1 បន្ទាប់ពីគ្រោះកាចនោះមក ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ និង លោកអេឡាសារ ជាកូនរបស់លោកបូជាចារ្យអើរ៉ុនថា៖ 2 «ចូរជំរឿនប្រជាជនក្នុងសហគមន៍អ៊ីស្រាអែលទាំងមូលដោយគិតចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ តាមអំបូររបស់ពួកគេ គឺជនជាតិអ៊ីស្រាអែលទាំងអស់ដែលអាចបំរើកងទ័ពបាន »។ 3 លោកម៉ូសេ និង លោកអេឡាសារក៏ប្រាប់ជនជាតិអ៊ីស្រាអែល នៅវាលទំនាបស្រុកម៉ូអាប់ ដែលនៅក្បែរទន្លេយ័រដាន់ ទល់មុខនឹងក្រុងយេរីខូ 4 អោយជំរឿនប្រជាជនដែលមានអាយុម្ភៃឆ្នាំឡើងទៅ ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។ កូនចៅអ៊ីស្រាអែល ដែលបានចាកចេញមកពីស្រុកអេស៊ីប មានដូចតទៅ៖ 5 កុលសម្ព័ន្ធរូបេន : កូនចៅរបស់លោករូបេន ជាកូនច្បងរបស់លោកអ៊ីស្រាអែលមាន : អំបូរហេណុក ជាពូជពង្សរបស់លោកហេណុក អំបូរប៉ាលូវជាពូជពង្សរបស់លោកប៉ាលូវ 6 អំបូរហេស្រូន ជាពូជពង្សរបស់លោកហេស្រូនអំបូរកើមី ជាពូជពង្សរបស់លោកកើមី។ 7 អ្នកទាំងនោះ ជាអំបូររបស់កុលសម្ព័ន្ធរូបេន មានចំនួនទាំងអស់៤៣ ៧៣០ នាក់។ 8 កូនរបស់លោកប៉ាលូវ គឺអេលាប 9 កូនរបស់លោកអេលាបគឺនេមូល ដាថាន និង អប៊ីរ៉ាម។ លោកដាថាន និង លោកអប៊ីរ៉ាម ជាតំណាងរបស់ប្រជាជន ហើយចូលដៃជាមួយបក្សពួករបស់លោកកូរេ លើកគ្នាប្រឆាំងលោកម៉ូសេ និង លោកអើរ៉ុននៅគ្រាដែលគេបះបោរប្រឆាំងនឹងព្រះអម្ចាស់។ 10 ពេលនោះផែនដីបានបើកចំហ ហើយស្រូបពួកគេជាមួយលោកកូរេ និង បក្សពួក ព្រមទាំងមានភ្លើងឆេះបំផ្លាញពួកគេ អស់ពីររយហាសិបនាក់ទុកជាការព្រមានដល់ប្រជាជន។ 11 ចំណែកឯកូនចៅរបស់លោកកូរេពុំបានស្លាប់ទេ។ 12 កូនចៅរបស់លោកស៊ីម្មានតាមអំបូររបស់ពួកគេមាន : អំបូរយេមូអែល ជាពូជពង្សរបស់លោកយេមូអែល អំបូរយ៉ាមីនជាពូជពង្សរបស់លោកយ៉ាមីន អំបូរយ៉ាគីន ជាពូជពង្សរបស់លោកយ៉ាគីន 13 អំបូរសេរ៉ាសជាពូជពង្សរបស់លោកសេរ៉ាស អំបូរសូលជាពូជពង្សរបស់លោកសូល។ 14 អ្នកទាំងនោះជាអំបូររបស់កុលសម្ព័ន្ធស៊ីម្មាន មានចំនួនទាំងអស់ ២២២០០នាក់។ 15 កូនចៅរបស់លោកកាដ តាមអំបូររបស់ពួកគេមាន : អំបូរសេផូន ជាពូជពង្សរបស់លោកសេផូន អំបូរហាក់គី ជាពូជពង្សរបស់លោកហាគី អំបូរស៊ូនីជាពូជពង្សរបស់លោកស៊ូនី 