Philippians - ភីលីព 1

1សំបុត្រ ប៉ុល និង ធីម៉ូថេ ជា បាវ បំរើ របស់ ព្រះ‌យេស៊ូវ គ្រីស្ទ យើង ខ្ញុំ ផ្ញើ មក ពួក បរិសុទ្ធ ទាំង អស់ ក្នុង ព្រះ‌គ្រីស្ទ យេស៊ូវ ដែល នៅ ក្រុង ភីលីព ព្រម ទាំង ពួក អ្នក ត្រួត ត្រា និង ពួក ជំនួយ ផង 2សូម ឲ្យ អ្នក រាល់ គ្នា បាន ប្រកប ដោយ ព្រះ‌គុណ និង សេចក្តី សុខ សាន្ត អំពី ព្រះ ដ៏ ជា ព្រះ‌វរ‌បិតា នៃ យើង រាល់ គ្នា ហើយ អំពី ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទ។ 3ខ្ញុំ អរ ព្រះ‌គុណ ដល់ ព្រះ នៃ ខ្ញុំ ដោយ ព្រោះ គ្រប់ ទាំង សេចក្តី ដែល ខ្ញុំ នឹក ចាំ ពី អ្នក រាល់ គ្នា 4ខ្ញុំ ក៏ ទូល អង្វរ ឲ្យ អ្នក រាល់ គ្នា ដោយ អំណរ នៅ គ្រប់ វេលា ដែល ខ្ញុំ អធិស្ឋាន ជានិច្ច 5ដោយ ព្រោះ ចំណែក ដែល អ្នក រាល់ គ្នា បាន ជួយ ក្នុង ដំណឹង ល្អ ចាប់ តាំង ពី ថ្ងៃ មុន ដំបូង ដរាប ដល់ ឥឡូវ នេះ 6ខ្ញុំ ជឿ សេចក្តី នេះ ជា យ៉ាង ជាក់ ថា ព្រះ‌អង្គ ដែល ទ្រង់ បាន ចាប់ តាំង ធ្វើ ការ ល្អ ក្នុង អ្នក រាល់ គ្នា ទ្រង់ នឹង ធ្វើ ឲ្យ កាន់ តែ ពេញ ខ្នាត ឡើង ទាល់ តែ ដល់ ថ្ងៃ នៃ ព្រះ‌យេស៊ូវ គ្រីស្ទ 7គួរ គប្បី ឲ្យ ខ្ញុំ គិត ពី អ្នក រាល់ គ្នា ដូច្នេះ ដែរ ពី ព្រោះ អ្នក រាល់ គ្នា នឹក ពី ខ្ញុំ នៅ ជាប់ ក្នុង ចិត្ត ជានិច្ច ទោះ បើ ខ្ញុំ ជាប់ ចំណង ឬ កំពុង តែ ដោះ សា ហើយ បញ្ជាក់ ដំណឹង ល្អ ក្តី ដ្បិត អ្នក រាល់ គ្នា មាន សេចក្តី ប្រកប ក្នុង ព្រះ‌គុណ ជា មួយ នឹង ខ្ញុំ ដែរ 8ព្រះ ទ្រង់ ជា ស្មរ‌បន្ទាល់ ពី ខ្ញុំ ថា ខ្ញុំ រឭក ដល់ អ្នក រាល់ គ្នា ជា ខ្លាំង ដោយ ព្រះ‌ហឫ‌ទ័យ សន្តោស នៃ ព្រះ‌យេស៊ូវ គ្រីស្ទ 9ខ្ញុំ ក៏ អធិស្ឋាន សូម សេចក្តី នេះ គឺ ឲ្យ សេចក្តី ស្រឡាញ់ របស់ អ្នក រាល់ គ្នា បាន ចំរើន កាន់ តែ ច្រើន ឡើង ដោយ នូវ សេចក្តី ចេះ ដឹង និង យោបល់ គ្រប់ ជំពូក 10ប្រយោជន៍ ឲ្យ អ្នក រាល់ គ្នា បាន ល មើល ឲ្យ ស្គាល់ អស់ ទាំង សេចក្តី ដែល ប្រសើរ ដើម្បី ឲ្យ បាន ជ្រះ‌ថ្លា ហើយ ឥត ធ្វើ ឲ្យ អ្នក ណា អាក់‌អន់ ចិត្ត ឡើយ ដរាប ដល់ ថ្ងៃ នៃ ព្រះ‌គ្រីស្ទ 11ព្រម ទាំង មាន ពេញ ជា ផល នៃ សេចក្តី សុចរិត ដែល មក ដោយ‌សារ ព្រះ‌យេស៊ូវ គ្រីស្ទ សំរាប់ ជា សិរី‌ល្អ ហើយ ជា សេចក្តី សរសើរ ដល់ ព្រះ ផង។ 12បង ប្អូន អើយ ខ្ញុំ ចង់ ឲ្យ អ្នក រាល់ គ្នា ដឹង ថា ការ ទាំង ប៉ុន្មាន ដែល កើត ឡើង ដល់ ខ្ញុំ នោះ បាន ប្រែ ទៅ ជា ចំរើន ដល់ ដំណឹង ល្អ វិញ 13ដល់ ម៉្លេះ បាន ជា នៅ ពេញ ក្នុង ផ្ទៃ វាំង និង គ្រប់ កន្លែង ឯ ទៀត គេ បាន ដឹង ច្បាស់ ថា ខ្ញុំ ជាប់ ចំណង នេះ ដោយ ព្រោះ ព្រះ‌គ្រីស្ទ 14ហើយ ពួក បង ប្អូន ច្រើន គ្នា ក្នុង ព្រះ‌អម្ចាស់ ក៏ បាន សង្ឃឹម ឡើង ដោយ‌សារ ចំណង ខ្ញុំ ហើយ គេ ហ៊ាន ផ្សាយ ព្រះ‌បន្ទូល កាន់ តែ ច្រើន ឡើង ដោយ ឥត ភ័យ ខ្លាច 15មាន ខ្លះ សំដែង ពី ព្រះ‌គ្រីស្ទ ដោយ ចិត្ត ឈ្នានីស ហើយ ចង់ ឈ្លោះ ប្រកែក មែន តែ ខ្លះ ដោយ ចិត្ត ស្មោះ‌សរ វិញ 16ឯ ពួក មួយ គេ សំដែង ពី ព្រះ‌គ្រីស្ទ ដោយ ចិត្ត ទទឹង មិន មែន ដោយ ចិត្ត ស្អាត ទេ នោះ គឺ ដោយ ស្មាន ថា គេ នឹង បន្ថែម សេចក្តី ទុក្ខ លំបាក ដល់ ចំណង ខ្ញុំ ទៀត 17ឯ ពួក មួយ ទៀត គេ ប្រព្រឹត្ត ដោយ ស្រឡាញ់ វិញ ដោយ ដឹង ថា ខ្ញុំ បាន តាំង ឡើង សំរាប់ ដោះ សា ពី ដំណឹង ល្អ 18ចុះ តើ អំពល់ អ្វី ទោះ‌បី យ៉ាង ណា ក៏ ដោយ ទោះ ដោយ ពើ ឬ ដោយ សេចក្តី ស្មោះ ក្តី គង់ តែ គេ សំដែង ពី ព្រះ‌គ្រីស្ទ ដែរ ដូច្នេះ ខ្ញុំ មាន សេចក្តី អំណរ ណាស់ ក៏ នឹង ចេះ តែ មាន អំណរ ត ទៅ មុខ ទៀត 19ដ្បិត ខ្ញុំ ដឹង ថា ការ នេះ នឹង បាន ត្រឡប់ ជា សេចក្តី សង្គ្រោះ ដល់ ខ្ញុំ វិញ ដោយ អ្នក រាល់ គ្នា អធិស្ឋាន ឲ្យ ខ្ញុំ ហើយ ដោយ ព្រះ ទ្រង់ ប្រទាន ព្រះ‌វិញ្ញាណ នៃ ព្រះ‌យេស៊ូវ គ្រីស្ទ មក ជួយ ផង 20តាម សេចក្តី ដែល ខ្ញុំ ទន្ទឹង ចាំ ហើយ សង្ឃឹម អស់ ពី ចិត្ត ថា ខ្ញុំ មិន ត្រូវ ខ្មាស ក្នុង ការ អ្វី ឡើយ គឺ ឲ្យ តែ ខ្ញុំ បាន ដំកើង ព្រះ‌គ្រីស្ទ ក្នុង រូប‌កាយ ខ្ញុំ វិញ ដោយ ចិត្ត ក្លាហាន គ្រប់ ជំពូក