចាស់ នៃ ខ្ញុំ ដែល ដោយ យល់ ដល់ ទ្រង់ ខ្ញុំ បាន ខាត គ្រប់ ទាំង អស់ ហើយ បាន រាប់ ទាំង អស់ ទុក ដូច ជា សំរាម ប្រយោជន៍ ឲ្យ បាន ព្រះ‌គ្រីស្ទ វិញ 9ហើយ ឲ្យ គេ បាន ឃើញ ខ្ញុំ នៅ ក្នុង ទ្រង់ ដោយ សេចក្តី សុចរិត ដែល មក ពី សេចក្តី ជំនឿ ដល់ ព្រះ‌គ្រីស្ទ មិន មែន ដោយ សេចក្តី សុចរិត របស់ ខ្លួន ខ្ញុំ ដែល មក ពី ក្រឹត្យ‌វិន័យ នោះ ទេ គឺ ជា សេចក្តី សុចរិត ដែល មក ពី ព្រះ ដោយ សេចក្តី ជំនឿវិញ 10ដើម្បី ឲ្យ ខ្ញុំ បាន ស្គាល់ ទ្រង់ និង ព្រះ‌ចេស្តា នៃ ដំណើរ ដែល ទ្រង់ រស់ ឡើង វិញ ហើយ នឹង សេចក្តី ប្រកប ក្នុង ការ រង ទុក្ខ របស់ ទ្រង់ ព្រម ទាំង ត្រឡប់ ទៅ ដូច ជា ទ្រង់ ក្នុង សេចក្តី ស្លាប់ ផង 11នោះ គឺ បើ សិន ជា មាន ផ្លូវ ណា ឲ្យ ខ្ញុំ បាន មក ដល់ សេចក្តី រស់ ពី ស្លាប់ ឡើង វិញ។ 12មិន មែន ថា ខ្ញុំ បាន ទទួល ឬ ថា ខ្ញុំ បាន គ្រប់ លក្ខណ៍ ហើយ នោះ ទេ តែ ខ្ញុំ កំពុង តែ ដេញ តាម សង្វាត នឹង ចាប់ ឲ្យ បាន សេចក្តី ដែល ព្រះ‌គ្រីស្ទ យេស៊ូវ បាន ចាប់ ខ្ញុំ ឲ្យ បាន នោះ ដែរ។ 13បង ប្អូន អើយ ខ្ញុំ មិន រាប់ ថា ខ្លួន ខ្ញុំ ចាប់ បាន ហើយ នោះ ទេ តែ មាន សេចក្តី នេះ ១ គឺ ថា ខ្ញុំ ភ្លេច សេចក្តី ទាំង ប៉ុន្មាន ដែល កន្លង ទៅ ហើយ ក៏ ខំ មមុល ឈោង ទៅ ឯ សេចក្តី ខាង មុខ ទៀត 14ទាំង រត់ ដំរង់ ទៅ ឯ ទី ដើម្បី ឲ្យ បាន រង្វាន់ នៃ ការ‌ងារ ដ៏ ខ្ពស់ របស់ ព្រះ ក្នុង ព្រះ‌គ្រីស្ទ យេស៊ូវ 15ដូច្នេះ យើង ទាំង អស់ គ្នា ដែល គ្រប់ លក្ខណ៍ ហើយ យើង ត្រូវ មាន គំនិត យ៉ាង នោះ ឯង តែ បើ អ្នក រាល់ គ្នា មាន គំនិត ណា ផ្សេង ក្នុង ការ អ្វី នោះ ព្រះ ទ្រង់ នឹង សំដែង ឲ្យ អ្នក រាល់ គ្នា បាន ឃើញ សេចក្តី នេះ ដែរ 16ប៉ុន្តែ ទោះ បើ បាន ដល់ ទី ណា ក៏ ដោយ គង់ តែ ត្រូវ ឲ្យ យើង កាន់ តាម ច្បាប់ នោះ ឯង។ 17បង ប្អូន អើយ ចូរ ត្រាប់ តាម ខ្ញុំ គ្រប់ គ្នា ហើយ ពិចារណា មើល ឲ្យ ស្គាល់ ពួក អ្នក ដែល ដើរ ដូច ជា យើង ខ្ញុំ បាន ធ្វើ ក្បួន ឲ្យ អ្នក រាល់ គ្នា ហើយ 18ដ្បិត មាន មនុស្ស ជា ច្រើន ដែល ខ្ញុំ បាន ប្រាប់ ដល់ អ្នក រាល់ គ្នា ជា ញយៗ ហើយ ឥឡូវ នេះ ក៏ ប្រាប់ ទាំង ស្រក់ ទឹក ភ្នែក ទៀត ថា គេ ជា ខ្មាំង‌សត្រូវ នឹង ឈើ ឆ្កាង ព្រះ‌គ្រីស្ទ ទេ 19ចុង បំផុត របស់ គេ ជា សេចក្តី ហិន‌វិនាស គេ យក ពោះ គេ ទុក ជា ព្រះ ហើយ យក សេចក្តី គួរ ខ្មាស របស់ គេ ទុក ជា សិរី‌ល្អវិញ គេ នឹង តែ ពី របស់ នៅ ផែន‌ដី នេះ 20ឯ យើង រាល់ គ្នា យើង ជា សាសន៍ ស្ថាន‌សួគ៌ វិញ ក៏ នៅ ចាំ ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទ ជា ព្រះ‌អង្គ សង្គ្រោះ ទ្រង់ យាង មក ពី ស្ថាន នោះ ឯង 21ដែល ទ្រង់ នឹង បំផ្លាស់ បំប្រែ រូប កាយ ទាប ថោក របស់ យើង ឲ្យ ត្រឡប់ ដូច ជា រូប ឧត្តម របស់ ទ្រង់ តាម ដែល ព្រះ‌ចេស្តា ទ្រង់ ពូកែ នឹង បញ្ចុះ‌បញ្ចូល គ្រប់ ទាំង អស់ នៅ ក្រោម អំណាច ទ្រង់ ផង។


Copyright
Learn More

will be added

X\