16 អំបូរអូសនី ជាពូជពង្សរបស់លោកអូសនី អំបូរអេរី ជាពូជពង្សរបស់លោកអេរី។ 17 អំបូរអើរ៉ូដ ជាពូជពង្សរបស់លោកអើរ៉ូដ អំបូរអើរេលី ជាពូជពង្សរបស់លោកអើរេលី។ 18 អ្នកទាំងនោះជាអំបូររបស់កុលសម្ព័ន្ធកាដ ដែលគេជំរឿនបាន ៤០ ៥០០នាក់។ 19 កូនរបស់លោកយូដាមានអ៊ើរ និង អូណាន ក៏ប៉ុន្តែ អ្នកទាំងពីរបានស្លាប់នៅស្រុកកាណាន។ 20 កូនចៅឯទៀតៗរបស់លោកយូដាតាមអំបូររបស់ពួកគេមាន : អំបូរសេឡា ជាពូជពង្សរបស់លោកសេឡា អំបូរពេរេស ជាពូជពង្សរបស់លោកពេរេសអំបូរសេរ៉ាស ជាពូជពង្សរបស់លោកសេរ៉ាស។ 21 កូនចៅរបស់ពេរេស គឺអំបូរហេស្រូនជាពូជពង្សរបស់លោកហេស្រូន អំបូរហាមូល ជាពូជពង្សរបស់លោកហាមូល។ 22 អ្នកទាំងនោះជាអំបូររបស់កុលសម្ព័ន្ធយូដា ដែលគេជំរឿនបាន៧៦ ៥០០នាក់។ 23 កូនចៅរបស់លោកអ៊ីសាខារតាមអំបូររបស់ពួកគេមាន : អំបូរថូឡា ជាពូជពង្សរបស់លោកថូឡា អំបូរពូវ៉ា ជាពូជពង្សរបស់លោកពូវ៉ា 24 អំបូរយ៉ាស៊ូប ជាពូជពង្សរបស់លោកយ៉ាស៊ូប អំបូរស៊ីមរ៉ូន ជាពូជពង្សរបស់លោកស៊ីមរ៉ូន។ 25 អ្នកទាំងនោះជាអំបូររបស់កុលសម្ព័ន្ធអ៊ីសាខារ ដែលគេជំរឿនបាន៦៤ ៣០០នាក់។ 26 កូនចៅរបស់លោកសាប់យូឡូនតាមអំបូររបស់ពួកគេមាន : អំបូរសេរ៉ែដ ជាពូជពង្សរបស់លោកសេរ៉ែដ អំបូរអេឡូន ជាពូជពង្សរបស់លោកអេឡូនអំបូរយ៉ាលាល ជាពូជពង្សរបស់លោកយ៉ាលាល។ 27 អ្នកទាំងនោះជាអំបូររបស់កុលសម្ព័ន្ធសាប់យូឡូនដែលគេជំរឿនបាន ៦០ ៥០០នាក់។ 28 កូនចៅរបស់លោកយ៉ូសែប តាមអំបូររបស់ពួកគេ គឺ ម៉ាណាសេ និង អេប្រាអ៊ីម។ 29 កូនចៅរបស់លោកម៉ាណាសេ តាមអំបូររបស់ពួកគេមាន: អំបូរម៉ាកៀរ ជាពូជពង្សរបស់លោកម៉ាកៀរ។ កូនរបស់លោកម៉ាកៀរ គឺលោកកាឡាដ ដែលជាបុព្វបុរសរបស់អំបូរកាឡាដ។ 30 កូនចៅរបស់លោកកាឡាដមាន: អំបូរយេស៊ើរ ជាពូជពង្សរបស់លោកយេស៊ើរ អំបូរហេឡេក ជាពូជពង្សរបស់លោកហេឡេក 31 អំបូរអាសរាល ជាពូជពង្សរបស់លោកអាសរាល អំបូរស៊ីគែម ជាពូជពង្សរបស់លោកស៊ីគែម 32 អំបូរសេមីដាជាពូជពង្សរបស់លោកសេមីដា អំបូរហេភើរ ជាពូជពង្សរបស់លោកហេភើរ។ 33 លោកស្លូផិហាតដែលត្រូវជាកូនរបស់លោកហេភើរ គ្មានកូនប្រុសទេ គឺមានតែកូនស្រី។ កូនស្រីរបស់លោកស្លូផិហាតមាន : ម័សឡាណូហា ហុកឡា មីលកា និង ធើសា។ 34 