ក្នុង ពេល ឥឡូវ នេះ ចុះ ដូច ជា ពី ដើម រៀង មក ដែរ ទោះ រស់ ឬ ស្លាប់ ក្តី 21ដ្បិត ឯ ខ្ញុំ ដែល ខ្ញុំ រស់ នៅ នោះ គឺ សំរាប់ ព្រះ‌គ្រីស្ទ ទេ ហើយ ដែល ស្លាប់ ទៅ នោះ ជា កំរៃ វិញ 22ប៉ុន្តែ បើ រស់ ខាង ឯ សាច់ ឈាម និង នាំ ឲ្យ ការ ខ្ញុំ កើត ផល នោះ ខ្ញុំ មិន ដឹង រើស យក ខាង ណា ទេ 23ខ្ញុំ មាន សេចក្តី បណ្តាល ទាំង សង ខាង ក៏ មាន ចិត្ត ចង់ ចេញ ទៅ នៅ ជា មួយ នឹង ព្រះ‌គ្រីស្ទ ដែល ល្អ ជា ជាង នោះ ផង 24តែ បើ ខ្ញុំ នៅ ក្នុង សាច់ ឈាម ត ទៅ ទៀត នោះ មាន ប្រយោជន៍ ដល់ អ្នក រាល់ គ្នា ជា ជាង 25ហើយ ដោយ ហេតុ ដែល ខ្ញុំ ជឿ សេចក្តី នោះ យ៉ាង ពិត ប្រាកដ បាន ជា ខ្ញុំ ដឹង ថា ខ្ញុំ នឹង នៅ ជា មួយ នឹង អ្នក រាល់ គ្នា ត ទៅ ទៀត ប្រយោជន៍ ឲ្យ អ្នក រាល់ គ្នា មាន ជំនឿន ជឿន ឡើង ហើយ ឲ្យ មាន សេចក្តី អំណរ ដោយ‌សារ សេចក្តី ជំនឿ ផង 26ដើម្បី ឲ្យ អ្នក រាល់ គ្នា បាន អួត ពី ខ្ញុំ ក្នុង ព្រះ‌គ្រីស្ទ យេស៊ូវ កាន់ តែ ច្រើន ឡើង ដោយ ខ្ញុំ មក នៅ ជា មួយ នឹង អ្នក រាល់ គ្នា ម្តង ទៀត។ 27ប៉ុន្តែ ចូរ ឲ្យ អ្នក រាល់ គ្នា ប្រព្រឹត្ត បែប គួរ នឹង ដំណឹង ល្អ របស់ ព្រះ‌គ្រីស្ទ ចុះ ដើម្បី កាល ណា ខ្ញុំ មក សួរ ឬ នៅ ឃ្លាត ពី អ្នក រាល់ គ្នា ក្តី នោះ គង់ តែ នឹង បាន ឮ និយាយ ពី ដំណើរ អ្នក រាល់ គ្នា ថា អ្នក រាល់ គ្នា បាន ឈរ មាំ‌មួន ហើយ ព្រម ទាំង មាន ចិត្ត មាន គំនិត តែ ១ ដើម្បី នឹង តតាំង ជា មួយ គ្នា ដោយ នូវ សេចក្តី ជំនឿ ខាង ឯ ដំណឹង ល្អផង 28ឥត មាន ភ័យ ខ្លាច ចំពោះ ពួក ទាស់ ទទឹង ក្នុង ការ អ្វី ឡើយ ដំណើរ នោះ ឯង និង សំដែង ពី សេចក្តី នោះ បាន មក ពី ព្រះ ផង 29ដ្បិត មាន ឱកាស បើក ឲ្យ អ្នក រាល់ គ្នា ហើយ មិន មែន ឲ្យ គ្រាន់ តែ ជឿ ដល់ ព្រះ‌គ្រីស្ទ តែ ប៉ុណ្ណោះ ទេ គឺ ឲ្យ រង ទុក្ខ ដោយ ព្រោះ ទ្រង់ ដែរ 30ទាំង កើត មាន សេចក្តី តតាំង ដដែល ដែល ឃើញ ខ្ញុំ មាន ហើយ ឥឡូវ នេះ ឮ ថា ខ្ញុំ មាន ទៀត។


Copyright
Learn More

will be added

X\