អ្នកទាំងនោះជាអំបូររបស់កុលសម្ព័ន្ធម៉ាណាសេ ដែលគេជំរឿនបាន ៥២ ៧០០នាក់។ 35 កូនចៅរបស់លោកអេប្រាអ៊ីម តាមអំបូររបស់ពួកគេមាន : អំបូរស៊ូថេឡា ជាពូជពង្សរបស់លោកស៊ូថេឡា អំបូរបេគើរ ជាពូជពង្សរបស់លោកបេគើរ អំបូរថាហាន ជាពូជពង្សរបស់លោកថាហាន។ 36 កូនចៅរបស់លោកស៊ូថេឡាមាន: អំបូរអេរ៉ាន ជាពូជពង្សរបស់លោកអេរ៉ាន។ 37 អ្នកទាំងនោះជាអំបូររបស់កុលសម្ព័ន្ធអេប្រាអ៊ីម ដែលគេជំរឿនបាន ៣២៥០០នាក់។ 38 កូនចៅរបស់លោកបេនយ៉ាមីន តាមអំបូររបស់ពួកគេមាន :អំបូរបេឡា ជាពូជពង្សរបស់លោកបេឡា អំបូរអាសបែល ជាពូជពង្សរបស់លោកអាសបែល អំបូរអេហ៊ីរ៉ាមជាពូជពង្សរបស់លោកអេហ៊ីរ៉ាម។ 39 អំបូរស៊ូផាម ជាពូជពង្សរបស់លោកស៊ូផាម អំបូរហ៊ូផាមជាពូជពង្សរបស់លោកហ៊ូផាម។ 40 កូនចៅរបស់លោកបេឡា មាន លោកអើឌ និង ណាម៉ាន។ អំបូរអើឌជាពូជពង្សរបស់លោកអើឌ អំបូរណាម៉ាន ជាពូជពង្សរបស់លោកណាម៉ាន។ 41 អ្នកទាំងនោះជាកូនចៅរបស់កុលសម្ព័ន្ធបេនយ៉ាមីន តាមអំបូររបស់ពួកគេដែលគេជំរឿនបាន ៤៥ ៦០០នាក់។ 42 កូនចៅរបស់លោកដាន់តាមអំបូររបស់ពួកគេមាន : អំបូរហ៊ូស៊ីម ជាពូជពង្សរបស់លោកហ៊ូស៊ីម។ អ្នកទាំងនោះជាកូនចៅរបស់លោកដាន់តាមអំបូររបស់ពួកគេ។ 43 សរុបអំបូរកូនចៅរបស់លោកហ៊ូស៊ីម ដែលគេជំរឿនបាន មានចំនួន៦៤ ៤០០នាក់។ 44 កូនចៅរបស់លោកអេស៊ើរ តាមអំបូររបស់ពួកគេមាន : អំបូរយីមណា ជាពូជពង្សរបស់លោកយីមណា អំបូរយីសវីជាពូជពង្សរបស់លោកយីសវី អំបូរបេរាជាពូជពង្សរបស់លោកបេរា។ 45 កូនចៅរបស់លោកបេរ៉ាមានអំបូរហេប៊ើរ ជាពូជពង្សរបស់លោកហេប៊ើរ អំបូរម៉ាល់គីគាល ជាពូជពង្សរបស់លោកម៉ាល់គាល។ 46 កូនស្រីរបស់លោកអេស៊ើរគឺនាងសេរ៉ា។ 47 អ្នកទាំងនោះជាកូនចៅរបស់លោកអេស៊ើរ តាមអំបូររបស់ពួកគេ ដែលគេជំរឿនបាន ៥៣ ៤០០នាក់។ 48 កូនចៅរបស់លោកណែបថាលី តាមអំបូររបស់ពួកគេមាន:អំបូរយ៉ាស៊ាល ជាពូជពង្សរបស់លោកយ៉ាស៊ាល អំបូរគូនីជាពូជពង្សរបស់លោកគូនី 49 អំបូរយេស៊ើរ ជាពូជពង្សរបស់លោកយ៉ាស៊ើរ អំបូរស៊ីឡិមជាពូជពង្សរបស់លោកស៊ីឡិម។ 50 អ្នកទាំងនោះជាកូនចៅរបស់លោកណែបថាលី តាមអំបូររបស់ពួកគេដែលគេជំរឿនបាន ៤៥ ៤០០នាក់។ 51 ចំនួនរបស់ជនជាតិអ៊ីស្រាអែល ដែលគេបានជំរឿន មានទាំងអស់ ៦០១ ៧៣០ នាក់។ 52 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ 53 «ត្រូវចែកទឹកដីអោយកុលសម្ព័ន្ធអ៊ីស្រាអែលទុកជាកេរមត៌កតាមចំនួនរបស់ពួកគេ 54 គឺកុលសម្ព័ន្ធដែលមានគ្នាច្រើនត្រូវចែកទឹកដីអោយច្រើន ហើយកុលសម្ព័ន្ធដែលមានគ្នាតិចត្រូវចែកអោយតិច។ ត្រូវចែកទឹកដីអោយពួកគេតាមចំនួនដែលបានជំរឿន។ 55 ប៉ុន្តែ ការបែងចែកទឹកដីនេះ ត្រូវធ្វើឡើងដោយចាប់ឆ្នោត គឺកុលសម្ព័ន្ធនីមួយៗនឹងទទួលទឹកដីតាមឈ្មោះកុលសម្ព័ន្ធនៃបុព្វបុរសរបស់ខ្លួន។ 56 ទឹកដីនេះនឹងត្រូវចែកអោយពួកគេ តាមចំនួនតិច ឬ ច្រើនដោយការចាប់ឆ្នោត»។ 57 ចំណែកឯពួកលេវីដែលបានជំរឿនតាមអំបូររបស់ពួកគេមានដូចតទៅ : អំបូរគើរសុន ជាពូជពង្សរបស់លោកគើសុន អំបូរកេហាត់ជាពូជពង្សរបស់លោកកេហាត់ និង អំបូរម៉្រារីជាពូជពង្សរបស់លោកម៉្រារី។ 58 រីឯអំបូរឯទៀតៗនៃកូនចៅលេវី មានអំបូរលីបនី អំបូរហេប្រូនអំបូរម៉ាស់លី អំបូរមូស៊ី និង អំបូរកូរេ។ លោកកេហាត់ត្រូវជាឪពុករបស់លោកអាំរ៉ាម។ 59 ភរិយារបស់លោកអាំរ៉ាម ឈ្មោះនាងយ៉ូកិបិត ជាកូនរបស់លេវីដែលកើតនៅស្រុកអេស៊ីប។ នាងបង្កើតកូនជូនលោកអាំរ៉ាមបីនាក់ គឺលោកអើរ៉ុន លោកម៉ូសេ និង នាងម៉ារាមជាបងស្រីរបស់លោក។ 60 លោកអើរ៉ុនបង្កើតបានលោកណាដាប់ លោកអប៊ីហ៊ូវ លោកអេឡាសារ និង លោកអ៊ីថាម៉ារ។ 61 លោកណាដាប់ និង លោកអប៊ីហ៊ូវបានស្លាប់នៅពេលដែលលោកទាំងពីរយកភ្លើងមិនសក្ការៈទៅថ្វាយព្រះអម្ចាស់។ 62 ចំនួនពួកលេវីដែលគេបានជំរឿន គិតចាប់ពីអាយុមួយខែឡើងទៅ មានចំនួន២៣០០០នាក់។ គេពុំបានរាប់ពួកលេវីបញ្ចូលជាមួយជនជាតិអ៊ីស្រាអែលឯទៀតៗទេ ព្រោះពួកគេពុំត្រូវទទួលចំណែកទឹកដីជាកេរមត៌កក្នុងចំណោមជនជាតិអ៊ីស្រាអែលឡើយ។ 63 នេះជាចំនួនជនជាតិអ៊ីស្រាអែលដែលលោកម៉ូសេ និង បូជាចារ្យអេឡាសារបានជំរឿននៅវាលទំនាបស្រុកម៉ូអាប់ ក្បែរទន្លេយ័រដាន់ទល់មុខនឹងក្រុងយេរីខូ។ 64 ក្នុងចំណោមជនជាតិអ៊ីស្រាអែលទាំងនេះគ្មាននៅសល់អស់អ្នកដែលលោកម៉ូសេ និង បូជាចារ្យអើរ៉ុនបានជំរឿនលើកមុននៅវាលរហោស្ថានស៊ីណៃឡើយ 65 ដ្បិតព្រះអម្ចាស់បានប្រកាសថា ពួកគេនឹងត្រូវស្លាប់ក្នុងវាលរហោស្ថានទាំងអស់គ្នា លើកលែងតែលោកកាលែបជាកូនរបស់លោកយេភូនេ និង លោកយ៉ូស្វេ ជាកូនរបស់លោកនូនប៉ុណ្ណោះ។